បងប្រុសម្នាក់ ប្រកាសរកម្ចាស់ឡាន 2BB-3852 ដែលរើសបានកាបូបលុយគាត់នៅហ្គារ៉ាស់សាំង PTT ពេជ្រនិល ហើយគាត់សុំតែឯកសារសំខាន់ក្នុងកាបូបប៉ុណ្ណោះ
- August 19, 2020
យោងតាមម្ចាស់គណនី Facebook ម្នាក់ដែលមានឈ្មោះថា សុង សុីង ឡុង បានអះអាងថាខ្លួនបានជ្រុះកាបូបលុយពេលដែលចូលហ្គារ៉ាស់សាំង PTT សាខាពេជ្រនិល ហើយក៏មានបងស្រីម្នាក់ជាមួយក្រុមគ្រួសារបានរើសបាន និងធ្វើដំណើរចេញទៅបាត់។ ក្នុងនោះដែរបងប្រុស សុង សុីង ឡុង ក៏បានប្រកាសសូមអោយបងស្រីមេត្តាជួយប្រគល់ឯកសារសំខាន់មួយចំនួន ចំណែកឯថវិកានៅក្នុងកាបូប គឺគាត់ជូនជាសាគុណ។

គាត់បានរៀបរាប់ថា៖ “ដំណឹងបាត់កាបូបលុយនៅហ្គារាសសាំង ptt ពេជ្រនិល 4:16 pm ដែលបងស្រីរើសបានដូចសកម្មភាពនៅក្នុងវីដេអូនេះសូមបងស្រីមេត្តាជួយប្រគល់អោយខ្ញុំបាទវិញផង
ពីព្រោះនៅក្នុងនឹងមានឯកសារសំខាន់ដូចជា÷ អត្តសញ្ញាណប័ណ្ណ កាតគ្រីម៉ូតូ កាតABA នឹងទឹកប្រាក់មួយចំនួន បើបងស្រីបានឃើញជួយទំនាក់ទំនងមកតាមរយះលេខទូរស័ព្ទ÷ 0973505059/0967079389 (ចំនួនទឹកប្រាក់ដែលនៅក្នុងកាបូបនោះជូនជាសាគុណដល់បងស្រីដែលរើសបាន) ស្លាកលេខឡានដែលបងស្រីជិះ ភ្នំពេញ 2BB-3852 Camry បាឡែន ពណ៍ទឹកប្រាក់ ជួយស៊ែម្នាក់មួយផងបងប្អូន? (អគុណច្រើន)”៕
https://web.facebook.com/100009350798461/videos/2768183733503293/




- Share This Post:






