- Khmernote Media
- ព័ត៌មានជាតិ
ក្រុងសៀមរាប: កាលពីវេលាម៉ោង ២០ និង៤២នាទីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងហាងផឹកស៊ីដែលមានយីហោ The street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ក្រុមជនសង្ស័យចំនួន០២ក្រុម បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងខាងលើ ហើយបានមានទំនាស់ពាក្យសម្ដីគ្នានៅពេលផឹកស៊ី ហើយក៏បានធ្វើសកម្មភាពប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមកដោយយកកៅអីដែក ដែលជាកៅអីសម្រាប់អង្គុយផឹកស៊ីគប់ទៅលើគ្នាទៅវិញទៅមកបណ្ដាលអោយឱ្យ មនុស្សម្នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់។ បន្ទាប់ពីកើតហេតុ និង ទទួលបានសេចក្តីរាយការណ៍ លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុង សៀមរាប បានបញ្ជារអោយកម្លាំងត្រៀមអន្តរាគមន៍ ក្រុងសៀមរាបដឹកនាំដោយលោកនួន សក្តិ ចំរើនរិទ្ធអធិការរងទទួលការងារព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសាលាកំរើក
September 17, 2020 - ព័ត៌មានជាតិ
រឿងរ៉ាវបុរសអ្នកលក់ដូរអចលទ្រព្យម្នាក់បានផ្ទុះអាវុធខ្លី ម៉ាក( ZORAKI M90 ID) ត្រូវស្រីស្នេហ៍វ័យ១៨ឆ្នាំបណ្តាលអោយស្លាប់បាត់បង់ជីវិតនៅក្នុងរថយន្តទំនើបម៉ាក Lexus RC 200T ខណៈដែលធ្វើដំណើរចេញពីខេត្តសៀមរាប មកដល់ខេត្តកំពង់ឆ្នាំង។ ក្រោយពេលផ្ទុះអាវុធបណ្តាលអោយស្លាប់សង្សារវ័យក្មេងរួច បុរសខាងលើដែលមានឈ្មោះថា ទាក់ ឌី អាយុ២៨ឆ្នាំ ក៏បានបើករថយន្តបន្តធ្វើដំណើរទៅដល់ខេត្តកំពង់ស្ពឺ ហើយក៏បានចូលសារភាពនៅ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ ពេលនេះតុលាការខេត្តកំពង់ឆ្នាំង ក៏បានចេញដីការអោយឃុំខ្លួនបុរសខាងលើដាក់ពន្ធនាគារ ដោយនៅក្នុងដីកាខាងក្រោម នេះផងដែរ លោកចៅក្រមបានចោទជនសង្ស័យពីបទ ឃាតកម្ម និងកាន់កាប់ ដាក់តាមខ្លួននូវគ្រឿងផ្ទុះ និងគ្រាប់រំសេវ អាវុធខ្លីម៉ាក( ZORAKI M90 ID) ជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា១៩៩
September 17, 2020 - ព័ត៌មានជាតិអគ្គីភ័យឆាបឆេះសាលាឆាន់មុខព្រះ វត្តក្រាំងស្លា ស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង មូលហេតុដោយសារភ្លើងទៀន
ខេត្តព្រៃវែង៖ នៅវេលាម៉ោង ០៣:៣០ នាទីទាបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងលើ សាលាឆាន់មុខព្រះ វត្តក្រាំងស្លា ស្ថិតនៅ ភូមិវល្លិយាវ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ មូលហេតុនៃការឆាបឆេះនេះគឺដោយសារភ្លើងទៀន ។ – ខូចខាតសំភារៈ : ធុងប្រាក់សម្រាប់ដាក់លុយពិសាខបូជា ចំនួន ០៤ ធុង អង្ករ ចំនួន ១០ តៅ, ឆេះរនាបក្ដាទំហំ ២ម៉ែត្រx ៣ម៉ែត្រ ( សរុបសំភារ:ដែលខូចខាតគិតជាប្រាក់អស់ចំនួនប្រហែល ០២ លានរៀល
September 17, 2020 - សង្គម
កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏រសើបមួយក្រោយពេលដែលមានបុរសជិះរថយន្តទំនើប Lexus LX570 មួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 2AQ-1213 ធ្វើការគម្រាមដល់ស្ត្រីម្នាក់រហូតមានការបង្ហោះពេញបណ្តាញសង្គម Facebook ថាជាការដកកាំភ្លើងគម្រាមបាញ់សម្លាប់ថែមទៀតផង។ ជុំវិញករណីនេះក៏មានមតិផ្សេងៗគ្នាជាច្រើនបានលើកឡើង ក្រោយពេលបានឃើញរូបថតប៉ុន្មានសន្លឹក ដោយអ្នកខ្លះថា មិនមែនជាកាំភ្លើងនោះទេ អាចជាពិល រឺ ឆ័ត្រដងខ្លី។ ភ្លាមៗនេះដែរស្ត្រីរងគ្រោះដែលជាសាមីខ្លួនបានបកស្រាយនៅលើ Facebook នាងដែលមានឈ្មោះថា Rany Chan ៖ “ខ្ញុំម្ចាស់សាមីខ្លួន សូមរៀបរាប់ហេតុការណ៍ដែលបានកេីតឡេីងនៅថ្ងៃទី16ខែកញ្ញាឆ្នាំ2020 វេលាម៉ោង1ថ្ងៃត្រង់ ដោយពេលនោះមាននារីពីរនាក់មករក កក់សក់នៅហាងសាឡននាងខ្ញុំ ប៉ុន្តែខ្ញុំមិនបានទទួលធ្វេីអោយគាត់ទេ ដោយហេតុខ្ញុំរវល់ទៅក្រៅមានការ (ហេីយក៏បានប្រាប់គាត់ថាអត់បានធ្វេីទេបង ព្រោះខ្ញុំរវល់ទៅក្រៅ បងទៅធ្វេីនៅផ្សារទៅរឺនៅជេីងភ្នំក៏បានព្រោះគេនៅបេីកធម្មតា) គាត់ក៏មិនបានតបអ្វីដែរ រួចគាត់ខលហៅគេបេីកឡានមកយកចេញទៅបាត់(
September 17, 2020 - ព័ត៌មានជាតិ
កំពង់ឆ្នាំង៖ យោងតាមការបញ្ជាក់ពី កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដោយបានអនុវត្តន៍បទបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ០៨ នាក់ មធ្យោបាយរថយន្ត ០២ គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ សហការជាមួយនិងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់។ ១-ឈ្មោះ ទាក់ ឌី ភេទប្រុស អាយុ
September 17, 2020 - សង្គម
យោងតាមការបង្ហោះលើទំព័រហ្វេសបុករបស់ព្រះតេជគុណ គូ សុភាព ៖ “បុណ្យខួបកំណើតដ៏ល្អប្រពៃ ក្នុងថ្ងៃខួបកំណើត ក្មួយស្រី Try Porpor និងក្មួយស្រី Ly Malisa បានស្នើសុំពីបងប្អូនក្មួយថា កុំទិញតុក្កតាជូនគាត់អី គាត់សុំជាលុយវិញ ដើម្បីយកទៅជួយពេទ្យគន្ធបុប្ផា។ ក្មួយស្រីទាំងពីរប្រមូលបានប្រាក់ ៤៣០០ ដុល្លារដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា។ អនុមោទនា” នេះពិតជាកាយវិការដល់ល្អរបស់ក្មួយស្រី ដែលមានឆន្ទៈក្នុងការចូលរួមជួយកុមារផ្សេងទៀត ដែលត្រូវការ ការទទួលព្យាបាលពីមន្ទីរពេទ្យ គន្ធបុប្ផា ខណៈមន្ទីូរពេទ្យកំពុងខ្វះខាតថវិកា និងត្រូវការជំនួយពីសប្បុរសជន។ អង្គភាពសារព័ត៌មានខ្មែរណូត សូមជូនពរក្មួយស្រីទាំងពីរជួបតែសំណាងល្អក្នុងជីវិត និងចែករំលែកអំពើល្អនេះបន្តក្នុងបណ្តាញសង្គម៕
September 16, 2020 - ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងសុខាភិបាល សូមច្រានចោលការប្រឌិតព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គមថា រដ្ឋមន្រ្តីសុខាភិបាល ឱ្យពលរដ្ឋផឹកទឹកម្យ៉ាងអាចព្យាបាលប៉ារ៉ាស៊ីតត្រឹម២ថ្ងៃ។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានបដិសេធទាំងស្រុង នូវការប្រឌិតព័ត៌មានផ្សព្វផ្សាយតាមបណ្តាញសង្គមដែលថា «រដ្ឋមន្រ្តីសុខាភិបាល ឱ្យពលរដ្ឋផឹកទឹកម្យ៉ាងអាចព្យាបាលប៉ារ៉ាស៊ីតត្រឹម២ថ្ងៃ»។ លោកជំទាវបានចាត់ទុកថា នេះជាព័ត៌មានប្រឌិតទាំងស្រុង ដែលធ្វើឡើងដោយជនខិលខូច ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ លោកសាស្រ្តាចារ្យម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ ការចេញមកច្រានចោលរបស់អ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីមាន Facebook ឈ្មោះ Easy Shirt បានប្រឌិតព័ត៌មានមួយថា «ម៉ម ប៊ុនហេង៖ ផឹកទឹកនេះរាល់ព្រឹក ហើយប៉ារ៉ាស៊ីតទាំងអស់
September 16, 2020 - សង្គម
កាលពីព្រឹកមិញនេះមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែបុរសម្នាក់ដែលមានឈ្មោះថា ទាក់ ឌី អាយុ២៨ឆ្នាំ បានបើករថយន្តស្ព័រស៊េរីទំនើប ដឹកសាកសពនារីជាសង្សារមកដល់អាវុធហត្ថស្រុកឧដុង្ត ហើយជនសង្ស័យបានសារភាពថាឈ្មោះ ធី លីស្សា ជាសង្សារបានឈោងទាញកាំភ្លើងពីលើតាបឡូរថយន្ត ដោយឃើញបែបនេះរូបគេឈ្មោះ ទាក់ ឌី បានឈោងទាញដៃសង្សារកុំឲ្យលេង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលផ្ទុះកាំភ្លើងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងរថយន្ត។ ទាក់ទងនឹងករណីនេះអ្នកនាងខាត់ សុឃីម បានបង្ហោះបញ្ចេញអារម្មណ៍ និងយោបល់ផ្ទាល់ខ្លួនថា៖ “សូមមេត្តាទៅ លោកអើយ អ្នកខ្លះ មានកាំភ្លេីង អួតចុះឡើងៗ ថ្ងៃ១ អាអូន មុខតែ ភ្លាត់ស្នៀត ដូចរឿង១នេះអញ្ចឹង
September 16, 2020 - ព័ត៌មានជាតិ
ករណីដ៏រន្ធត់មួយបានធ្វើអោយមានការភ្ញាក់ផ្អើលទាំងព្រឹកក្រោយពេលបុរសម្នាក់បើករថយន្តស្ព័រស៊េរីទំនើបដឹកសពសង្សាររបស់ខ្លួនអាយុ១៨ឆ្នាំ មកសារភាពនៅស្នាក់ការកងរាជអាវុធហត្ថស្រុកឧដុង្គ ក្រោយពេលមានការផ្ទុះអាវុធមួយគ្រាប់បណ្តាលអោយនារីជាសង្សារវ័យក្មេងបានស្លាប់បាត់បង់ជីវិតភ្លាមៗ។ យោងតាមការចែករំលែកតៗគ្នាពេញបណ្តាញសង្គម Facebook បានអោយដឹងថា ជនរងគ្រោះឈ្មោះ ធី លីស្សា ដែលមានគណនី Facebook ឈ្មោះ Ah Niza បានស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង។ តាមប្រភពព័ត៌មានបានអោយដឹងថា ជនសង្ស័យមានឈ្មោះថា ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាអ្នកលក់ដូរអចលទ្រព្យ បើកបររថយន្តស្ព័រស៊េរីទំនើបម៉ាក Lexus RC-200T ពណ៌ក្រហម ហើយនារីជាសង្សារមានឈ្មោះថា ធី លីស្សា ភេទស្រី អាយុ១៨ឆ្នាំ ក្នុងនោះដែរក៏មានបុរសម្នាក់ដែលរួមដំណើរជាមួយមានឈ្មោះថា ណយ
September 16, 2020 - ព័ត៌មានជាតិ
គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ ហៅកាត់ថា គ.ប.ផ.ក បានធ្វើសន្និសីទសារព័ត៌មានស្តីពី ការចុះបង្រ្កាប និងរឹបអូសបានផលិតផលដែលហាមឃាត់ ក្លែងក្លាយ អន់គុណភាព ផុតសុពលភាព និងខុសច្បាប់ដូចជា៖ ផលិតផលសុីហ្សា បារីអេឡិចត្រូនិច ភេសជ្ជៈ ឱសថ និងផលិតផលផ្សេងៗទៀត សរុបប្រមាណ៥០០តោន។ ក្នុងប្រតិបត្តិការនេះដែរ ក៏បានជួបប្រទះករណីដំបូងដែលសមត្ថកិច្ចធ្វើការចាប់បានម៉ាស៊ីនបោះពុម្ពសុពលភាពប្រើប្រាស់ ដែលកាលពីពេលកន្លងទៅធ្លាប់តែចាប់បានផលិតផលដែលបានកែសុពលភាពរួចស្រេចទើបតែពេលនេះចាប់បានម៉ាស៊ីនតែម្តង។ ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បញ្ជាក់ថា ទោសទណ្ឌនៃការប្រព្រឹត្តបទល្មើសអាចជាការផាកពិន័យ ឬជាប់ពន្ធនាគាររយៈពេលខ្លី ឬរយៈពេលវេងរហូតពី២ឆ្នាំ ទៅ៥ឆ្នាំ និងពី៥ឆ្នាំទៅ១០ឆ្នាំ។
September 16, 2020









