ល្អណាស់ សុំសរសើរទឹកចិត្ត! ឃើញបរទេសជិះម៉ូតូអស់សាំងតាមផ្លូវដាច់ស្រយាលនៅខេត្តមណ្ឌលគីរី នាំគ្នាចុះជួយបូមសាំងពីរថយន្តដើម្បីចាក់ម៉ូតូឲ្យគាត់បន្តដំណើរទៅមុខបានទៀត
- August 21, 2020
នេះគឺជាគំរូល្អមួយដែលគួរចែករំលែក ពីបងប្រុសម្នាក់ដែលមានឈ្មោះក្នុងហ្វេសបុក Vannak Lov បានរៀបរាប់ឲ្យដឹងពីការយកអាសារជួយជនបរទេសម្នាក់ជិះម៉ូតូ អស់សាំងនៅផ្លូវដាច់ស្រយាល នៅខេត្ត មណ្ឌលគីរី ហើយព្យាយាមបូមសាំងពីរថយន្តទៅចាក់ឲ្យជនបរទេសនោះ។

បងប្រុសបានរៀបរាប់លើបណ្តាញសង្គមថា៖ 20-08-20 ជនបរទេសគាត់ជិះម៉ូតូអស់សាំងតាមផ្លូវដាច់ស្រយាល អរគុណបងប្រុសបងស្រីនិងបងបើកឡានដឹកស៊ីម៉ង់បានជួយជ្រោមជ្រែងរកវិធីបង្ហូរសាំងយកទៅចាក់ម៉ូតូ(អរគុណបងប្រុសអ្នកស្រុកមណ្ឌលគីរីចេះជួយ)៕










- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






