សង្គម

មកពីផឹកសុីម្តងៗតែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធកូន លើកនេះវាយធ្វើបាបរហូតដល់សន្លប់ មហាជនស្នើឲ្យសមត្ថកិច្ចជួយចាប់ជនដៃដល់មកដាក់ទោសឲ្យសមនឹងទង្វើបានប្រព្រឹត្ត (មានវីដេអូ)

BY
Khmernote Media
September 21, 2020

កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពីវីដេអូដ៏គួរឲ្យរន្ធត់មួយបង្ហាញពីសកម្មភាពបុរសម្នាក់បានប្រើអំពើហិង្សាលើនារីម្នាក់រហូតដល់សន្លប់ស្តូកស្តឹងបាត់មាត់បាត់ក។ ទាក់ទងនឹងមូលហេតុនេះផងដែរ យើងមិនបានដឹងច្បាស់ពីទីតាំងភូមិ-ឃុំកើតហេតុឡើយ ហើយមហាជនជាច្រើនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់បុរសនោះយ៉ាងខ្លាំង និងបានស្នើឲ្យសមត្ថកិច្ចធ្វើការស្រាវរកជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។

បើយោងតាមម្ចាស់គណនីហ្វេសប៊ុក Bee Nang Sad ដែលជាអ្នកបង្ហោះវីដេអូបានរៀបរាប់ឲ្យដឹងថា៖ “ខ្ញុំសូមអោយ🙏ខាងច្បាប់ជួយរកយុត្តិធម៌អោយប្អូនស្រីញុំផងចុះ👧😭ព្រោះឪពុកក្មេងស្រីនេះបានបង្កបញ្ហាដល់គ្រួសារជាច្រើនលើកច្រើនសារមកពីផឹកសុីម្តងៗតែងរករឿងប្រពន្ធវាយធ្វើបាបប្រពន្ធរួមទាំងកូនរហូតប្រពន្ធទ្រាំរស់នៅជាមួយលែងបាន😭សម្រេចចិត្តចាកចេញពីគ្រួសារមួយរយៈអីលូវនេះធ្វើបាបប្អូនស្រីខ្ញុំទៀតហើយតែខ្ញុំជួយអ្វីមិនបានព្រោះញុំជាស្រីមិនហ៊ានទេបានត្រឹមលួចថតទុកជាភ្តុសតាងជូនដល់លោកអ្នកខាងច្បាប់ជួយ🙏ដោះស្រាយប៉ុណ្ណោះ😭តើអំពើគាត់នេះសមជាឪពុកគេទេបងប្អូនជួយមើលហើយគិតតាមការគួរផង😪”៕

 

Share This Post: