សង្គម

ម្ចាស់សាមីខ្លួនបង្ហោះសាររៀបរាប់ថា រឿងកើតចេញពីខ្លួនជាម្ចាស់សាឡនរវល់មិនព្រមកក់សក់ អោយអ្នកបង្កដែលជិះ 570 ទើបគេខឹងនឹងជិះឡានត្រលប់ ឈប់បេីកកញ្ចក់ឡានគប់ដុំឥដ្ឋចូលផ្ទះគាត់ និងស្រែកគំរាមថា…

BY
Khmernote Media
September 17, 2020

កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏រសើបមួយក្រោយពេលដែលមានបុរសជិះរថយន្តទំនើប Lexus LX570 មួយគ្រឿងដែលពាក់ស្លាកលេខ ភ្នំពេញ 2AQ-1213 ធ្វើការគម្រាមដល់ស្ត្រីម្នាក់រហូតមានការបង្ហោះពេញបណ្តាញសង្គម Facebook ថាជាការដកកាំភ្លើងគម្រាមបាញ់សម្លាប់ថែមទៀតផង។ ជុំវិញករណីនេះក៏មានមតិផ្សេងៗគ្នាជាច្រើនបានលើកឡើង ក្រោយពេលបានឃើញរូបថតប៉ុន្មានសន្លឹក ដោយអ្នកខ្លះថា មិនមែនជាកាំភ្លើងនោះទេ អាចជាពិល រឺ ឆ័ត្រដងខ្លី។

ភ្លាមៗនេះដែរស្ត្រីរងគ្រោះដែលជាសាមីខ្លួនបានបកស្រាយនៅលើ Facebook នាងដែលមានឈ្មោះថា Rany Chan ៖ “ខ្ញុំម្ចាស់សាមីខ្លួន​ សូមរៀបរាប់ហេតុការណ៍ដែលបានកេីតឡេីង​នៅថ្ងៃទី16ខែកញ្ញា​ឆ្នាំ2020​ វេលាម៉ោង1ថ្ងៃត្រង់​ ដោយពេលនោះមាននារីពីរនាក់មករក​ កក់សក់នៅហាងសាឡននាងខ្ញុំ​ ប៉ុន្តែខ្ញុំមិនបានទទួលធ្វេីអោយគាត់ទេ​ ដោយហេតុខ្ញុំរវល់ទៅក្រៅមានការ​ (ហេីយក៏បានប្រាប់គាត់ថាអត់បានធ្វេីទេ​បង ព្រោះខ្ញុំរវល់ទៅក្រៅ​ បងទៅធ្វេីនៅផ្សារទៅរឺនៅជេីងភ្នំក៏បានព្រោះគេនៅបេីកធម្មតា​)​ គាត់ក៏មិនបានតបអ្វីដែរ​ រួចគាត់ខលហៅគេបេីកឡានមកយក​ចេញទៅបាត់( ប្រភេទឡានLexusព៌ណខ្មៅស្លាកលេខភ្នំពេញ2AQ 1213 ). ប្រហែល10នាទីក្រោយមក​ ឡាននោះក៏បានត្រឡប់មកវិញឈប់បេីកកញ្ចក់ឡានគប់ដុំឥដ្ឋចូលផ្ទះខ្ញុំ(​ គប់ដោយនារីម្នាក់ដែលបានចូលមកហាងខ្ញុំមុននឹង​ )​ ហេីយស្រែកគំរាមថាអញអោយងែងងាប់ងែង​ រួចបេីកឡានចេញទៅដល់កែងការ៉ាស់សាំងក៏បត់មកវិញ​ ខ្ញុំក៏ឈរលេីសួនថតផ្លាកលេខឡានគាត់ពេលនោះគាត់ក៏បានលេីកអាវុធមកភ្ជង់នាងខ្ញុំ​(​ ដែលមានផ្ទៃពោះ8ខែ​ )​ ដូចរូបភាពខាងក្រោម​ ហេីយស្រែកគំរាមថាប្រយ័ត្នអញបាញ់ងាប់​ រួចបេីកឡានយ៉ាងលឿនចេញទៅបាត់. សូមសមត្ថកិច្ចកិច្ចជួយរកយុត្តិធ៌មជូនខ្ញុំជាប្រជាពលរដ្ឋស្លូតត្រង់ផង”

Share This Post: