ខ្មែរណូត

ស្វែងរក

  • សង្គម

    យឿន ពិសី ភ័យមិនស្ទើរក្រោយជិះរថយន្តឈ្មួលទៅកំពង់ចាម ប៉ះតៃកុងឡាន បើកបណ្តើរលេងទូរស័ព្ទបណ្តើរ

    BY Khmernote Media September 21, 2020
    យឿន ពិសី ភ័យមិនស្ទើរក្រោយជិះរថយន្តឈ្មួលទៅកំពង់ចាម ប៉ះតៃកុងឡាន បើកបណ្តើរលេងទូរស័ព្ទបណ្តើរ

    ប្រិយមិត្តច្បាស់ជានៅចាំច្បាស់ថា យុវជន យឿន ពិសី មានការតស៊ូនៅក្នុងជីវិត និងទទួលបានជ័យលាភី នៅក្នុងកម្មវិធី Cambodia Got talent រដូវកាលទី១ នៅក្នុងដើមឆ្នាំ២០១៥។ យ៉ាងណាមិញក្រោយពីបាត់មុខអស់រយៈពេលជាច្រើនឆ្នាំ យុវជន យឿន ពិសី បានបង្ហាញមុខជាថ្មីនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយមានការបង្កើតហ្វេសប៊ុកផេក បង្ហោះចម្រៀង cover និងបង្ហាញសមត្ថភាពផ្សេងៗ។ ពេលនេះប្អូនប្រុសបានបង្ហោះរៀបរាប់ពីអារម្មណ៍ពិតដែលកើតឡើងពេលដែលជិះរថយន្តទៅខេត្តកំពង់ចាម ដោយបានជួបតៃកុងឡានបើកឡានបណ្ដើរប្រើទូរសព្ទដៃបណ្ដើរ។ ប្អូនប្រុសបានរៀបរាប់ថា៖

    “ខ្ញុំសូមនិយាយពីអារម្មណ៍ពិតរបស់ខ្ញុំមួយទៅចុះ ហើយនេះក៏ជារូបភាពពិតដែលខ្ញុំបានថតចេញពីក្នុងរថយន្តមួយដែលខ្ញុំបានជិះពីភ្នំពេញមកកំពង់ចាមដែរ បើកឡានបណ្ដើរប្រើទូរសព្ទដៃបណ្ដើរ ចំណែកកៅអីកាប៊ីនមុខខាងស្ដាំដៃអ្នកបើកឡាននោះវិញ ដាក់មនុស្សជិះដល់ទៅពីរនាក់ ខ្ញុំស្រម៉ៃដល់រូបភាពមួយនេះ ក្នុងចិត្តក្នុងអារម្មណ៍របស់ខ្ញុំខ្លាចក៏ខ្លាចភ័យក៏ភ័យ ព្រោះជីវិតខ្ញុំនិងអ្នករាល់គ្នាដែលនៅលើឡាននោះគឺសុទ្ធតែផ្ញើជីវិតនៅលើអ្នកបើកឡាននោះទាំងអស់គ្នា ការរកស៊ីមិនថាអ្នកតូចឬអ្នកធំឬអ្នកណាក៏ដោយក៏តែងតែចង់បានលុយក៏តែងតែចង់បានចំណេញដែរ ប៉ុន្តែបើដាក់មនុស្សម្លឹងៗ ហើយអ្នកបើកឡានបើកឡានមិនគោរពច្បាប់ចរាចរណ៍ទៀតបើសិនជាមានគ្រោះថ្នាក់អ្វីមួយជាយថាហេតុជីវិតអ្នករាល់គ្នាដែលនៅក្នុងឡាននោះគិតយ៉ាងម៉េចទៅ សូមបងប្អូនអ្នករកស៊ីរត់ឡានទាំងអស់មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយអត្រាមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយបើកបរមិនប្រយ័ត្ន ជាពិសេសអាបើកបរបណ្ដើរមើលទូរសព្ទបណ្ដើរ កាន់ចង្កូតឡានដៃមួយទៀតនោះវារឹតតែគ្រោះថ្នាក់ទៀតណាបាទ សូមអរគុណ។”

    https://www.facebook.com/Piseyfb/videos/364296994746332/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay