Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសវ័យប្រហែល៥០ឆ្នាំម្នាក់ស្រវឹងជោកជាំផ្ទុះកំហឹងបោកកែវនិងចាន់បែកខូចខាតពេញហាង “ជំនោរលីលី” ផ្អើលដល់ភ្ញៀវចេញពីក្នុងហាងអស់ ទាំងមិនទាន់គិតលុយ ដោយសារតែខឹងរឿងច្រៀងមិនពិរោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ត្រង់ចំណុចហាងផឹកស៊ីយីហោ “ជំនោរលីលី” ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ បើតាមសម្តីពីបុរសជារត់តុនៅក្នុងហាងកើតហេតុខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៨យប់ មុនពេលកើតហេតុ បុរសដែលជនបង្កនិងគ្នីគ្នាប្រុសស្រី២នាក់ទៀត បានចូលមកអង្គុយផឹកស៉ីនៅខាងក្នុងហាង ក្នុងនោះក៏មានភ្ញៀវផ្សេងទៀតដែលចូលមកអង្គុយផឹកស៉ីប្រមាណ២ទៅ៣តុទៀត និងបាននាំគ្នាច្រៀងលេងកំសាន្តជាធម្មតា។ ហើយជនបង្កក៏បានច្រៀងលេងកំសាន្តជាបន្តបន្ទាប់ចំនួន៤បទ និងផឹកស៉ីជល់កែវគ្នាយ៉ាងសប្បាយរីករាយរហូតស្រវឹងជោកជាំ លុះមកដល់វេលាកើតហេតុ ជនបង្កក៏បានសំណូមពរចម្រៀងមួយបទទៀត ដែលមានចំណងជើងថា “ទំនួញផ្លូវលំ” រួចអ្នករត់តុក៏រៀបចំចម្រៀងតាមការសំណូមពររបស់ជនបង្ក ហើយជនបង្កក៏បានយកមេក្រូមកច្រៀងដូចបទមុនជាធម្មតា។ បន្ទាប់មកខណៈពេលដែលជនបង្កច្រៀងបានប្រមាណតែពាក់កណ្ដាលបទចម្រៀង ជនបង្កហាក់ដូចជាខឹងនឹងអ្វីនោះទេ ស្រាប់តែឈប់ច្រៀងរួចស្រែកថា មិនពិរោះសោះ

    September 24, 2020
  • សិល្បៈ

    ប្រិយមិត្តមួយចំនួនធំប្រាកដជាស្គាល់តារាកំប្លែង លោក ខាន់ ម៉េ ហៅ​នាយ ឆ្អឹង ជាអតីតសមាជិកក្រុមកំប្លែងរបស់នាយក្រឹម។ ហើយនាពេលថ្មីៗនេះ នាយ ឆ្អឹង បានជួបទុក្ខធំ ដោយសារតែលោកឪពុកជាទីគោរពស្រលាញ់បានលាចាកលោក ចំណែកឯបងប្អូនប្រជាពលរដ្ឋ ដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនក៏បានសរសេរចូលរួមរំលែកទុក្ខដល់នាយឆ្អឹងផងដែរ៕

    September 23, 2020
  • សង្គម

    យោងតាមការ បញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថាសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ទាក់ទងទៅនឹងគណនីហ្វេសបុកឈ្មោះ Mey Kim ដែលបានបង្ហោះសារមិនពិតក្នុងហ្វេសបុក ធ្វើអោយមានការប៉ះពាល់កិត្តិយសរបស់សមត្ថកិច្ច។ បន្ទាប់ពីទទួលបានព័ត៌មាន ដែលគណនីហ្វេសបុកឈ្មោះ Mey Kim បានចុះផ្សាយថា “ ប៉ូលីសកោះកុងលូវសាហាវណាស់ ផាកខ្ញុំអស់ ២៥ ម៉ឺន អោយលុយហើយ មិនបានធ្វើអ្វីខុសផង វៃពូខ្ញុំទៀត “ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សហការណ៍ជាមួយកម្លាំងនគរបាលអធិការក្រុងខេមរភូមិន្ទ បានធ្វើការស្រាវជ្រាវលើករណីនេះ ព្រមទាំងបានហៅមន្រ្តី ចរាចរណ៍ ដែលឈរជើង នៅគោលដៅ ក្បែរផ្ទះសំណាក់

    September 23, 2020
  • ព័ត៌មានជាតិ

    ខេត្តឧត្តរមានជ័យ៖ យោងតាមការបញ្ជាក់ពី មន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា នៅថៃ្ង២៣ ខែកញ្ញាឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរអំបិល បានសហការជាមួយកម្លាំងល្បាតប្រចាំនៅស្នាក់ការ អង្គការអភិរក្សសត្វព្រៃកម្ពុជា និងអនុរក្សសត្វដំរី បានចុះល្បាតចាប់ពីចំណុចប៉ុស្តិ៍អូរកូនតឹងដល់ចំណុចប៉ុស្តិ៍កប់គងបានប្រទះឃើញជនសង្ស័យពីរនាក់ដាក់អន្ទាក់ចាប់សត្វព្រៃ (ជ្រូកព្រៃ) ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្ម-ទេព មន្ត្រីយើងបានឃាត់ខ្លួនជនសង្ស័យយកមកស្នាក់ការអូរអំបិលនិងបញ្ជូនមកមន្ទីរបរិស្ថាន ខេត្តឧត្តរមានជ័យ ដើម្បីកសាងសុំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ។ ជនសង្ស័យទាំងពីរមានឈ្មោះ និងអាស័យដ្ឋានដូចខាងក្រោម៖ ១-ឈ្មោះ សួង សាក់ ភេទប្រុស អាយុ២៤ ឆ្នាំ រស់នៅក្នុងភូមិ ត្រាំសសរ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ២-ឈ្មោះ វ៉ន វៀង ភេទប្រុស អាយុ

    September 23, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានដឹងថាអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានគូសបញ្ជាក់ថា សម្រាប់បេក្ខជន ដែលបាន​ចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្នុងឆ្នាំ២០២០នេះ គឺមានជាង​១២ម៉ឺននាក់ ដែលនឹងចូលរួមប្រឡងនៅថ្ងៃទី២១ ខែធ្នូខាងមុខនេះ។ ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា បេក្ខជនដែលដាក់ពាក្យប្រឡងតាមរាជធានី ខេត្តទូទាំងប្រទេសមានចំនួន១២១,២០១នាក់ ក្នុងនោះស្រីចំនួន៦៣,៩៣៧នាក់។ ឯកឧត្ដមបានបន្ដថា ការប្រឡងសញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ​បានចែកជាពីថ្នាក់ គឺថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម​ដោយបេក្ខជន​ដែលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួនសរុបចំនួន៤០,៧៦៥នាក់ ស្រី២៣,៦៣៦នាក់។ ចំណែកបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៨០,៤៣៦នាក់ ។ បើតាមឯកឧត្ដម រស់ សុវាចា បានបន្ថែមថា ក្រសួងអប់រំបានត្រៀមមណ្ឌលប្រឡងក្នុង​ឆ្នាំនេះ ចំនួន

    September 23, 2020
  • សង្គម

    បើនិយាយពីឈ្មោះរបស់លោកឧកញ៉ាចិត្តធម៌ ម៉ុង ឬទ្ធី និងលោកជំទាវ ប្រិយមិត្តទាំងអស់គ្នាប្រាកដជាស្គាល់ តាមរយៈសកម្មភាពមនុស្សជាច្រើនរបស់លោកដូចជាការជួយចាស់ជរា ជួយបរិច្ចាគធនធានដល់ជនក្រីក្រ ក៏ដូចជាការផ្តល់ការងារដល់ជនខ្វះខាត ដើម្បីមានចំណូលចិញ្ចឹមគ្រួសារ។ មិនត្រឹមតែមានចិត្តសប្បុរសលោកឧកញ៉ា និងលោកជំទាវ មានជីវភាពសាមញ្ញ រួសរាយរាក់ទាក់ ជាពិសេសលោកជំទាវមិនទុកពេលទំនេរចោល ដោយយកពេលទៅធ្វើប្រហុក​ ផ្អកត្រី​ ផ្អកសាច់ជ្រូក​ ងៀតសាច់ជ្រូក​ ហើយឥលូវនេះលោកឧកញ៉ាបានបង្ហោះថាថ្ងៃនេះលោកជំទាវបានធ្វើទំពាំងជ្រក់បានជិតមួយពាន់កែវទៀតផង។ លោកឧកញ៉ាបានសរសើរអាជីវកម្មរបស់លោកជំទាវ កាក់កបទៀតផង ដោយលោកឧកញ៉ារៀបរាប់ក្នុងហ្វេសបុកថា៖ “ថ្ងៃ​នេះគាត់​ផលិត​ទំពាំង​ជ្រក់បាន​ជិតមួយពាន់កែវទៀតហេីយ​ មុខរបរ​អាជីវកម្ម​របស់​គាត់​រួមមាន​ដូចជា​ប្រហុក​ ផ្អកត្រី​ ផ្អកសាច់ជ្រូក​ ងៀតសាច់ជ្រូក​ ម្រេច​ ៕ល៕​ មេីលទៅ​ដូចជា​កាក់កប​បោះគាត់ដែរ​”៕

    September 23, 2020
  • បច្ចេកវិទ្យា

    ចង់បានសមត្ថភាពកាន់ថ្មកាន់តែយូរមែនទេ ប្រើស្មាតហ្វូនដែលមានថាមពលថ្មធំក៏មិនបានដូចចិត្ត ដូចនេះ ការបង្កើនសមត្ថភាពទៅលើការសាកថ្មគឺមានប្រសិទ្ធភាពខ្ពស់ជាងការបន្ថែមថាមពលថ្ម។ កាលពីថ្មីៗនេះ realmeបានប្រកាសថា realme 7 series ដែលមានបំពាក់ការសាកលឿន65W SuperDart Charge ដែលជិតនឹងដាក់ប្រកាស គឺអាចសាកបាន50%ក្នុងរយៈពេល12នាទី ហើយនេះមានន័យថាrealmeនឹងក្លាយជាក្រុមហ៊ុនស្មាតហ្វូនដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលបាននាំយកបច្ចេកវិទ្យាសាកថ្មលឿនកម្រិត Flagship ដាក់នៅលើស្មាតហ្វូនជួរតម្លៃ$300-$400 ធ្វើអោយយុវវ័យកាន់តែច្រើនបានប្រើប្រាស់បច្ចេកវិទ្យាពេញនិយមនិងឈានមុខគេ និងក្លាយជាអ្នកផ្សព្វផ្សាយបច្ចេកវិទ្យាពេញនិយមពិតប្រាកដ។ រំលឹកឡើងវិញដល់ផលិតផលrealme series កាលពីមុន តែងតែទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់វ័យក្មេងជាច្រើនទៅលើផ្នែកសមត្ថភាពម៉ាសុីននិងការកាន់ថ្មបានយូរ។ កាលពីដើមឆ្នាំ២០២០ realme 6 series បានក្លាយជាស្មាតហ្វូនដំបូងគេក្នុងជួរតម្លៃនេះដែលមានបំពាក់បច្ចេកវិទ្យាសាកលឿន 30W Dart Charge។ បច្ចុប្បន្ននេះ បច្ចេកវិទ្យាសាកថ្មលឿន 65W

    September 23, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​៖ សាលាបឋមសិក្សា​អនុវត្ត ហ៊ុន សែន អាចារ្យ​លាក់ នៅ​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ គ្រោង​តម្រូវឱ្យ​គ្រូ​ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​តាម​ពណ៌​ប្រចាំថ្ងៃ ទៅ​បង្រៀន​សិស្ស ដើម្បី​បញ្ជ្រាប​ការយល់ដឹង និង​ផ្សព្វផ្សាយ​ពី​សីលធម៌ អត្តសញ្ញាណ​ជាតិ និង​យល់​ពី​អត្ថន័យ​ពណ៌​សំលៀកបំពាក់​ខ្មែរ​​។​ នាយកសាលាបានបញ្ចាក់ថា គម្រោងឲ្យគ្រូស្លៀកពាក់ប្រពៃណីអនុវត្ត​នៅ​ដើមខែ​តុលា ឆ្នាំ​២០២០​ទៅ​ សម្រាប់ឯកសណ្ឋានបែបប្រពៃណី តម្រូវឲ្យគ្រូពាក់ទៅតាមថ្ងៃនីមួយៗ ដូចជា ថ្ងៃ​ច័ន្ទ ស្លៀក​ពណ៌​លឿងទុំ​, ថ្ងៃ​អង្គារ ស្លៀក​ពណ៌​ស្វាយ​, ថ្ងៃ​ពុធ ស្លៀក​ពណ៌​ស៊ី​លៀប​, ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ស្លៀក​ពណ៌​បៃតង​, ថ្ងៃ​សុក្រ ​ស្លៀក​ពណ៌​ខៀវ​, ថ្ងៃ​សៅរ៍ ស្លៀក​ពណ៌​ព្រីង​ទុំ​។​ បច្ចុប្បន្ននាយកសាលាបឋមសិក្សា​អនុវត្ត ហ៊ុន

    September 23, 2020
  • សិល្បៈ

    (ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេង ឡុង លីងគង្គ បើទោះបីជាមានវ័យក្មេងខ្ចីតែមានសមត្ថភាពច្រៀង មិនធម្មតាកំពុងជ្រកកោនទ្រនំដ៏ធំគឺផលិតកម្មរស្មីហង្សមាស។ លីងគង្គ នៅតែរក្សាបានកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពជាតារាចម្រៀងកុមារដែលមានទីផ្សារខ្ពស់ដដែល ដោយគេសង្កេតឃើញថា ប្អូនមានវត្តមាន ក្នុងកម្មវិធីប្រគំតន្ត្រី និងចេញបទចម្រៀងថ្មីៗ ជាហូរហែ ។ យ៉ាងណាមិញ លីងគង្គ ក៏ទើបបានបញ្ចេញបទចម្រៀងថ្មីមួយបទកាលពីយប់មិញនេះគឺបទ «នឹកកាលនៅក្មេង» ដើម្បីវាយលុកលើទីផ្សារចម្រៀងបន្តទៀត។ តារាចម្រៀងដែលប្រសូត្រចេញពីកម្មវិធី The Voice Kids Cambodia រូបនេះបានបង្ហាញប្រាប់ថា បទ «នឹកកាលនៅក្មេង» គឺជាបទចម្រៀងដែលចង់រំឭករាល់អនុស្សាកាលពៅនៅក្មេងជាពិសេសគឺ របត់ជីវិតកុមារតាមជនបទ ដែលបរិយាយគ្រប់សកម្មភាពសប្បាយៗរបស់កុមារ ស្តាប់ហើយនឹករឭក ចេញស្នាមញញឹមមកតែម្តង ហើយគ្រប់កាយវិការទាំងនោះគឺមាននៅក្នុង

    September 23, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ បន្ទាប់​ពី​មានការ​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ ហាង​កាហ្វេ​យីហោ​ ហ្វា​ង​អាន់​មិ​ញ​ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង​ទី​៣​ សង្កាត់​ចោម​ចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បានបង្កប់​បើក​ល្បែងស៊ីសងខុសច្បាប់​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចោម​ចៅ​ទី​១​ បាន​ចុះ​ដល់ទី​តាំង​ដើម្បី​បិទ​បណ្តោះអាសន្ន​ និង​ណែនាំ​អប់រំ​ម្ចាស់​ទីតាំង​ផង​ដែរ​ ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    September 23, 2020