Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ទីតាំងដែលល្បីមិនដាច់ពីមាត់ថាសំបូរទៅដោយគ្រឿងញៀនដុះស្លែរ ពេលនេះត្រូវបានលោកនាយប៉ុស្តិ៍ច្បារអំពៅ២ ទើបមកកាន់តំណែងថ្មី ដឹកនាំកម្លាំងល្បាតបានឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២នាក់ បន្ទាប់ពីឆែករកឃើញថ្នាំញៀន ១៩កញ្ចប់ថង់តូច រួចយកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍តែម្ដង។ ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងកាលពីវេលាម៉ោង០៦:០០នាទីល្ងាច ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យចំនួន០២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មានឈ្មោះដូចជា ទី១.ឈ្មោះ វែង វ៉ាន់ដេត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២

    October 2, 2020
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមក្មេងបង្ហោះម៉ូតូចំនួន១៣នាក់ត្រូវបាននាំខ្លួនមកធ្វេីការអប់រំណែនាំនៅស្នងការដ្ឋាន។ អនុវត្តន៍តាមយោបល់ណែនាំ​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ត្រី​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និង​ដោយ​បានការ​សម្របសម្រួល​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំ​បូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ០១​ ខែ​តុលា​ ឆ្នាំ​២០២​០​ វេលាម៉ោង​ ១៦និង០០​ នាទី​ រហូត​ដល់​ វេលា​ម៉ោង​ ១៨និង០០​ នាទី​ នៅ​ចំណុច​ក្នុង​ព្រលាន​យន្តហោះ​វាលបែកចាន និង​លេី​ផ្លូវ​ហាយ​វេ​(ផ្លូវ​វាងក្រុង) លោក​​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ បាន​ចាត់តាំង​លោក​ វរសេនីយ៍ឯក​ ឈឿង​

    October 2, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការរាយការណ៍ព័ត៌មានបឋម បានឲ្យដឹងថា ខណ:ពេលនេះមានមនុស្សប្រុសម្នាក់ មានបំណងធ្វើអត្តឃាតបម្រុងលោតពីលើអគារកំពស់៣ជាន់ នៅសាលាអន្តរជាតិវើល ផ្លូវ២៣០ ( ផ្លូវកោសដូង )ជាប់ភូមិគ្រឹសជំទាវឧកញ្ញាស៊ុយ ស៊ីផាន ហើយក្រុមកងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ កងពលតូចលេខ៧០កំពុងចេញអន្តរាគមន៍សង្គ្រោះផងដែរ បង្កការភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ៕ ដោយ៖ បងម៉េង ខ្មែរណូត

    October 2, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ ដោយសារភ្លើងប្រច័ណ្ឌស្នេហាត្រីកោណ ស្ត្រីវ័យជិត៣០ឆ្នាំម្នាក់ ត្រូវបានបុរសម្នាក់ដែលមានប្រពន្ធកូនហើយ បានមកសែនរួមរស់នៅជាមួយគ្នា ហើយកើតចិត្តប្រច័ណ្ឌ ក៏ឈានដល់ការសម្រេចចិត្ត យកកូនកាំបិតចាក់ចំនួន៣កាំបិតសម្លាប់ចោល បណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗនៅលើថ្នល់ កាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅផ្លូវបេតុងលេខ២១៥ (ជាប់មន្ទីរបក្ស) ទល់មុខច្រកចូលវត្តព្រែកហូរ ស្ថិតក្នុងភូមិព្រែកហូរខាងកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ កៅ ស្រីកែវ ភេទស្រី អាយុ២៧ឆ្នាំ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខរបរនៅផ្ទះ ។ ជនសង្ស័យមានឈ្មោះ សុខ សោភ័ណ្ឌ

    October 2, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យជាភេទទីបីចំនួន២នាក់ ត្រូវបានជនរងគ្រោះចាប់ជាប់ រួចប្ដឹងសមត្ថកិច្ច ខណៈជនសង្ស័យទាំង២ យកទូរស័ព្ទទៅដាក់បញ្ចាំ នៅហាងបញ្ចាំមួយកន្លែង ផ្លូវលេខ ១៥៤កែងផ្លូវលេខ១៣ ក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អេីលកាលពីវេលា ម៉ោង១និង២០នាទីរសៀល ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ ។ ជនសង្ស័យទាំង២ និងជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ។ ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីវេលាយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកងកងជនសង្ស័យទាំងពីរនាក់ បានធ្វេីសកម្មភាពបេីក ទ្វាររថយន្តជនរងគ្រោះ លួចយកកាបូបមួយ ក្នុងនោះមានលុយមួយចំនួននិងទូរស័ព្ទពីរគ្រឿង

    October 2, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់បន្ថែមទៀត។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមាននោះ គឺជាស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដោយបានបន្តតាមជើងហោះហើរនៅប្រទេសចិន និងបានមកដល់កម្ពុជា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    October 2, 2020
  • សង្គម

    អ្នកលេង Facebook ល្បីឈ្មោះម្នាក់ដែលគេស្គាល់ឈ្មោះថា ចំប៉ីខ្មៅ ត្រូវបានជាប់គុកក្រោយពេលដែលបង្ហោះវិដេអូដៀលជនជាតិខ្មែរ និងត្រូវបានតុលាការកាត់ទោសពីបទប្រព្រឹត្តបទល្មើសញុះញ៉ង់ឲ្យមានការរើសឣើង តាមសាលក្រមលេខ ១៧០០”ព” ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៩។ ក្រោយពេលចេញពីគុករួច ចំប៉ីខ្មៅ បានបង្ហោះសារមួយឃ្លាភ្ជាប់ជាមួយនឹងរូបថតឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ជា ដោយសុំអោយលោកជួយអន្តរាគមន៍អោយខ្លួនបានចូលរៀនវិញ។ ចំប៉ីខ្មៅ បានសរសេរនៅលើ Facebook ខ្លួនថា៖ “ខ្ញុំបាទ យិន ហេង ហៅ ចំប៉ីខ្មៅ ជាឣតីតនិស្សិតផ្នែកនីតិសាស្រ្ដឆ្នាំទី៣នៃសាកលវិទ្យល័យភូមិន្ទីតិសាស្រ្ដ និងវិទ្យសាស្រ្ដសេដ្ឋកិច្ច ធ្លាប់បានប្រព្រឹត្តបទល្មើសញ៉ុះញ៉ង់ឲ្យមានការរើសឣើង តាមសាលក្រមលេខ ១៧០០”ព” ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ

    October 1, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងមូលដ្ឋាន​​ខណ្ឌទួលគោក ​បានចុះបង្ក្រាបទីតាំងលក់ឡេ ចំនួន២កន្លែង​ ដែលគ្មានស្លាកយីហោ ស្ថិតក្នុង​ផ្សារទួលគោក​ សង្កាត់បឹងកក់ទី២ ​ខណ្ឌទួលគោក ​រាជធានីភ្នំពេញ ដែលប្រត្ដិបត្ដការនេះ​ ធ្វើឡើង​នៅវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២០ ដឹកនាំដោយលោក សៀក ឡុងឌី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលនៃ ​គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឆែក​រកឃើញប្រភេទឡេ ​ជាច្រើនមុខ​ នៅក្នុងទីតាំងលក់ ​និងពុំទាន់ដឹងថា មាន ឬគ្មានច្បាប់​ធ្វើ​អាជីវកម្ម ​និង​ប័ណ្ណប៉ាតង់ នៅឡើយទេ។ សូមបញ្ជាក់ផងដែរ

    October 1, 2020
  • ព័ត៌មានជាតិ

    បាត់ដំបង៖ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគេននូវរថយន្ដ Mazda CX9 មួយគ្រឿងជូន ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ សភាកម្ពុជា។ គួរបញ្ជាក់ថា យោងតាមសេចក្តីសម្រេចលេខ ០៤២/២០ ស.ស.រ ចុះថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ របស់រាជបណ្ឌិត្យ សភាកម្ពុជា បានអោយដឹងថា រាជបណ្ឌិត្យ សភាកម្ពុជា បានធ្វើការតែងតាំង ព្រះបញ្ញាមុនីញាណ ហាក់

    October 1, 2020
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះរបស់ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ បានសរសេរៀបរាប់ថា៖ ប្រើប្រាស់ facebook ត្រូវប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវខ្ពស់។ ករណីប្អូនប្រុស សូ ដារ៉ា អាយុ២៩ ឆ្នាំ ដែលមានកូនប្រុសអាយុ៥ឆ្នាំ និងប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែនៅអាទិត្យក្រោយនេះ ដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធធនាគារកំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ពីបទក្លែងព័ត៌មាន និងញុះញង់អោយមានការរើសអើង ហើយត្រូវបានតុលាការ អនុញ្ញាតិអោយនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ទទួលបានការសណ្តោសប្រណីអំពីសម្តេចតេជោនាយករដ្ឋមន្រ្តី។ ពីរនាក់ប្តីប្រពន្ធខាងលើមាន Facebook Account សម្រាប់លក់ត្រីងៀត ត្រីឆ្អើរ រកចំណូលចិញ្ចឹមគ្រួសារ។ ដោយសារចង់បានចំណូលបន្ថែម អ្នកទាំងពីរបានជួលផេកទៅអោយឈ្មោះ សុខ

    October 1, 2020