សង្គម

ថៅកែចិត្តធម៌ម្ចាស់ក្រុមហ៊ុនទុយោទឹកKing Diamond World ទាំងពីរនាក់បងប្អូន ប្រកាសឧបត្ថម្ភថវិកា $1000 ដល់បងប្រុសម្នាក់ដែលគ្មានលទ្ធភាពទិញក្តាមឈូសដាក់សពប្រពន្ធដែលស្លាប់ទាំងមានផ្ទៃពោះ

BY
Khmernote Media
August 31, 2020

រឿងរ៉ាវដ៏សង្វែគមួយបានកើតឡើងនៅក្នុងគ្រួសារមួយដែលមានកូនតូចៗ៣នាក់ជាបន្ទុក ចំណែកស្ត្រីជាម្តាយត្រូវបានស្លាប់បាត់បង់ជីវិតជាមួយនឹងកូនក្នុងផ្ទៃជិតគ្រប់ខែទៅហើយ។ ហេតុការណ៍នេះដែរបានធ្វើអោយមហាជនជាពិសេសអ្នកលេង Facebook រន្ធត់ចិត្តយ៉ាងខ្លាំងខណៈដែលបុរសជាប្តីត្រូវបាត់បង់ភរិយានិងកូនក្នុងពេលតែមួយ ហើយអ្វីដែលសង្វែគជាងនេះទៅទៀតនោះគឺគាត់គ្មានប្រាក់សូម្បីទិញក្តាមឈូសដាក់សពប្រពន្ធដើម្បីធ្វើបុណ្យថែមទៀតផង។

ក្នុងនោះដែរម្ចាស់ក្រុមហ៊ុនទុយោទឹក King Diamond World ទាំង២នាក់បានប្រកាសជួយថវិកាចំនួន $1000 ដល់បងប្រុសខាងលើដែលខ្វះខាតនិងគ្មានលទ្ធភាពទិញសូម្បីក្តាមឈូសដាក់សពប្រពន្ធ ដោយម្ចាស់ក្រុមហ៊ុនទុយោទឹកទាំង២រូបនេះបញ្ជាក់ថាពួកគាត់មានក្តីអាណិតអាសូរយ៉ាងខ្លាំង តែមិនទាន់ដឹងថានឹងត្រូវទាក់ទងបងប្រុសតាមវិធីណាឡើយ ទើបពួកគាត់បង្ហោះរូបបងប្រុសនៅលើទំព័រ Facebook ដើម្បីប្រកាសស្វែងរកបងប្រុសតែម្តង។ ម្ចាស់ក្រុមហ៊ុនដដែល ដែលមានទំព័រ Facebook ឈ្មោះថា A Liga បានសរសេររៀបរាប់ថា៖ “ឃើញព័ត៌មាននេះហើយខ្លោចចិត្តណាស់ ខ្ញុំចង់ជួយថវិកាគាត់ $1000 ដើម្បីអោយគាត់ទិញក្តាមឈូសដាក់សពប្រពន្ធគាត់ តែមិនដឹងទាក់ទងគាត់តាមណា បើមានអ្នកស្គាល់គាត់ជួយអោយគាត់ទាក់ទងមកខ្ញុំបាន”។ គួរបញ្ជាក់ផងដែរថា គេតែងតែឃើញម្ចាស់ក្រុមហ៊ុនទុយោទឹក King Diamond World ទាំង២រូបនេះធ្វើសកម្មភាពមនុស្សធម៌និងចុះចែកអំណោយដល់ប្រជាជនទីទាល់ក្រ គ្រប់ទីកន្លែងយ៉ាងសកម្ម ខណៈដែលភាគច្រើនពួកគាត់ធ្វើសកម្មភាពមនុស្សធម៌ដោយស្ងាត់ៗមិនសូវបង្ហាញនោះឡើយ ដែលជាទង្វើមួយគួរអោយកោតសសើរ៕

Share This Post: