នារីដែលត្រូវសង្សារវាយ មើលមុខមិនចង់ស្គាល់ បង្ហោះសារចាក់ដោតមួយឃ្លា ទាំងព្រឹកបង្ហាញអារម្មណ៍ថា នាងនៅតែស្រលាញ់ និងសង្ឃឹមថាសង្សារកែខ្លួន
សង្គម September 21, 2020 Khmernote Media

ភ្នំពេញ៖ បុរសម្នាក់ដែលបង្កហិង្សាលើសង្សារបស់ខ្លួនត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្ម ធ្វើការឃាត់ខ្លួនបានហើយ។ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦និង០០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីហិង្សាដោយចេតនា(ប្រើដៃវាយឲ្យរបួស) នៅចំណុចក្នុងបន្ទប់ជួលលេខ៤០១ជាន់ទី៤ ផ្លូ១៩៧៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ ០១នាក់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១ និង៣០នាទីរំលងអធ្រាត ។

ស្រាប់តែថ្មីៗនេះ ស្ត្រីរងគ្រោះបានបង្ហោះសារចាក់ដោតមួយឃ្លានៅលើ Facebook របស់នាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈអ្នកលេងបណ្តាញសង្គមបានសន្និដ្ឋានថានាងនៅតែមានចិត្តស្រលាញ់សង្សាររបស់ខ្លួននៅឡើយ។ ស្ត្រីរងគ្រោះបានរៀបរាប់ថា៖ “ បងធ្លាប់សន្យាថាឈប់វៃអូនបងសន្យាថាមេីលថែអូបងធេីអត់បាន អូនសុំទោស សង្ឃឹមថាបងនឹងកែខ្លួន Brös Rith”