- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ស្ដែងៗណាស់! មនុស្សរបួសធ្ងន់២នាក់ ក្នុងឧបទ្ទវហេតុ រថយន្ត LEXUS RX300 បោះពួយក្នុងល្បឿន រេចង្កូតទៅបុកបង្គោលខ្សែភ្លើង និងបង្គោលស្លាកប៉ាណូហាងគុយទាវ បាក់ទាំងពីរដើម ហើយបន្តទៅបុកផ្ទប់រថយន្តពីរគ្រឿងទៀត រុញទៅបុកចូលផ្ទះលក់ភេសជ្ជៈបណ្ដាលឲ្យរងការខូចខាត ហើយរថយន្តបង្កក៏ខ្ទាតទៅប៉ះម៉ូតូ Moov មួយគ្រឿងទៀត ហេតុការណ៍ដ៏សាហាវដូចក្នុងរឿងនេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ នៅតាមផ្លូវជាតិលេខ២ ត្រង់ចំណុចមុខផ្ទះលេខ១៣៧៩ ជាផ្ទះលក់ភេសជ្ជៈយីហោ “វត្តី លក់ភេសជ្ជៈគ្រប់មុខ” ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បើតាមសម្ដីបងស្រីម្នាក់ជាសាច់ញាតិជនរងគ្រោះបានប្រាប់អោយក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ ក្រុមគ្រួសាររបស់គាត់បានហូបអាហារជុំគ្នា
October 1, 2020 - ព័ត៌មានជាតិ
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១០និង ២០នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូឬស្សីទី១ បានសហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចយកម៉ូតូ នៅចំណុចផ្លូវ១៦៦ កែង១៤១ ភូមិ២ សង្កាត់អូឬស្សីទី១ ខណ្ឌ៧មករា បង្កដោយជនសង្ស័យឈ្មោះ ចាន់ ធីតា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ លក់នំបុ័ង មានទីលំនៅផ្ទះជួល មិនចាំលេខ ផ្លូវមិនចាំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពីសាកសួរ និងយកទឹកនោម ទៅធ្វើតេស្តរកនូវសារធាតុញៀន ជាលទ្ធផលវិជ្ជមាន
October 1, 2020 - ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយចាប់រំលោភកូនស្រីចុងអាយុ១១ឆ្នាំបានសម្រេចរហូតដល់ទៅ៨ដង។ ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ជនសង្ស័យមានឈ្មោះ សាញ់ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកលេងភ្លេងការ រស់នៅភូមិកើតហេតុខាងលើ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ ច ព រ អាយុ១១ឆ្នាំ មុខរបរសិស្សសាលា រស់នៅជាមួយគ្នាជនសង្ស័យ។ បើតាមសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំស្វាយរំពារបានឲ្យដឹងថា មានប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារថា មានករណីឪពុកចុងបង្ខំកូនស្រីចុងរួមភេទ ហើយសមត្ថកិច្ចក៏បានចេញប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរ។ សមត្ថកិច្ចបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានបង្ខំកូនស្រីចុងរួមភេទពិតប្រាកដមែន បានចំនួនពី៧ទៅ៨ដងតាំងពីខែមករា ឆ្នាំ២០២០មកដល់ថ្ងៃទី២៩
September 30, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានទទួលក្រឡបុរាណក្នុងចន្លោះ សតវត្សទី១៥-១៧ ចំនួន២៨១ ដើម្បីគ្រប់គ្រងបន្តបន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការដកហូតពីជនជាតិវៀតណាមដែលរកឃើញនៅក្នុងសមុទ្រចន្លោះកោះឬស្សី និងកោះតាគៀវ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ មានប្រជាពលរដ្ឋម្នាក់ មានក្រឡបុរាណជាច្រើននៅក្នុងផ្ទះស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុឈ្មោះ ឡេ វ៉ាងហួន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម មានមុខរបរនេសាទ,
September 30, 2020 - សុខភាព
ដូចដែលយើងគ្រប់គ្នាបានដឹងហើយថាក្នុងអំឡុងពេលផ្ទុះការរាលដាលជំងឺ COVID-19 ការពាក់ម៉ាសគឺមានសារៈសំខាន់ណាស់ដើម្បីការពារការឆ្លងរាលដាលជំងឺមួយនេះ។ ប៉ុន្តែពេលថ្មីៗនេះ ក៏មានការពេញនិយមប្រើរបាំងការពារមុខដើម្បីការពារការឆ្លង ឬចម្លងវីរុសនេះដែរ។ បើយើងប្រើតែរបាំងការពារ ហើយមិនពាក់ម៉ាស តើមានប្រសិទ្ធភាពការពារវីរុស COVID-19 ទេ? ចម្លើយយ៉ាងខ្លី គឺមិនមានប្រសិទ្ធភាពទាំងស្រុងនោះទេ។ អ្នកជំនាញថាការពាក់របាំងការពារមុខគឺមិនអាចការពារការឆ្លង ឬចម្លងវីរុស COVID-19 បានទាំងស្រុងនោះទេ ដោយថាតំណក់ទឹកដែលមានទំហំតូចៗមួយចំនួននៅតែអាចជ្រៀតចូលទៅក្នុងប្រព័ន្ធផ្លូវដង្ហើមយើងបានដដែល។ មជ្ឈមណ្ឌល Riken របស់ ជប៉ុនបានសិក្សាឃើញថាការពាក់របាំងការពារមុខពិតជាមានផាសុកភាពជាងពាក់ម៉ាសពិតមែន តែមិនអាចការពារយើងបានទាំងស្រុកទេ ពោលគឺថាតំណក់ទឹកមាត់មានទំហំតូចៗមែនទែន ដែលមួយចំនួននៅតែអាចទៅដល់យើងបាន។ មួយវិញទៀត គឺកាន់តែគ្រោះថ្នាក់ទៅទៀតនៅពេលនរណាម្នាក់មានផ្ទុកវីរុស COVID-19 មិនទាន់ចេញរោគសញ្ញា ហើយពាក់តែរបាំងមុខ មិនពាក់ម៉ាសបន្ថែម ដើរចេញក្រៅ ហើយទាក់ទងជាមួយអ្នកផ្សេងទៀត។ ដូចដែលបាននិយាយខាងលើ
September 30, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី LOD បានអនុវត្តបញ្ច្រាសទិសនៃអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសំណូមពរឲ្យក្រុមហ៊ុន អចលនទ្រព្យ ទូទាំងប្រទេស មេត្តាយោគយល់និងលើកលែងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែមានជីវភាពលំបាកខ្វះខាតក្នុងដំណាក់កាលការពារទប់ស្កាត់ការឆ្លងរីក រាលដាលមេរោគកូវីដ១៩ និងហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិ ដោយបានឲ្យបុគ្គលិក៤នាក់ សំរុកចូលផ្ទះមេភូមិហើយមកកាត់សោរច្រវ៉ាក់ ដើម្បីរឹបអូសម៉ូតូមួយគ្រឿងពីកូនបំណុលមិនមានការអនុញ្ញាតពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង ខណៈកូនបំណុលខកខានមិនបានបង់ការប្រាក់រយៈពេល៣ខែប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅភូមិកំពង់បាស្រូវខាងត្បូង ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ករណីនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុគ្គលិកចំនួន៤នាក់របស់ក្រុមហ៊ុនខាងលើ ដើម្បីធ្វើការសាកសួរ។ ជុំវិញបញ្ហានេះ ខាងក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី LOD
September 30, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បុរសម្នាក់ដែលជានិស្សិតរៀននៅសាកលវិទ្យាល័យនីមឆ្នាំទី3 ម្នាក់បានបើកបរម៉ូតូមួយគ្រឿងម៉ាក click ស្លាកលេខភ្នំពេញ 1Hp-1535 បានជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះជាមួយនឹងរថយន្តមួយគ្រឿងម៉ាក Fuso មានពាក់ស្លាកលេខ ភ្នំពេញ 3D-8735 បណ្ដាលឲ្យកៀរបុរសខាងលើបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែកម្ចាស់រថយន្តត្រូវបានរត់គេចខ្លួនបាត់ស្រមោលឈឹងបន្សល់តែរថយន្តនៅត្រង់ចំណុចកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 