Khmernote Media
  • សង្គម

    ប្រិយមិត្តច្បាស់ជានៅចាំច្បាស់ថា យុវជន យឿន ពិសី មានការតស៊ូនៅក្នុងជីវិត និងទទួលបានជ័យលាភី នៅក្នុងកម្មវិធី Cambodia Got talent រដូវកាលទី១ នៅក្នុងដើមឆ្នាំ២០១៥។ យ៉ាងណាមិញក្រោយពីបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ យុវជន យឿន ពិសី បានបង្ហាញមុខជាថ្មីនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានការបង្កើតហ្វេសប៊ុកផេក បង្ហោះចម្រៀង cover និងបង្ហាញសមត្ថភាពផ្សេងៗ។ ពេលនេះប្អូនប្រុសបានបង្ហោះរៀបរាប់ពីអារម្មណ៍ពិតដែលកើតឡើងពេលដែលជិះរថយន្តទៅខេត្តកំពង់ចាម ដោយបានជួបតៃកុងឡានបើកឡានបណ្ដើរប្រើទូរសព្ទដៃបណ្ដើរ។ ប្អូនប្រុសបានរៀបរាប់ថា៖ “ខ្ញុំសូមនិយាយពីអារម្មណ៍ពិតរបស់ខ្ញុំមួយទៅចុះ ហើយនេះក៏ជារូបភាពពិតដែលខ្ញុំបានថតចេញពីក្នុងរថយន្តមួយដែលខ្ញុំបានជិះពីភ្នំពេញមកកំពង់ចាមដែរ បើកឡានបណ្ដើរប្រើទូរសព្ទដៃបណ្ដើរ ចំណែកកៅអីកាប៊ីនមុខខាងស្ដាំដៃអ្នកបើកឡាននោះវិញ ដាក់មនុស្សជិះដល់ទៅពីរនាក់ ខ្ញុំស្រម៉ៃដល់រូបភាពមួយនេះ ក្នុងចិត្តក្នុងអារម្មណ៍របស់ខ្ញុំខ្លាចក៏ខ្លាចភ័យក៏ភ័យ ព្រោះជីវិតខ្ញុំនិងអ្នករាល់គ្នាដែលនៅលើឡាននោះគឺសុទ្ធតែផ្ញើជីវិតនៅលើអ្នកបើកឡាននោះទាំងអស់គ្នា ការរកស៊ីមិនថាអ្នកតូចឬអ្នកធំឬអ្នកណាក៏ដោយក៏តែងតែចង់បានលុយក៏តែងតែចង់បានចំណេញដែរ ប៉ុន្តែបើដាក់មនុស្សម្លឹងៗ ហើយអ្នកបើកឡានបើកឡានមិនគោរពច្បាប់ចរាចរណ៍ទៀតបើសិនជាមានគ្រោះថ្នាក់អ្វីមួយជាយថាហេតុជីវិតអ្នករាល់គ្នាដែលនៅក្នុងឡាននោះគិតយ៉ាងម៉េចទៅ

    September 21, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពីវីដេអូដ៏គួរឲ្យរន្ធត់មួយបង្ហាញពីសកម្មភាពបុរសជាឪពុកបានប្រើអំពើហិង្សាលើប្រពន្ធនិងកូនជាច្រើនលើកច្រើនសារមកពីផឹកសុីម្តងៗ ហើយលោកនេះវាយដំកូនស្រីដូចសត្វធាតុរហូតដល់សន្លប់ស្តូកស្តឹងបាត់មាត់បាត់ក។ ទាក់ទងនឹងមូលហេតុនេះផងដែរ យើងមិនបានដឹងច្បាស់ពីទីតាំងភូមិ-ឃុំកើតហេតុឡើយ ហើយមហាជនជាច្រើនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់បុរសនោះយ៉ាងខ្លាំង និងបានស្នើឲ្យសមត្ថកិច្ចធ្វើការស្រាវរកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។ ជុំវិញករណីនេះ តារាចម្រៀងដ៏ល្បីឈ្មោះបោះសម្លេង លោក មាស សាលី ក៏បានបង្ហោះទាក់ទងនឹងរឿងនេះដែរថា៖ “👉🏾 សុរា ធ្វើអោយគ្រោះថ្នាក់ចរាចរណ៏ស្លាប់នឹងរបួសស្ទើរាល់ថ្ងៃ 👉🏾 សុរា បង្កើតអោយមានហិង្សាក្នុងគ្រួសារនឹងក្នុងសង្គម 👉🏾 សុរា ធ្វើអោយអាបបញ្ញាអ្នកខ្លះផឹកលែងដឹងខុសត្រូវ 👉🏾 សុរា ផឹកយូរធ្វើអោយកើតជំងឺអាយុខ្លីឆាប់ស្លាប់ 👉🏾 សុរា ធ្វើអោយខាតពេលវេលារកសុីខាតបង់លុយកាក”៕

    September 21, 2020
  • សង្គម

    កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពីវីដេអូដ៏គួរឲ្យរន្ធត់មួយបង្ហាញពីសកម្មភាពបុរសម្នាក់បានប្រើអំពើហិង្សាលើនារីម្នាក់រហូតដល់សន្លប់ស្តូកស្តឹងបាត់មាត់បាត់ក។ ទាក់ទងនឹងមូលហេតុនេះផងដែរ យើងមិនបានដឹងច្បាស់ពីទីតាំងភូមិ-ឃុំកើតហេតុឡើយ ហើយមហាជនជាច្រើនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់បុរសនោះយ៉ាងខ្លាំង និងបានស្នើឲ្យសមត្ថកិច្ចធ្វើការស្រាវរកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុក Bee Nang Sad ដែលជាអ្នកបង្ហោះវីដេអូបានរៀបរាប់ឲ្យដឹងថា៖ “ខ្ញុំសូមអោយ🙏ខាងច្បាប់ជួយរកយុត្តិធម៌អោយប្អូនស្រីញុំផងចុះ👧😭ព្រោះឪពុកក្មេងស្រីនេះបានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារមកពីផឹកសុីម្តងៗតែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន😭សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈអីលូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយតែខ្ញុំជួយអ្វីមិនបានព្រោះញុំជាស្រីមិនហ៊ានទេបានត្រឹមលួចថតទុកជាភ្តុសតាងជូនដល់លោកអ្នកខាងច្បាប់ជួយ🙏ដោះស្រាយប៉ុណ្ណោះ😭តើអំពើគាត់នេះសមជាឪពុកគេទេបងប្អូនជួយមើលហើយគិតតាមការគួរផង😪”៕  

    September 21, 2020
  • បច្ចេកវិទ្យា

    បច្ចុប្បន្ននេះ អាចនិយាយបានថាជាសម័យបច្ចេកវិទ្យាទំនើប បច្ចេកវិទ្យាទាន់សម័យ ជាហេតុធ្វើឲ្យមនុស្សភាគច្រើនដើរតាមសម័យកាលជាមួយនឹងសមត្ថភាពបច្ចេកវិទ្យាអេឡិចត្រូនិចបែបទំនើបៗពីមួយថ្ងៃទៅមួយថ្ងៃ ដែលឧបករណ៍ទំនើបៗទាំងនោះមានដូចជា ស្មាតហ្វូន កាស កាមេរ៉ា កុំព្យូទ័រ ទូរទស្សន៍ទំនើបៗ នាឡិកាឆ្លាតវៃ ឬហៅថា Smart Watch ព្រមទាំងឧបករណ៍ផ្សេងៗទៀតជាច្រើន។ លោកអ្នកប្រាកដជាឆ្ងល់ហើយថារវាងនាឡិកា និងនាឡិកាឆ្លាតវៃមានភាពខុសប្លែកគ្នាអ្វីខ្លះ? ជាការពិតណាស់សម្រាប់ នាឡិកាធម្មតា និងនាឡិកាឆ្លាតវៃ គឺអាចមើលពេលវេលាជាក់លាក់ និងអាចមើលថ្ងៃខែឆ្នាំបានដូចគ្នា។ ប៉ុន្តែអ្វីដែលជាភាពខុសប្លែកគ្នានោះគឺនាឡិកាធម្មតា គឺពុំមានមុខងារសម្រាប់វាស់សុខភាព ឬវាស់សម្ពាធឈាមនោះទេ។ ហើយលក្ខណៈពិសេសមួយទៀតគឺពេលចង់មើល Notification មិនចាំបាច់លើកទូរស័ព្ទមកមើលក៏បានដែរ គឺគ្រាន់តែមើលតាមនាឡិកាឆ្លាតវៃ។ អ្វីដែលកាន់តែពិសេស Smart Watch អាចចុចបញ្ជាមុខងារផ្សេងដូចជាការលើកទទួលការហៅចូល ការតំឡើងសម្លេងចុះឡើងតាមនាឡិកាដោយមិនចាំបាច់ប្រើទូរស័ព្ទ

    September 21, 2020
  • សង្គម

    ភ្នំពេញ៖ បុរសម្នាក់ដែលបង្កហិង្សាលើសង្សារបស់ខ្លួនត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្ម ធ្វើការឃាត់ខ្លួនបានហើយ។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីហិង្សាដោយចេតនា(ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ ០១នាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១ និង៣០នាទីរំលងអធ្រាត ។ ស្រាប់តែថ្មីៗនេះ ស្ត្រីរងគ្រោះបានបង្ហោះសារចាក់ដោតមួយឃ្លានៅលើ Facebook របស់នាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈអ្នកលេងបណ្តាញសង្គមបានសន្និដ្ឋានថានាងនៅតែមានចិត្តស្រលាញ់សង្សាររបស់ខ្លួននៅឡើយ។ ស្ត្រីរងគ្រោះបានរៀបរាប់ថា៖ “ បងធ្លាប់សន្យាថាឈប់វៃអូនបងសន្យាថាមេីលថែអូបងធេីអត់បាន

    September 21, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាស្ថានភាពទឹកនៅអាងទឹកតាម៉ុក វេលាម៉ោង ៦:០០នាទីព្រឹក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ធៀបនិងម៉ោង៦:០០នាទីល្ងាច នៅថៃ្ងទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្ពស់ទឹកក្នុងអាង ៣,៩៦ម៉ែត្រ ស្រកចុះ ០,១៤ម៉ែត្រ ។ -កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ -កម្ពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ៕ ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

    September 21, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយនារីរូបស្រស់ម្នាក់បានរងរបួសហូរឈាមច្រមុះ បន្ទាប់ពីបុរសម្នាក់ដែលជាសង្សារចាស់បានបបួលមកផឹកស៊ីក្នុងហាង “សាល & ជីង Sal & Jing” ហ្គោលឌិនសូរិយាម៉ល លុះពេលស្រវឹងស្រឿងៗរាងខ្លួនស្រាប់តែទាស់សម្ដីគ្នា មិនដឹងថាមានជម្លោះអ្វីខ្លះទេ ហើយក៏ដើរចេញទៅខាងក្រៅ ប្រតាយប្រតប់គ្នាឈានដល់កើតមានហិង្សាឡើងបណ្ដាលឲ្យនាងឈាមច្រមុះ និងខាងប្រុសរបួសត្រង់កបន្តិចបន្តួចផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០ និង២០នាទីយប់ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហេតុការណ៍នោះផងដែរបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកនាំភាគីទាំងសងខាងទៅស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរនិងសម្របសម្រួលផងដែរ៕ ដោយ៖ បងម៉េង ខ្មែរណូត

    September 21, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយបុរសម្នាក់បានប្រើហិង្សាវាយដំមកលើនារីជាសង្សារ បណ្តាលឲ្យរបួសហើមមុខ ជាំភ្នែកទាំង២ និងគុំត្រចៀកខាងស្តាំទៀតផង។ ក្រោយកើតមានករណីនេះ ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីហិង្សាដោយចេតនា(ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ ០១នាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១ និង៣០នាទីរំលងអធ្រាត។ ជុំវិញករណីផងដែរ តារាសម្តែង ដេនី ខ្វាន់ បានបញ្ចេញមតិផ្ទាល់ខ្លួនថា “នេះមិនមែនកម្មទេ មកពីងប់ងល់ ស្រលាញ់គេជាងស្រលាញ់ខ្លួនឯង…មនុស្សប្រុសវ៉ៃស្រីគឺវាថោកទាបខ្លាំងណាស់😡😡😡 គេវ៉ៃម្តងហើយល្មមភ្ងាក់ខ្លួន

    September 20, 2020
  • ព័ត៌មានជាតិ

    ខេត្តប៉ៃលិន ៖ ស្រ្តីម្នាក់ និងអ្នកស៊ីឈ្នួលចម្លងម្នាក់ ជាពលករបានបាត់ខ្លួនលិចចូលទឹក ខណៈដែលឆ្លងដែន ពីប្រទេសថៃមកកម្ពុជា ដោយជិះចានដែកទាំងប្រថុយប្រថាន ហើយត្រូវទឹកកួចបណ្តាលឲ្យ ក្រឡាប់ចានដែក លិចបាត់ កាលពីវេលាម៉ោង១៧និង៥០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច ល្បាត១ ខ៣ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ សូមជម្រាបថា ពលករចំណាកស្រុកសរុបចំនួន ១១ នាក់ បាននាំគ្នាឆ្លងដែនតាមទឹកមកកម្ពុជាវិញ តាមចានដែក បានរួចផុតចំនួន ០៩ នាក់ មកដល់ត្រើយម្ខាង ខាងនៃទឹកដីកម្ពុជា

    September 20, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា  ខេត្តឧត្តរមានជ័យ ស្ថានភាពទឹកនៅអាងទឹកតាម៉ុក វេលាម៉ោង ៦:០០នាទីល្ងាច នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ធៀបនិងម៉ោង៦:៣០នាទីព្រឹក កម្ពស់ទឹកក្នុងអាង ៤,១០ម៉ែត្រ កើនឡើង ០,១៥ម៉ែត្រ ការចរាចរណ៍រថយន្តធុនធ្ងន់ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ផលប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋពុំមានទេ តែខណៈនេះមន្ទីរខេត្ត អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធទាំង៣ បានត្រៀមលក្ខណៈអន្តរាគមន៍រួចជាស្រេចដើម្បីជួយប្រជាពលរដ្ឋពេលជួបបញ្ហា។ -កម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ -កំពស់ទឹកប្រកាសអាសន្ន ៤,២០ម៉ែត្រ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្នែកខាងលើ និងខាងក្រោមអាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការគ្រោះថ្នាក់ដោយប្រការណាមួយជាយថាហេតុ ៕

    September 20, 2020