- Khmernote Media
- ព័ត៌មានជាតិ
ភ្នំពេញ៖ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នេះ បានចុះបង្ក្រាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង ស្ថិតនៅមុខវិទ្យាល័យទួលអំពិល ផ្លូវលេខ២១៧ ឬ ផ្លូវចំការដូង ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ មានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនប្រឆាំងផលិតផលក្លែងក្លាយ និង មានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនប្រឆាំងផលិតផលក្លែងក្លាយ ថ្លែងថា ទីតាំងផលិតឡេក្លែងក្លាយ នេះ គឺ
September 12, 2020 - សិល្បៈ
វីដេអូបទចម្រៀងថ្មី ‘’គុណពុកម៉ែ’’ ដែលបង្កប់នូវអត្ថន័យអប់រំដ៏ជ្រាលជ្រៅពីកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទើបនឹងចេញជាផ្លូវការក្តៅៗពីផលិតកម្មហង្សមាស បាននិងកំពុងឆក់ទឹកភ្នែកប្រិយមិត្តមិនតិចទេឲ្យស្លុងអារម្មណ៍រំជួលចិត្តជាមួយបទចម្រៀងមួយបទនេះ។ ចម្រៀងដ៏រណ្តំរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានរៀបរាប់ពីគុណព្រះរស់ត្រូវចំរដូវបុណភ្ជុំ ដាស់រំលឹកកូនៗគ្រប់រូបឲ្យមានកត្តញូចំពោះអ្នកមានគុណ ជាក់ស្តែងតាមរយៈការសម្តែងនៅក្នុង MV ថ្មីនេះពិតជាដក់ជាប់អារម្មណ៍ខ្លាំង។ អ្វីដែលរឹតតែជាចំណាប់អារម្មណ៍ពិសេសមួយទៀតនោះគឺឃើញវត្តមានរបស់កំពូលតារាចម្រៀងសំឡេងស្រទន់ សុគន្ធ នីសា រួមសម្តែងក្នុងបទចម្រៀងមួយបទនេះផងដែរ។ ចង់ដឹងថាបទចម្រៀងដ៏មានអត្ថន័យរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងការសម្តែងរួមគ្នាជាលើកដំបូងជាមួយអ្នកនាង សុគន្ធ នីសា ប្លែកអារម្មណ៍កម្រិតណានោះ សូមប្រិយមិត្តទស្សនានិងស្តាប់កំសាន្តទាំងអស់គ្នា៖
September 12, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០០ និង៣០នាទី កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានទទួលបណ្តឹងពីបុរសជនជាតិចិនម្នាក់ឈ្មោះ Gao MingShuai ថា មិត្តភក្តិរបស់គាត់ឈ្មោះ Wen QiLiang ភេទប្រុស ជនជាតិចិន ត្រូវបានក្រុមជនសង្ស័យចាប់យកទៅបង្ខាំងទុកនៅកន្លែងមួយមិនស្គាល់ រួចជំរិតទារប្រាក់ចំនួន ១០,០០០$ (មួយម៉ឺនដុល្លារអាមេរិក)។ បន្ទាប់ពីទទួលបណ្តឹងរួចសមត្ថកិច្ចយើងបានធ្វើការស្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៩ និង០០នាទីព្រឹក សមត្ថកិច្ចយើងកំណត់បានទីតាំងបង្ខាំងជនសង្ស័យស្ថិតនៅចំណុចផ្ទះសំណាក់វួយអ៊ីណា ក្រុមទី១៦ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ
September 12, 2020 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយត្រូវឪពុកនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅចំនុចភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ង វ ម រ ភេទ ស្រី អាយុ ១៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ចំណែកឯជនសង្ស័យមានឈ្មោះ មួន វណ្ណណេត ភេទ ប្រុស អាយុ ១៩ឆ្នាំ
September 12, 2020 - សុខភាព
ការសិក្សាថ្មីមួយបានរកឃើញថាអ្នកជួបបញ្ហាហិរញ្ញវត្ថុប្រឈមមុខខ្ពស់នឹងការសម្លាប់ខ្លួនរហូតដល់ទៅ២០ដងខ្ពស់ជាងអ្នកដែលមិនមានបញ្ហាហិរញ្ញវត្ថុ។ សារព័ត៌មានសុខភាព Medical News Today បានចុះផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី៨ ខែកញ្ញា ដោយបានលើកឡើងថា ក្រុមអ្នកស្រាវជ្រាវព្រមានថា ដោយសារតែបញ្ហាជំងឺរាតត្បាតបានធ្វើឲ្យមនុស្សជាច្រើនបានជួបបញ្ហាហិរញ្ញវត្ថុ ដែលកត្តានេះ អ្នកជំនាញថាជាមូលហេតុនាំឲ្យអ្នកទាំងនោះមានគំនិត ឬប៉ុនប៉ងសម្លាប់ខ្លួន ហើយបញ្ហានេះអាចនឹងកើនឡើងកាន់តែខ្ពស់នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។ អ្នកស្រាវជ្រាវបានអះអាងថា៖ «ការសិក្សារបស់យើងបានរកឃើញថាបញ្ហាហិរញ្ញវត្ថុគឺជាកត្តាចម្បងធ្វើឲ្យមានការសម្លាប់ខ្លួន ហើយក៏ជាបញ្ហាត្រូវយកចិត្តទុកដាក់…ហើយយើងអាចនឹងឃើញបញ្ហានេះកើតមានកាន់តែខ្ពស់នៅពេលខាងមុខ»។ ក្រុមអ្នកស្រាវជ្រាវនេះបានលើកឡើងថាអ្នកជួបវិបត្តិហិរញ្ញវត្ថុអាចប្រឈមនឹងការសម្លាប់ខ្លួនខ្ពស់ជាងអ្នកមិនមានបញ្ហារហូតដល់២០ដង។ ទោះយ៉ាងណាការសិក្សានេះបានធ្វើឡើងមុនពេលមានវិបត្តិជំងឺរាតត្បាត ដែលធ្វើឲ្យអ្នកស្រាវជ្រាវសន្និដ្ឋានថានៅពេលខាងមុខកាន់តែមានអ្នកប៉ុនប៉ងសម្លាប់ខ្លួនកាន់តែច្រើន។ គួរបញ្ជាក់ថា ការសិក្សានេះ បានវិភាគលើទិន្ន័យដែលប្រមូលពីឆ្នាំ២០០១ ដល់២០២០ និងពីឆ្នាំ២០០៤ និង២០០៥ លើយុវជនអាមេរិកចំនួន៣៤ ៦៥៣នាក់។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello
September 12, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ សពនារីរូបស្រស់ ដែលលោតទឹកពីលើស្ពានជ្រោយចង្វារ បន្សល់ទុកស្បែកជើងមួយគូនិងផ្កាមួយបាច់ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានអណ្ដែតឡើងហើយ កំពុងបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលថ្ងៃត្រង់នេះ សពនារីលោតទឹកត្រូវបានគេស្គាល់ថាមានឈ្មោះ ចាន់ ស្រីមាន អាយុ ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង នៅរាជធានីភ្នំពេញ ៕ ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត
September 12, 2020 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ ថ្ងៃសុក្រ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័កពស២៥៦៤ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៧និង១០នាទីនៅចន្លោះបង្គោលគីឡូលេខ២៩៧-២៩៨ ភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង លើកំណាត់ផ្លូវជាតិលេខ ៦ មានរថយន្តម៉ាកលុចស៊ីស Ls460 ពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ 2X-3995 បើកបរដោយឈ្មោះ ហេង សេងហាំង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានបើកបរមានទិសដៅពីកើតទៅលិច ហើយបានជ្រុលបុកម៉ាកវេវសេ១១០ ពណ៌ក្រហមពាក់ផ្លាកលេខ សៀមរាប 1D-4291 បើកបរដោយឈ្មោះ ស៊ឹម
September 12, 2020 - ព័ត៌មានជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. ប្រចាំខណ្ឌដូនពេញ ដោយមានការសហការជាមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលវេចខ្ចប់ និង ទំនិញដែលជាគ្រឿងឧបភោគ បរិភោគ និងសាដក នៅផ្សារធំថ្មី ក្នុងរាជធានីភ្នំពេញ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើម្ហូបអាហារចំនួន ៣២ គំរូ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ
September 12, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ គួរឲ្យអាសូរ! បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូឃ្លីក (ភ្នំពេញ 1ID-9644) តែម្នាក់ឯង នាវេលាយប់ស្ងាត់ ត្រូវបានរថយន្តយីឌុបធុនធំដឹកស្រូវមួយគ្រឿង បើកបរយ៉ាងលឿនទៅបុកជាមួយម៉ូតូពេញទំហឹង ខ្ទាតប៉ើងទាំងមនុស្សទាំងម៉ូតូជិត៣០ម៉ែត្រ ដេកដួលក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាងចេញមកជួយសង្គ្រោះបឋម និងតាមឃាត់រថយន្តបង្កបានផងដែរ តែអ្វីដែលមិនអាចទ្រាំឈរមើលជនរងគ្រោះត្រូវស្លាប់ដោយគ្មានរថយន្តសង្គ្រោះមកដឹកយកនោះ គឺបងប្អូនប្រជាពលរដ្ឋមានចិត្តល្អ សម្រេចចិត្តសុំសមត្ថកិច្ចលើកជនរងគ្រោះដាក់រថយន្តផ្ទាល់ខ្លួន ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្ដង តែទៅដល់បន្ទប់សង្គ្រោះបន្ទាន់ហើយ ជាអកុសល ជនរងគ្រោះដាច់ខ្យល់ស្លាប់ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យក៏បានព្យាយាមអស់ពីលទ្ធភាពផងដែរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១០:៤០នាទីយប់ ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវលេខ៣៦៩ ត្រង់ចំណុចខាងត្បូងវត្តកោះក្របី ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី
September 12, 2020 - ព័ត៌មានជាតិ
នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង០០នាទី ប៉ុស្តិ៍រដ្ឋបាលនគរបាលទួលទំពូង១ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ វឹង មួយហួង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ មានទីលំនៅផ្ទលេខ១២៨ ផ្លូវ៤៥០ ក្រុម១២ ភូមិ២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ថាបានបាត់រថយន្ត១គ្រឿងម៉ាកតូយូតា ព្រូស ពណ៌ស លេខតួ JTDKB20U667531463 លេខម៉ាស៊ីន 1NZU079537 ផ្លាកលេខ ភ្នំពេញ 2AO-7613 នៅចំនុចលើចិញ្ចើមផ្លូវ លេខ៤៥០
September 12, 2020