12និង30 នាទីថ្ងៃត្រង់ថ្ងៃទី30 ខែកញ្ញា ឆ្នាំ2020 ស្ថិតនៅតាមបណ្តោយផ្លូវ371 សង្កាត់បឹងទំពន់ទី2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីពូជនរងគ្រោះបានអោយដឹងថា បុរសដែលជានិស្សិតរៀននៅសាកលវិទ្យាល័យនីមឆ្នាំទី3 មានឈ្មោះ ចាន់ វឌ្ឍនៈ ភេទប្រុសអាយុ 20ឆ្នាំ មានស្រុកកំណើតនៅ ភូមិរលួសសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបើកបរម៉ូតូមួយគ្រឿងម៉ាក
September 30, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ ក្រុមហ៊ុន អចលនទ្រព្យ អិលអូឌីLOD បានអនុវត្តបញ្ច្រាសទិសនៃអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសំណូមពរឲ្យក្រុមហ៊ុន អចលនទ្រព្យ ទូទាំងប្រទេស មេត្តាយោគយល់និងលើកលែងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែមានជីវភាពលំបាកខ្វះខាតក្នុងដំណាក់កាលការពារទប់ស្កាត់ការឆ្លងរីក រាលដាលមេរោគកូវីដ១៩ និងហាមមិនឲ្យរឹបអូសទ្រព្យសម្បត្តិ។ តែផ្ទុយទៅវិញក្រុមហ៊ុនអចលនទ្រព្យ អិលអូឌីLOD បានឲ្យបុគ្គលិក៤នាក់ សំរុកចូលផ្ទះមេភូមិហើយមកកាត់សោរច្រវ៉ាក់ ដើម្បីរឹបអូសម៉ូតូមួយគ្រឿងពីកូនបំណុលមិនមានការអនុញ្ញាតពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង ខណៈកូនបំណុលខកខានមិនបានបង់ការប្រាក់រយៈពេល៣ខែប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅភូមិកំពង់បាស្រូវខាងត្បូង ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីប្រជាពលរដ្ឋបានឃើញហេតុការណ៍ដ៏សាហាវគ្មានមេត្តាធម៌ របស់បុគ្គលិកក្រុមហ៊ុន អិលអូឌីLOD ធ្វើសកម្មភាពដូចប្លន់
September 30, 2020 - ព័ត៌មានជាតិ
កំពង់ចាម៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨:៣៥នាទី នៅចំណុចផ្លូវជាតិលេខ៧១ ក្នុងភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ មានជនសង្ស័យមិនស្គាល់អត្ដសញ្ញាណ បានយកថ្ម គប់ទៅលើរថយន្ដរបស់ឈ្មោះ ពុំ សុភ័ណ្ឌ ភេទប្រុស អាយុ២៨ឆ្នាំជាតិខ្មែរ ទីលំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រសាទបាល័ង្គ ខេត្តកំពង់ធំ ដែលកំពុងបើកបរដឹកទំនិញពីខេត្ដក្រចេះ សំដៅទៅផ្ទះវិញ ត្រូវចំកញ្ចក់ខាងមុខ ហើយធ្លុះ ទៅចំដើមទ្រូងម្ដុំចុងដង្ហើមជនរងគ្រោះ រងរបួសធ្ងន់ ហើយរថយន្តរេចង្កូតធ្លាក់ផ្លូវ ទៅបុកបង្គោលភ្លើង និងដើមកៅស៊ូ បន្ថែមទៀត ។ ក្រោយពីបានទទួលពត៌មានភ្លាម សមត្ថកិច្ចយើងខ្ញុំ បានចុះដល់កន្លែង
September 30, 2020 - អន្តរជាតិ
ប៉ូលីសបាននិយាយថា មានការផ្ទុះអាវុធក្នុងពិធីមង្គលការមួយនៅក្នុងខេត្ត Nakhon Si Thammarat ដោយបានសម្លាប់មនុស្ស ៤នាក់ និងធ្វើឱ្យរងរបួសធ្ងន់ធ្ងរម្នាក់ ដោយសារតែភ្លើងប្រច័ណ្ឌរបស់អតីតសង្សារ។ មេប៉ូលីសលោក Kampolpat Praison ជាមន្រ្តីទទួលបន្ទុកនៅប៉ុស្តិ៍នគរបាល Tham Tham Phannara បាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ១១យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក្នុងពិធីជប់លៀងមង្គលការមួយ ដែលធ្វើឡើងនៅផ្ទះលេខ ៦/១ នៅភូមិ Moo ៨ ក្នុងឃុំ Dusit ។ ការស៊ើបអង្កេតបឋមរបស់ប៉ូលីសបានបង្ហាញថា អ្នកស្លាប់ ២នាក់
September 30, 2020









