ស្រីស្អាតបង្ហោះហ្វេសប៊ុកថា “ប៉ូលីសកោះកុងលូវសាហាវណាស់ ផាកខ្ញុំអស់ ២៥ ម៉ឺន អោយលុយហើយ មិនបានធ្វើអ្វីខុសផង វៃពូខ្ញុំទៀត” ចុងក្រោយចូលខ្លួនទទួលកំហុស ក្រោយបង្ហោះព័ត៌មានមិនពិត
- September 23, 2020
យោងតាមការ បញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថាសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ទាក់ទងទៅនឹងគណនីហ្វេសបុកឈ្មោះ Mey Kim ដែលបានបង្ហោះសារមិនពិតក្នុងហ្វេសបុក ធ្វើអោយមានការប៉ះពាល់កិត្តិយសរបស់សមត្ថកិច្ច។
បន្ទាប់ពីទទួលបានព័ត៌មាន ដែលគណនីហ្វេសបុកឈ្មោះ Mey Kim បានចុះផ្សាយថា “ ប៉ូលីសកោះកុងលូវសាហាវណាស់ ផាកខ្ញុំអស់ ២៥ ម៉ឺន អោយលុយហើយ មិនបានធ្វើអ្វីខុសផង វៃពូខ្ញុំទៀត “ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សហការណ៍ជាមួយកម្លាំងនគរបាលអធិការក្រុងខេមរភូមិន្ទ បានធ្វើការស្រាវជ្រាវលើករណីនេះ ព្រមទាំងបានហៅមន្រ្តី ចរាចរណ៍ ដែលឈរជើង នៅគោលដៅ ក្បែរផ្ទះសំណាក់ កាំងកាំង និងម្ចាស់គណនីហ្វេសបុកឈ្មោះ Mey Kim មកធើ្វការសាកសួរបំភ្លឺ ដោយទទួលបានលទ្ធផលដូចតទៅ ៖ យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ និងការបំភ្លឺរបស់ភាគីរទាំងពីរ បានបញ្ជាក់ថា ការបង្ហោះក្នុងគណនីហ្វេសបុកដែលចោទប្រកាន់ថា នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៩ ព្រឹក មាន ប៉ូលីសកោះកុងលូវសាហាវណាស់ ផាកខ្ញុំអស់ ២៥ ម៉ឺន អោយលុយហើយ មិនបានធ្វើអ្វីខុសផង វៃពូខ្ញុំទៀតនោះ គឺជាព័ត៌មានមិនពិតនោះទេ ដោយគាត់ បានទទួលស្គាល់ថា សារនេះ គឺគាត់បានបង្ហោះពិតប្រាកដមែន ដោយធ្វើអោយមាន ការប៉ះពាល់ដល់កិត្តិយសសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។ បច្ចុប្បន្ន គាត់បានធ្វើការសុំទោស ដល់សមត្ថកិច្ចយើង ថានិងមិនធ្វើបែបនេះ នៅពេលក្រោយទៀតទេ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង
- Share This Post: