- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ នារីម្នាក់បើករថយន្ត LEXUS RX300 ក្នុងល្បឿនលឿន មិនគោរពស្លាកសញ្ញា(ឈប់) ទៅបុករថយន្ត TUNDRA ដែលបើកបរដោយបុរសបរទេសម្នាក់ ឆ្លងកាត់ផ្លូវបំបែកជាបួន បណ្ដាលឲ្យរថយន្ត TUNDRA ខ្ទាតបោកផ្ទប់នឹងបង្គោលភ្លើងនិងប្រអប់ភ្លើង បណ្ដាលឲ្យខូចខាតបាក់បែកខ្ទាតប៉ើងជិត៥ម៉ែត្រ បណ្ដាលឲ្យដាច់ចរន្តអគ្គិសនីកន្លះភូមិ និងមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡេីយ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិតពាក់កណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃសៅរិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅផ្លូវបំបែកជាបួន លើផ្លូវ១៣៥ កែងផ្លូវ៤៥៦ ស្ថិតក្នុងសង្កាតទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ប្រភពពីកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងបានដឹងថា ដំបូងឡើយនៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តមួយគ្រឿង ម៉ាកធុនត្រា(TOYOYA
September 19, 2020 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលល្បិចបោកប្រាស់ថ្មីមួយ ដោយជនសង្ស័យបន្លំធ្វើជាម្ចាស់ផ្ទះសំណាក់ ទៅគោះទ្វារបន្ទប់របស់ភ្ញៀវ រួចសុំយកសោររថយន្តយកទៅរៀបចំចំណត រួចក៏បើកទៅបាត់តែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងចន្លោះប្រហែល ៩ ដល់ម៉ោង ១១ យប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្ទះសំណាក់ មហារុងរឿង ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ រថយន្តដែលបាត់នោះម៉ាក Rivo ឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4443 ជាកម្មសិទ្ឋិរបស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ
September 19, 2020 - ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង និងព្រៃវែង និងលោកជំទាវ ញ៉ែម សាខន ស ខេង បានសម្ដែងនូវសេចក្ដីក្រៀមក្រំយ៉ាងក្រែលែង និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពជនរងគ្រោះទាំង៨រូប ដែលបានស្លាប់ដោយសារឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០។ ដើម្បីចូលរួមរំលែកនូវសេចក្ដីទុក្ខលំបាក និងសម្រាលនូវបន្ទុកតម្រូវការផ្សេងៗ របស់ក្រុមគ្រួសារជនរងគ្រោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ តាមរយៈឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចូលរួមបច្ច័យបុណ្យសព ជូនក្រុមគ្រួសារជនរងគ្រោះស្លាប់ទាំង៨នាក់ ក្នុងម្នាក់ទទួលបានថវិកា៣លានរៀល។ ដោយឡែកជនរងគ្រោះដែលរងរបួស
September 19, 2020 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ មានចំនួនប្រមាណ ១.១១២.៤០៣ នាក់។ ក្នុងចំណោមភ្ញៀវទេសចរជាង១លាននាក់ ដែលបានធ្វើដំណើរកម្សាន្ត រួមមាន៖ * ភ្ញៀវជាតិមានចំនួនប្រមាណ ១.១០៥.៦១១ នាក់ * ភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ៦.៧៩២ នាក់ ខេត្តដែលទទួលបានភ្ញៀវទេសចរច្រើន រួមមាន៖ ១, ខេត្តបាត់ដំបង ១៣៤.៤៤០ នាក់ ២, ខេត្តសៀមរាប ១២២.៣៧០ នាក់ ៣,
September 19, 2020 - សិល្បៈ
កាលពីពេលថ្មីៗនេះតារាសម្តែងល្បីឈ្មោះគឺលោក អ៉ឹម ជីវ៉ា បានបង្ហោះវិដេអូខ្លីមួយផ្តាំផ្ញើរជូនដល់អភិបាលខេត្តកែប ក៏ដូចជាប្រធានមន្ទីរទេសចរណ៍ខេត្ត អោយត្រួតពិនិត្រមើលបងប្អូនអាជីវករនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ក្រោយពេលដែលលោកបានជួបផ្ទាល់ដោយជួលតូបអង្គុយធម្មតាក្នុងតំលៃដល់ទៅ $35 ហើយបើមិនចង់អស់ថ្លៃជួលតូបទេនោះគឺត្រូវទិញម្ហូបចាប់ពី 5មុខឡើងទៅ ដោយក្នុងមួយមុខៗតំលៃមិនក្រោម $15 ឡើយ។ សូមបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី1នោះទេដែលអាជីវករខេត្តកែប ត្រូវបានគេរិះគន់ខ្លាំងៗបែបនេះ ដោយកាលពីពេលដែលរដ្ឋាភិបាលអនុញ្ញាតអោយឈប់សម្រាកសងចូលឆ្នាំខ្មែរ កាលពីពេលថ្មីៗនេះក៏មានការរិះគន់ដូចគ្នាបែបនេះដែរ ហើយរដ្ឋបាលខេត្តក៏បានចេញលិខិតសូមអភ័យទោសដល់បងប្អូនភ្ញៀវទេសចរណ៍ដូចគ្នា៕ Posted by អុឹម ជីវ៉ា on Friday, 18 September 2020
September 18, 2020 - ព័ត៌មានជាតិ
បន្ទាយមានជ័យ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ០៦នាក់ទៀត បានរងរបួសធ្ងន់និង០៦នាក់ផ្សេងទៀត រងរបួសស្រាល ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងនៅវេលាម៉ោង៣និង៤០នាទី នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិ៥៨ ចំណុចស្ពានលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ២៣-២៤ ស្ថិតក្នុងភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលាស្រុកអូរជ្រៅ បានឲ្យដឹងថា៖រថយន្តបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ កំពង់ចាម. MA.8759 ជារថយន្តផ្ទុកទំនិញធន់ធ្ងន់ (ដឹកសត្វជ្រូក)បានបើកបរពីទិសខាងលិចទៅខាងកើត មានអ្នករួមចំនួន១៣នាក់ ។ លោកអធិការបានបញ្ជាក់ថា៖
September 18, 2020 - ព័ត៌មានជាតិ
ខេត្តកំពត៖ (បឋម)កាលពីវេលាម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី ១៨ កញ្ញា ឆ្នាំ២០២០ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចន្លោះបង្គោលគីឡូម៉ែត្រ ៥-៦ ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដោយមានរថយន្តពីរគ្រឿងបុកគ្នា រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ និងរថយន្ត Lexus Lx570 ដែលរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 3A-1574 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ម៉ុក ស្រស់ ភេទប្រុស អាយុ ២៤ ឆ្នាំ បានគេចខ្លួនបាត់។
September 18, 2020 - ព័ត៌មានជាតិ
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមរយៈតាមដាននៃការវិវត្តនិងការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូលសុងនិរតីបង្កើនល្បឿន បក់មកលើកម្ពុជា។ សម្ពាធទាបសកម្មនៅលើសមុទ្រប៉ាស៊ីហ្វិក និងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាវិសម្ពាធទាបរួចនឹងទៅជាកូនព្យុះពេលដែលឆ្លងកាត់ប្រទេសហ្វីលីពីន។ ព្យុះនេះនៅថ្ងៃទី១៦ ខែកញ្ញា នឹងបន្តដំណើរចូលទៅក្នុងឈូងសមុទ្រតុងកឹង រួចចូលប្រទេសវៀតណាមភាគកណ្តាល កៀកព្រំប្រទល់ខាងជើង។ ហើយកាលពីយប់មិញនេះនៅខេត្តព្រះសីហនុ ជាពិសេសស្រុកព្រៃនប់មានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបណ្តាលឲ្យធ្លាក់ភ្លៀងខ្លាំងជាច្រើនម៉ោងនៅស្រុកព្រៃនប់និងធ្វើឲ្យទឹកលិចចូលលំនៅដ្ឋានប្រជាពលរដ្ឋ, មន្រ្តីមូលដ្ឋានចុះជួយប្រជាជន។ ក៏ដូចគ្នាផងដែរ លោកឧកញ៉ា ទៀ វិចិត្រ ដែលជានិច្ចជាកាល តែងតែយកអូប័រល្បឿនលឿនជួយសង្រ្គោះទូកនេសាទជួបគ្រោះថ្នាក់ លិចទូកជាដើមនោះ បានបង្ហោះឲ្យដឹងថា៖ “ត្រៀម 100 % ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅតំបន់សមុទ្រ !!”៕
September 18, 2020 - PR
កាលពីថ្ងៃទី13 ខែកញ្ញា ឆ្នាំ2020 ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសពីការត្រៀមបង្ហាញចេញនូវស្មាតហ្វូនរបស់ខ្លួនមួយម៉ូឌែលនៃស្មាតហ្វូន vivo នៃត្រកូល Y ។ មួយវិញទៀតនៅថ្ងៃនេះក្រុមហ៊ុនស្មាតហ្វូនក៏បានធ្វើការប្រកាសនូវតម្លៃរបស់ស្មាតហ្វូននៃត្រកូល Y ម៉ូឌែល vivo Y20s នេះផងដែរ។ ចំពោះស្មាតហ្វូន vivo Y20s នេះដែរគឺត្រូវបានធ្វើការរចនាឡើងយ៉ាងស្រស់ស្អាតដែរបានផ្តល់មកជាមួយនឹងជម្រើស 2 ពណ៌ គឺពណ៌ខៀវហៅថា Purist Blue ដែលរំលេចជាមួយពន្លឺជះចេញពីកញ្ចប់លេនកាមេរ៉ាក្រោយប្រៀបបាននឹងពន្លឺព្រះអាទិត្យចាំងជះលើផ្ទៃទឹកនាព្រឹកព្រលឹមរំលេចនូវសោភ័ណ្ឌដ៏ស្រស់ស្អាតនៅពេលកាន់ប្រើក្នុងដៃ និងមួយពណ៌ទៀតគឺជាពណ៌ខ្មៅបែកស្វាយហៅថា Obsidian Black ពណ៌ខ្មៅ Classic បែបលំហូរពន្លឺក្នុងភាពងងឹត។ ស្មាតហ្វូននេះដែរមានរូបរាងដូចពងក្រពើ 2,5D
September 18, 2020 - ព័ត៌មានជាតិ
ខេត្តតាកែវ ៖ តូបលក់ដូរចំនួន២៣០តូបក្នុងចំណោម២៨៣តូប នៅផ្សារសំរោងយ៉ោង ស្រុកបាទី ខេត្តតាកែវ ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។ នេះបើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នេះ ។ គ្រោះអគ្គិភ័យនេះ គឺ បានកើតឡើងកាលពីវេលាម៉ោង១៨៖៥៥នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្សារសំរោងយ៉ោង តាមផ្លូវជាតិលេខ២ ស្រុកបាទី ខេត្តតាកែវ ។ ករណីនេះ សមត្ថកិច្ចមូលដ្ឋាន និង ប្រជាពលរដ្ឋក្នុងសហគមន៍ បានសហការគ្នាជួយពន្លត់ដែរ តែមិនអាចជួយសង្គ្រោះបាន ដោយសារកម្លាំងភ្លើងឆេះខ្លាំងនិងលឿនពេក ។
September 18, 2020









