- Khmernote Media
- ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង៤៥នាទី នៅចំណុចផ្លូវចូលចម្ការអំពៅ របស់ក្រុមហ៊ុនលោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) ស្ថិតក្នុងភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតមានករណីទំនាស់ រវាងកូនប្រុសរបស់លោកឧកញ៉ា ញ៉ឹក ផន (ហៅកៅ) រហ័សនាម ០៩ (អ្នកបើកបររថយន្ត) និងឈ្មោះ ប្រាក់ សំបាន (អ្នកបើកបរម៉ូតូ)។ ភាគីទាំងពីរបានបង្កទំនាស់នឹងគ្នា រហូតដល់ភាគីខាងអ្នកបើកបររថយន្ត (រហ័សនាម០៩) ទាញកាំភ្លើងវែងពីក្នុងរថយន្តគំរាម ភាគីអ្នកបើកបរម៉ូតូ។
August 31, 2020 - ព័ត៌មានជាតិ
កំពង់ឆ្នាំង៖ ហេតុកាណ៍មួយដែលត្រូវគេបង្ហោះវិដេអូទាក់ទងនឹងករណីជម្លោះសម្តីរវាងអ្នកជិះរថយន្តប្រភេទ Pick up ម៉ាក Mazda ស្លាកលេខ 2AD-0819 ភ្នំពេញ និងម៉ូតូ ឈានដល់ការគំរាមបុក និងសម្ញែងកាំភ្លើង AK។ តាមសំដីអ្នកបើកឡាន បាននិយាយថា ឲ្យជិះម៉ូតូឲ្យស្រួល បើស្រវឹងកុំបើក និងមួយសន្ទុះបានចូលដកកាំភ្លើង AK ចេញពីក្នុងរថយន្ត តែមិនបានបាញ់ទេ គ្រាន់តែសម្ញែងប៉ុណ្ណោះ។ ហេតុការណ៍គេអះអាងថាកើតនៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្រោយពីទទួលបានពត័មានលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានបញ្ជាកម្លាំងជំនាញនិងលោកអធិការនគរបាស្រុកទឹកផុស ចុះទៅកន្លែងកើតដើម្បីចាត់ការតាមនីតិវិធី៕ ក្ដៅៗពីខេត្តកំពង់ឆ្នាំង បុរសរាងដូចចិនកាប់ជ្រូក ២
August 31, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអគារអង្គរជ័យ ទល់មុខអតីតអគារប៊ីអេស ដែលចាស់ទ្រុឌទ្រោមខ្លាំងណាស់មិនអាចរស់នៅបានទៀតឡើយ។ រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣១ខែសីហាឆ្នាំ២០២០បានបើកកិច្ចប្រជុំផ្សព្វផ្សាយពីស្ថានភាពអគារចាស់ទ្រុឌទ្រោម ដោយមានការចូលរួមពី ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ដែលកំពុងស្នាក់ នៅអគារអង្គរជ័យ ដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស ជាអគារមួយមានសភាពចាស់ទ្រុឌទ្រោម មានអាយុកាល៧០ឆ្នាំហើយ ។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា អគារអង្គរជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស នៅកាច់ជ្រុង មហាវិថីព្រះមុនីវង្សកែងនិងមហាវិថីកម្ពុជាក្រោម គឺជាអគារចាស់ទ្រុឌទ្រោមមានអាយុកាល៧០ឆ្នាំហើយ មិនអាចបន្តរស់នៅបានទៀតទេ ដោយវាអាចនឹងកើតមានឡើងនូវហានិភ័យខ្ពស់ ជា យថហេតុ។ ឯកឧត្តមបញ្ជាក់ថា ដោយមើលឃើញពីស្ថានភាពនៃការគ្រោះថ្នាក់នេះ ទើបអាជ្ញាធររាជធានីភ្នំពេញ បានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារនេះមកប្រជុំពិភាក្សាគ្នារកដំណោះស្រាយ ធ្វើយ៉ាងណាដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជៀសអោយបាននូវហានិភ័យផ្សេងៗដែលនឹងកើតចេញពីអគារចាស់នេះ។ ឯកឧត្តមបញ្ជាក់ថា ជាដំណោះស្រាយអាជ្ញាធររាជធានីភ្នំពេញ នឹងរក្សាកម្មសិទ្ធិគ្រប់យ៉ាងជូនបងប្អូនប្រជាពលរដ្ឋ មានន័យថា
August 31, 2020 - សិល្បៈ
តារាសំដែងល្បីឈ្មោះគឺអ្នកនាង កុល ដាវី និងតារាចម្រៀង សុខ រក្សា បានចាប់ដៃគ្នាជាគូស្វាមីភរិយាអស់រយៈពេលជាង១ឆ្នាំ ហើយទើបទទួលបានដំណឹងថាមានកូនដំបូងកាលពីប៉ុន្មានខែមុន តែស្រាប់តែជួបរឿងមិនគួរអោយជឿបែបនេះទៅវិញ ដោយក្នុងនោះអ្នកនាង កុល ដាវី បង្ហោះសារថា បេះដូងកូនរបស់នាង ឈប់ដើរហើយ ដែលសំណេរមួយឃ្លានេះធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយពីសំណេរភរិយាសរសេររៀបរាប់នៅលើ Facebook មិនបានប៉ុន្មានផងស្រាប់តែលោក សុខ រក្សា បង្ហោះសារមួយឃ្លាដើម្បីលើកទឹកចិត្តភរិយាថា «ធ្វើម៉េចនិស្ស័យកូន និង ពួកយើងបានត្រឹមតែប៉ុណ្ណឹង»។ តែទោះជាយ៉ាងណាសំណេររបស់អ្នកទាំង២ត្រូវបានលុបចេញវិញផងដែរ៕
August 31, 2020 - បច្ចេកវិទ្យា
នៅថ្ងៃទី ៣០ ខែសីហា ២០២០ គឺជាថ្ងៃដំបូងដែលលោក G-Devith ដែលជាចម្រៀងដ៏ល្បល្បាញមួយរូបបានត្រឡប់មកកាន់ឆាកតម្រ្តីវិញ បន្ទាប់ពីលោកបានលាចាកសិក្ខាបទ។ នៅក្នុងកម្មវិធី realme 828 FanFest គាត់បានច្រៀងបទ realme ដែលបងបង្ហាញពីភាពក្លាហានឆ្ពោះទៅមុខ ហ៊ានធ្វើជាខ្លួនឯង ដើម្បីសម្រេចគោលដៅដែលបានកំណត់រួច និងបទចម្រៀងថ្មីៗរបស់គាត់។ លើសពីនេះទៅទៀតលោក G-Devith ក៏បានចូលលេងហ្គេមសប្បាយៗ ជាមួយអ្នកគាំទ្រ និងផ្តល់ជាកិត្តិយសក្នុងការចាប់រង្វាន់ ដែលធ្វើឲ្យអ្នកគាំទ្រទាំងអស់រំភើបសប្បាយរីករាយយ៉ាងខ្លាំង។ លោក G-Devith គឺជាមនុស្សម្នាក់ដែលក្លាហានហ៊ានពុះពារគ្រប់ឧបសគ្គ។ គាត់ចាប់ផ្តើមចូលក្នុងវិស័យសិល្បះត្រឹមតែជា rapper ម្នាក់ដែលមិនមានអ្នកណាម្នាក់ស្គាល់ឡើយ ។ ទោះបីជាដំបូងឡើយមិនទទួលបានលទ្ធផលល្អ តែគាត់នៅតែមិនបោះបង់ក្តីស្រមៃ និងបំណងប្រថ្នារបស់គាត់ឡើង។
August 31, 2020 - PR
តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក ខេមរៈ សិរីមន្ត នៅតែបន្តកាន់តំណែងជាកំពូលតារា ចម្រៀងប្រុសប្រចាំប្រទេសជាច្រើនឆ្នាំ ដែលសឹងរាល់បទចម្រៀងរបស់លោក គឺផ្ទុះការគាំទ្រខ្លាំងពី សំណាក់ទស្សនិកជនគ្រប់ទិសទី។ រីឯកំពូលតារាចម្រៀងស្រីប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា យើងវិញ ក៏ជាតារាចម្រៀងម្នាក់ដែលមានសមត្ថភាពខ្ពស់ ព្រមទាំងមានសម្លេងពីរោះខ្លាំង តែម្ដង ពោលគឺអ្នកទាំងពីរពិតជាសាកសមឥតខ្ចោះដែលឈរលំដាប់មុខគេក្នុងប្រទេសនិងនៅតែទទួល បានការគាំទ្រមិនថមថយ។ នៅក្រោមដំបូលតែមួយគឺផលិតកម្មរស្មីហង្សមាស កំពូលតារាចម្រៀងប្រុសស្រីទាំងពីរតែងតែត្រូវបាន អ្នកគាំទ្រទទូចរំពឹងចង់ឃើញការចាប់ដៃគូជាមួយគ្នា ដោយអ្នកទាំងពីរសុទ្ធតែមានសមត្ថភាពមិនធម្មតា ដូច្នេះការចាប់ដៃគូជាមួយគ្នាគឺពិតជាកក្រើកនិងជាអ្វីដែលអ្នកគាំទ្រចង់ឃើញបំផុត។ នៅមិនទាន់មានការប្រកាសឬបង្ហាញអ្វីជាផ្លូវការនៅឡើយទេថាអ្នកទាំងពីរមានគម្រោងចាប់ដៃគូជាមួយគ្នាឬយ៉ាងណា តែតាមប្រភពជិតស្និទ្ធក្នុងផលិតកម្មគឺបានឲ្យដឹងថាកំពូលតារាចម្រៀងប្រចាំប្រទេសទាំងពីរ របស់យើងក៏កំពុងតែត្រៀម Surprise ហ្វេនជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះតែម្តង។ បើតាមពិតដូចជាការលេចឮមែនគឺពិតជាមិនធម្មតាទេដែលកំពូលតារាប្រុសស្រីទាំងពីរត្រៀមជាពិសេសដើម្បីអ្នកគាំទ្រយ៉ាងនេះ ដូច្នេះមានតែរង់ចាំទាំងអស់គ្នាថាតើកំពូលអាដូលយើងនិងមានអ្វីប្លែក?!!!
August 31, 2020 - បច្ចេកវិទ្យា
នៅថ្ងៃទី៣០ខែសីហា ព្រឹត្តការណ៍ “realme Fan Fest “ដែលមានរយៈពេល៣ថ្ងៃនិងបានបង្កើតឡើងដោយ realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សបំផុតក្នុងពិភពលោក បានបញ្ចប់ទៅដោយរលូន ធ្វើអោយយុវវ័យកាន់តែច្រើនជុំវិញពិភពលោកបានទទួលនូវបទពិសោធន៍លេងដែលកាន់តែឆ្លាតវៃ ។ ជាមួយគ្នានេះដែរ realme បានបង្កើតឡើងរយៈពេលពីរឆ្នាំហើយ ហើយលោកSky Li ដែលជានាយកប្រតិបត្តិនៃ realme បានបង្ហាញរបាយការណ៍ស្តីពីការកើនឡើង និងភាពលេចធ្លោជាសកលរបស់ realme ។ សម្រាប់នៅក្នុងប្រទេសកម្ពុជា realme បានបង្កើតនូវព្រឹត្តការណ៍ដ៏អស្ចារ្យមួយ ដើម្បីអបអរសារទរគំរប់ខួបពីរឆ្នាំនៃម៉ាក realme និងមានការលេងកំសាន្តជាមួយអតិថិជន ហ៊ានលេងនិងហ៊ានធ្វើជាខ្លួនឯង។ ការជួបជុំជាមួយ Fan ជុំវិញពិភពលោក “ហ៊ានធ្វើជាខ្លួនឯង” បង្ហាញពីស្មារតីហ៊ានឆ្ពោះទៅមុខរបស់
August 31, 2020 - ព័ត៌មានជាតិ
នៅថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារបច្ចេកទេសលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានគាំទ្រដល់ចំណាត់ការដ៏តឹងរ៉ឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីបញ្ហាផលិតផលទឹកដោះគោម្សៅផ្សំតាមរូបមន្តម៉ាក Nutrilatt ដែលមានកម្រិតជាតិដែកនិងស័ង្កសីទាបឆ្ងាយខ្លាំងជាងកម្រិតដែលបានសរសេរនៅលើស្លាកសញ្ញាផលិតផល និងកម្រិតអប្បបរមាកំណត់ដោយស្តង់ដារ Codex នាំឱ្យប៉ះពាល់សុខភាព ការលូតលាស់ និងការអភិវឌ្ឍរបស់ទារក និងកុមារ៕ ប្រភព៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ
August 31, 2020 - សិល្បៈ
តារាពហុជំនាញ ខាត់ សុឃីម បានធ្វើការ Live វិដេអូមួយទាំងថ្ងៃនិយាយរឿងបង់ថ្លៃសាលាអោយកូនរៀនតាមអនឡាញក្នុងសម័យកូវីដ-១៩ ទាំងដែលសាលាមិនមានការបញ្ចុះតំលៃជូននាង ហើយការរៀនតាមអនឡាញហាក់ដូចជាគ្មានប្រសិទ្ធិភាពនោះទេ។ តារាស្រីល្បីឈ្មោះរូបនេះបានរៀបរាប់ថា នាងបានបង់ថ្លៃសាលាអោយកូនចំនួន $750 ទាំងដែលសាលាកាត់បន្ថយការចំណាយរបស់ខ្លួនដូចជាថ្លៃទឹកភ្លើងជាដើម។ អ្នកនាង ខាត់ សុឃីម ក៏បានបន្តថាចំពោះសាលាភាសាអង់គ្លេស អ្នកនាងបានបញ្ឈប់ការបង់ថ្លៃសិក្សាហើយដោយនាងបង់តែថ្លៃសិក្សាភាសាខ្មែរតែប៉ុណ្ណោះ និងបានសំណូមពរអោយសាលាបន្ធូរបន្ថយថ្លៃសាលាអោយបងប្អូនប្រជាពលរដ្ឋយើងផង។ សូមទស្សនាវិដេអូរបស់អ្នកនាង ខាត់ សុឃីម នៅខាងក្រោម៖ សូមនិយាយពីរឿង បង់ថ្លៃសាលា បន្តិច បើមានខុសឆ្គង សូមមេត្តាអធ្យាស្រ័យផង Posted by ខាត់ សុឃីម on Sunday, August
August 31, 2020 - សង្គម
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាអ្នកឯកទេសខាងអប់រំ ជាសហគ្រិនមួយរូបអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្តល់សេវាអប់រំឯកជនមួយឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃនេះដែរ លោកឧកញ៉ា បានលើកប្រធានបទ “កុំដណ្ដើមអាហារូបករណ៍ពីអ្នកក្រ” យកមកសរសេររៀបរាប់ដើម្បីឲ្យពិចារណា។ ខាងក្រោមនេះជាសម្រង់ការសរសេររបស់លោកឧកញ៉ានៅលើហ្វេសបុកផ្លូវការរបស់លោក សូមប្រិយមិត្តអានខាងក្រោម៖ “ខ្ញុំនៅតែមិនយល់ទាល់តែសោះ ថាហេតុអ្វីបុគ្គលមួយចំនួនមានលុយចាយមិនអស់ហើយ នៅតែចង់បានអាហារូបករណ៍ដោយអត់កេរ្តិ៍ខ្មាស ដោយមិនទំនងឱ្យកូនរបស់ខ្លួនទៀត? ហេតុអ្វីមិនព្រមបរិច្ចាគ ចែករំលែក និងទុកឱកាសនោះឱ្យទៅកូនអ្នកក្រីក្រខ្លះផង? បើមិនបានចូលរួមជួយដល់បុគ្គលខ្វះលទ្ធភាព ឬបើមិនបានចូលរួមចំណែកជួយដល់សង្គមទេ ពុំគួរឆ្លៀតឱកាស ឆក់ពីមាត់ ពង្រាត់ពីក គ្នាអ្នកខ្សត់ខ្សោយខ្វះខាត ក្រីក្រ និងគ្មានឱកាសនោះអី។
August 31, 2020









