អ្នកនាងទ្រី ដាណា ប្រាប់តំណាងចែកចាយ កុំយកវប្បធម៌ជេរស្ដីមកធ្វើប្រធានបទលក់ដូរតាមអនឡាញ
- August 21, 2020
អ្នកនាង ទ្រី ដាណា ដែលគេស្គាល់ថាជាសេដ្ឋីវ័យក្មេងម្ចាស់ហាងមាស ទ្រី ដាណា និងជាម្ចាស់ក្រុមហ៊ុន NNP បានបញ្ចេញសារយ៉ាងវែងផ្តាំទៅតំណាងចែកចាយគ្រប់រូបមិនត្រូវយកវប្បធម៌ជេរស្ដីមកធ្វើប្រធានបទលក់ដូរនោះទេ។ អ្នកនាងបានរៀបរាប់យ៉ាងដូច្នេះថា៖ “នាងខ្ញុំតែងតែប្រាប់ទៅកាន់តំណាងចែកចាយគ្រប់រូបថាយើងលក់ដូរយើងមិនត្រូវយកវប្បធម៌ជេរស្ដីមកធ្វើប្រធានបទលក់ដូរនោះទេ។មើលដូចជារូបខ្ញុំតាំងពីដើមមកខ្ញុំមិនដែលទៅយកអ្នកណាមកធ្វើប្រធានបទឡាយលក់ផលិតផលឡើយ ហើយមានតែការចែករំលែកល្អទៅកាន់ពួកគាត់ រកយុទ្ធសាស្ត្រដើម្បីបង្កើតភាពរឹងមាំនៅក្នុងអាជីវកម្មនឹងធ្វើជាគំរូល្អទៅកាន់ពួកគាត់។

បើទោះបីជាមានជនមួយចំនួនធ្វើបាបនិងមាក់ងាយជេរស្ដីមកលើរូបខ្ញុំក៏ដោយនាងខ្ញុំត្រូវតែប្រកាន់ខ្ជាប់នូវភាពថ្លៃថ្នូររក្សានូវភាពស្មោះត្រង់ជាចម្បងទំនួលខុសត្រូវខ្ពស់ជាចម្បងខ្ញុំមិនដែលយកចិត្តទុកដាក់និងបុគ្គលមួយចំនួនតូចដែលចាំតែវ៉ៃប្រហារយើងនោះទេហើយពួកគាត់ទាំងនោះ(តំណាងចែកចាយ)ក៏ដូចចិត្តទៀត មិនដែលឃើញពួកគាត់យកបុគ្គលណាមកជេរស្ដីធ្វើប្រធានបទលក់ដូរនោះឡើយខ្ញុំសូមអរគុណដល់តំណាងចែកចាយទាំងអស់ដែលសហការយ៉ាងល្អនិងស្ដាប់បង្គាប់រាល់ការដឹកនាំរបស់នាងខ្ញុំនាងខ្ញុំសូមអរគុណទៅដល់តំណាងចែកចាយគ្រប់រូបទាំងអស់ដែលបានអនុវត្តតាមគោលការណ៍ក្រុមហ៊ុនរបស់នាងខ្ញុំ👏
សូមផ្ដាំទៅកាន់សារព័ត៌មានមិនផ្លូវការមួយចំនួនផងដែរសូមឈប់យករូបខ្ញុំទៅដាក់ជាមួយអ្នកនេះដាក់ជាមួយអ្នកនោះទៅព្រោះខ្ញុំមិនមែនជាបុគ្គលដែលចូលចិត្តជេរបញ្ចោរគ្នាតាមប្រព័ន្ធអនឡាញឡើយខ្ញុំរកស៊ីដោយភាពថ្លៃថ្នូរខ្ញុំរកស៊ីដោយភាពស្មោះត្រង់សូមកុំយកខ្ញុំធ្វើប្រធានបទអី ចែកបុណ្យទាំងអស់គ្នាផងណាព្រោះបើសិនជាអ្នកណាសាងបាបអ្នកនោះអ្នកទទួលឥឡូវនេះបាបបុណ្យមិនចាំជាតិក្រោយទេសូមអរគុណទុកជាមុនសម្រាប់សារព័ត៌មានដែលយករូបខ្ញុំទៅដាក់ជាមួយបុគ្គលដែលចូលចិត្តជេរបញ្ចោរគ្នាតាមសាធារណៈនៅតាមប្រព័ន្ធអនឡាញ👏
ហើយរូបខ្ញុំក៏បានស្បថសច្ចាប្រនិធានមុខមហាជនទាំងអស់គ្នាផងដែរដើម្បីបញ្ជាក់ពីភាពស្អាតស្អំនិងស្មោះសរចិត្តស្មោះរបស់នាងខ្ញុំបញ្ជាក់ជូនបងប្អូនរួចរាល់ផងដែរ 👍 ខ្ញុំសង្ឃឹមថាបងប្អូនក៏ស្រឡាញ់ភាពស្អាតស្អំដែរបើសិនជាបងប្អូនគិតថាសម្បថនោះគ្មានន័យសម្រាប់បងប្អូនចូលបងប្អូនធ្វើបន្តទៀតចុះតែកុំភ្លេចថាទៅដល់ទីណាកីជាន់លើព្រះធរណីដែរ ដូច្នេះខ្ញុំសូមបញ្ជាក់ចិត្តស្មោះសររបស់ខ្ញុំរួចរាល់ហើយសូមមើលប្រវិត្តរបស់ខ្ញុំសាឡើងវិញ ខ្ញុំចូលចិត្តប្រើសម្ថភាពជាចំបង សូមឈប់យករូបខ្ញុំទៅដាក់ជាមួយបុគ្គលដែល ចូលចិត្តជេរបញ្ចោរគ្នាតាមអនឡាញ ទៀតទៅ👏សូមអរគុណទុកជាមុនសម្រាប់អ្នកដែលកាត់តរូបភាព👏”៕

- Share This Post:






