សង្គម

អ្នកនាងខាត់ សុឃីម ដាក់មួយឃ្លាចំៗ ” អ្នកស្លាប់គ្នាស្លាប់បាត់ហើយ ចង់និយាយអីក៏សមដែរ”

BY
Khmernote Media
September 16, 2020

កាលពីព្រឹកមិញនេះមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែបុរសម្នាក់ដែលមានឈ្មោះថា ទាក់ ឌី អាយុ២៨ឆ្នាំ បានបើករថយន្តស្ព័រស៊េរីទំនើប ដឹកសាកសពនារីជាសង្សារមកដល់អាវុធហត្ថស្រុកឧដុង្ត ហើយជនសង្ស័យបានសារភាពថាឈ្មោះ ធី លីស្សា ជាសង្សារបានឈោងទាញកាំភ្លើងពីលើតាបឡូរថយន្ត ដោយឃើញបែបនេះរូបគេឈ្មោះ ទាក់ ឌី បានឈោងទាញដៃសង្សារកុំឲ្យលេង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលផ្ទុះកាំភ្លើងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងរថយន្ត។

ទាក់ទងនឹងករណីនេះអ្នកនាងខាត់ សុឃីម បានបង្ហោះបញ្ចេញអារម្មណ៍ និងយោបល់ផ្ទាល់ខ្លួនថា៖ “សូមមេត្តាទៅ លោកអើយ អ្នកខ្លះ មានកាំភ្លេីង អួតចុះឡើងៗ ថ្ងៃ១ អាអូន មុខតែ ភ្លាត់ស្នៀត ដូចរឿង១នេះអញ្ចឹង ហុឺ អ្នកស្លាប់គ្នាស្លាប់បាត់ហើយ ចង់និយាយអីក៏សមដែរ” និង “សាហាវទៅ ៗៗហើយស្រុកខ្ញុំ អាងកាប់ អាងចាក់ អាងបាញ់ អ្នកស្លាប់ភាគច្រើន សុទ្ធតែនារី ហុឺ”។

គួរបញ្ជាក់ថាកាលពីព្រឹកនេះជនសង្ស័យមានឈ្មោះថា ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាអ្នកលក់ដូរអចលទ្រព្យ បើកបររថយន្តស្ព័រស៊េរីទំនើបម៉ាក Lexus RC-200T ពណ៌ក្រហម ហើយនារីជាសង្សារមានឈ្មោះថា ធី លីស្សា ភេទស្រី អាយុ១៨ឆ្នាំ ក្នុងនោះដែរក៏មានបុរសម្នាក់ដែលរួមដំណើរជាមួយមានឈ្មោះថា ណយ ប៉ូរ៉ា។ បើតាមការសារភាពរបស់ឈ្មោះ ទាក់ ឌី ដែលជាជនសង្ស័យនោះបានអោយដឹងថា ពួកគេទាំង៣នាក់ បានចេញដំណើរពីខេត្តសៀមរាប លុះមកដល់ខេត្តកំពង់ឆ្នាំង ក៏ជជែកគ្នាជាមួយសង្សារ គាប់ជួនពេលនោះឈ្មោះ ធី លីស្សា ជាសង្សារបានឈោងទាញកាំភ្លើងពីលើតាបឡូរថយន្ត ដោយឃើញបែបនេះរូបគេឈ្មោះ ទាក់ ឌី បានឈោងទាញដៃសង្សារកុំឲ្យលេង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលផ្ទុះកាំភ្លើងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងរថយន្ត។

ក្រោយពីដឹងថា សង្សារខ្លួនបានស្លាប់ ឈ្មោះ ទាក់ ឌី មិនបានបើករត់គេចខ្លួនទេ បានបើករថយន្តមកចូលក្នុងមូលដ្ឋានកងរាជអាវុធស្រុកឧដុង្គ ដើម្បីប្រាប់ពីដំណើររឿងដល់សមត្ថកិច្ច។ ដោយសារតែករណីនេះ បានកើតហេតុនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ពេលសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រគល់ករណីខាងលើទៅឲ្យខាងកំពង់ឆ្នាំង ស្រាវជ្រាវបន្តនិតិវិធី៕

Share This Post: