សង្គម

អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ធ្វើការបកស្រាយច្បាស់ៗពីមូលហេតុ ឡាន Sienna ទំនើបបើកយកប្រគេនព្រះសង្ឃដល់ក្នុងសាលាឆាន់

BY
Khmernote Media
September 15, 2020

ជុំវិញករណីដែលអ្នកលេងបណ្តាញសង្គម Facebook កំពុងធ្វើការរិះគន់យ៉ាងចាស់ដៃ ដោយសារតែរូបថត៣សន្លឹកបង្ហាញពីការប្រគេនរថយន្តទំនើបមួយគ្រឿងជូនដល់ព្រះសង្ឃ ដោយមានការបើកចូលដល់ក្នុងសាលាឆាន់តែម្តង រហូតមានការភ្ញាក់ផ្អើលខ្លាំងពេញបណ្តាញសង្គម។ ទាក់ទងនឹងបញ្ហានេះដែរ ឯកឧត្តម ប៉ែន វិបុល អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ក៏បានបកស្រាយនៅលើទំព័រ Facebook របស់ឯកឧត្តម ថា៖

“តាមរយៈរូបភាពនេះ​ គឺម្ចាស់សទ្ធា​ ដែលមានសេចក្តី​ជ្រះថ្លា​ បានប្រគេនរថយន្តដល់ព្រះសង្ឃទុកគ្រាន់ប្រើប្រាស់​ នៅវត្ត…..ដែលមានបងប្អូនជាច្រើនបានលើកជាយោបល់នៅលើបណ្តាញសង្គម។ប៉ុន្តែ​ ប្រហែលជាអាចខ្វះខាតបច្ចេកទេសពីការរៀបចំឱ្យបានសមរម្យ។ រថយន្តម៉ាក ស៉ីណា ២០១១ សប្បុរសជននៅរាជធានីភ្នំពេញបានយកមកប្រគេនព្រះសង្ឃនៅវត្តគីរីមង្គលសាលវ័នបារមីព្រះឱស្ឋទិព្វ(រវៀងកើត)ឃុំខ្នុរដំបង ស្រុកជើងព្រៃ មូលហេតុដែលយកមកប្រគេនក្នុងសាលាឆាន់ដោយពីល្ងាចថ្ងៃទី ១៤.០៩.២០២០មេឃភ្លៀងខ្លាំងពេក ទើបយករថយន្តនេះឡើងលើសាលាឆាន់ ទុក ១ យប់ព្រឹកថ្ងៃទី ១៥.០៩.២០២០ សូត្រមន្ត និងប្រគេនតែម្តងដើម្បីឲ្យពុទ្ធបរិស័ទបានឃើញទាំងអស់គ្នា កុំឲ្យមានពាក្យថាលោកមានលុយទិញឡាន ពេលចប់កម្មវិធីបានយកចុះពីសាលាឆាន់វិញហើយ។“

Share This Post: