សង្គម

ជួយចំគោលដៅ! មូលនិធិលោកឧកញ៉ា ហ៊ួត ជា បានជួយលោកពូដែលជាជាងសំណង់ម្នាក់ មានគ្រោះថ្នាក់ពេលកំពុងធ្វើការងារ ធ្លាក់ពីលើអគារ របួសបាក់ខួរឆ្អឹងខ្នង នៅស្រុកសង្កែ ខេត្តបាត់ដំបង

BY
Khmernote Media
September 23, 2020

កាលពីដើមខែកញ្ញានេះ លោកឧកញ៉ា ហ៊ួត ជា បានសម្រេចបង្កើត មូលនិធិឧកញ៉ា ហ៊ួត ជា ជួយដល់កម្មករសំណង់ទាំងអស់​ ទូទាំងប្រទេស មានគ្រោះថ្នាក់ការងារ​ និងមានប្រពន្ធសម្រាលកូន។ លោកឧកញ៉ាបានសរសេរថា៖ “ខ្ញុំបាទ​ឧកញ៉ា​ ហ៊ួត​ ជា​ សម្រេចបង្កេីត​ “មូលនិធិឧកញ៉ា​ ហ៊ួត​ ជា” ជួយដល់កម្មករសំណង់ទាំងអស់​ ទូទាំងប្រទេស មានគ្រោះថ្នាក់ការងារ​ និងមានប្រពន្ធសម្រាលកូន (ជួយ​ Share ជូនដំណឹង​ ដល់បងប្អូនកម្មករសំណង់)។ ជុំវិញការបង្ហោះនេះដែរ បងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសាទរយ៉ាងខ្លាំង ចំពោះគំនិតបង្កើតមូលនិធិនេះរបស់លោកឧកញ៉ា ហើយសង្ឃឹមថា មូលនិធិនេះនឹងជួយសម្រាលបន្ទុកបងប្អូនកម្មករសំណង់បានច្រើន។

ហើយកាលពីម្សិលមិញនេះ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារមូលនីធិលោកឧកញ៉ា ហ៊ួត ជា បានចុះមកដល់ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីចែកអំណោយ ដល់បងប្រុស រិន រមណី ជាជាងសំណង់ដែលមានគ្រោះថ្នាក់ពេលកំពុងធ្វើការងារ ធ្លាក់ពីលើអគារ របួសបាក់ខួរឆ្អឹងខ្នង កំពុងសម្រាកព្យាបាលនៅមជ្ឃមណ្ឌល ស្តារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នង ។ គាំទ្រមូលនិធីលោកឧកញ៉ា ហ៊ួត ជា ដូចជាបានជួយសង្គ្រោះជាងសំណង់នៅកម្ពុជា ជួយគ្នាក្នុងគ្រាមានអាសន្ន៕

Share This Post: