- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំង៖ កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងខ្សែវីដេអូខ្លីបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកើតឡើងនៅចំណុចភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ តាមរយៈខ្សែវីដេអូនោះបង្ហាញឲ្យឃើញថា មុនពេលកើតហេតុគេឃើញយុវជនមួយក្រុមបានឈរលេងនៅលើផ្លូវ ក្រោយមកមានរថយន្តដឹកដីមួយគ្រឿងបានធ្វើដំណើរ ហើយបានស៊ីផ្លេឲ្យក្រុមយុវជនទាំងនោះចេញពីផ្លូវ ប៉ុន្តែមានយុវជនម្នាក់ព្រហើនមិនព្រមចេញ ទើបត្រូវរថយន្តដឹកដីបុកបណ្តាលឲ្យរបួសធ្ងន់តែម្តង។ ទស្សនាវីដេអូនៅកន្លែងកើតហេតុខាងក្រោម៖
October 3, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រទេសកម្ពុជាត្រៀមដាក់ក្បាច់គុនល្បុក្កតោក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីអភិរក្ស និងបង្ហាញឱ្យអន្ដរជាតិស្គាល់ពីវប្បធម៌របស់កម្ពុជាកាន់តែច្បាស់។ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ភាគីពាក់ព័ន្ធកំពុងតែពិភាក្សា និងខិតខំពន្លឿន ការដាក់ក្បាច់គុនខ្មែរមួយនេះចូលជាសម្បត្ដិបេតិកភណ្ឌរបស់ពិភពលោកនៅចុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។ ឯកឧត្ដមបានបញ្ជាក់ថា ការដាក់ក្បាច់គុនល្បុក្កតោចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ដើម្បីថែរក្សាមរតកបុព្វបុរសខ្មែរយើង ឱ្យបានគង់វង្ស និងលើកកម្ពស់ក្បាច់គុនខ្មែរនៅលើឆាកអន្ដរជាតិ ។ ទន្ទឹមនឹងនេះ កម្ពុជានឹងដាក់ក្បាច់គុនល្បុក្កតោ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដើម្បីប្រកួតប្រជែងយកមេដាយ ខណៈកម្ពុជាមានសមាជិកចំនួន ៤ប្រទេសបានគាំទ្រ និងចូលរួមប្រកួត។ សំឡេង៖ «អ៊ីចឹងយើងបាននាំក្បាច់គុនល្បុក្កតោទៅប្រទេសទី៣ហើយ បានប្រទេសឡាវ
October 3, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បុរសម្នាក់ឈ្មោះ ផន ឌីម៉ង់ ដែលប្រេីប្រាស់ហ្វេសប៊ុកផេកឈ្មោះ Srey Mom Online មកឡាយវីដេអូចាស់ករណីអគ្គិភ័យ ត្រូវបានសមត្ថកិច្ចកោះហៅឲ្យចូលខ្លួនមកបំភ្លឺ និងបានសារភាពកំហុសជាសាធារណ: នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការណ៍ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការកោះហៅបុរសម្នាក់ឈ្មោះ ផន ឌីម៉ង់ ដែលបានយកព័ត៌មានចាស់ករណីអគ្គិភ័យមកឡាយឡេីងវិញដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសបង្កឲ្យមានចលាចលនៅក្នុងសង្គមជាតិ។ បុរសម្នាក់ឈ្មោះ ផន ឌីម៉ង់ ជាម្ចាស់ផេក Facebook ឈ្មោះ Srey Mom Online ដែលបានយកវីដេអូចាស់ករណីឆេះអគារ អិន ៨
October 3, 2020 - ព័ត៌មានជាតិ
បងប្អូននៅចាំទេ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ មានទារិកាទើបនឹងកើតថ្មីៗ ត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាមជាប់បង្គោលភ្លើងមួយកន្លែង ដោយមិនដឹងថា ម្តាយឬឪពុក រូបណាចិត្តអប្រិយ បោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុដូច្នេះ តែពិតជាសំណាងល្អ ដែលទារកនៅមានជីវិតនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋឮសូរសម្លេងយំ ក៏ដើររកមើលទើបឃើញ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង នៅចំណុចគំនរសំរាម មុខរោងចក្រកាត់ដេរមួយ នៅជិតផ្សារក្រមួន លើផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ពេលនេះនាងតូច ធានី មានអាយុ ២ខែហើយ អូនឡេីងគីឡូស្រឺតៗតែម្ដង ហើយ ម្តាយចិញ្ចឹមរបស់អូនធានី បានយកគាត់ទៅពិនិត្យ
October 3, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២០៖ កម្មវិធីសប្បុរសធម៌របស់ក្រុមហ៊ុន សាមសុង ក្រោមប្រធានបទ ‘Love & Care’ ត្រូវបានទទួលស្គាល់ថាជាកម្មវិធីសង្គមដែលល្អជាងគេ និងជាកម្មវិធីដែលឈ្នះពានរង្វាន់មាស អាស៊ីប៉ាស៊ីហ្វិក SABRE ប្រចាំឆ្នាំ២០២០ [Asia-Pacific SABRE Awards 2020] កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ ដែលពាក់ព័ន្ធទៅនឹង Cause-Related Marketing ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងសង្គម ( Engaging Society category) ហើយកម្មវិធីនេះប្រគល់រង្វាន់កិត្តិយសតំបន់អាស៊ីប៉ាស៊ីហ្វិក
October 3, 2020 - បច្ចេកវិទ្យា
អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់មានអារម្មណ៍ធុញទ្រាន់ និងពិបាកក្នុងការផ្តិតយករូបភាពជាមួយនឹងទេសភាពស្អាតៗនាពេលរាត្រី។ ហើយនៅគ្រប់ពេលចង់ចែករំលែករូបថតពេលរាត្រីក្នុងបណ្តាញសង្គម Facebook, Instagram ម្តងៗត្រូវប្រើពេលកែរូប ឬ Edit ពន្លឺផ្សេងៗសិន មុននឹងសម្រេចចិត្តបង្ហោះរូបទាំងនោះ។ ឈប់! ឈប់! ឈប់បារម្ភទៀតទៅព្រោះក្រុមហ៊ុន OPPO បានបញ្ចេញស្មាតហ្វូនជំនាន់ទី4 គឺ OPPO Reno4 ជាមួយនឹងមុខងារថ្មីៗ បច្ចេកវិទ្យាទំនើបៗ ពិសេសគឺអាចថតរូបបានយ៉ាងច្បាស់នៅពេលរាត្រី និងមិនចាំបាច់ហត់ Edit រូបទៀតឡើយ។ ដោយ OPPO Reno4 បានបំពាក់ជាមួយនឹងមុខងារពិសេសៗដូចជា Night Flare Portrait, Ultra Night Selfie,
October 3, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូត អមដោយមន្ត្រីការទូតកម្ពុជា ប្រចាំប្រទេសថៃបានចូលជួបសម្តែងការគួរសម និងជួបប្រជុំការងារជាមួយឯកឧត្តម សុឆាត ឈុំគ្លិន រដ្ឋមន្ត្រីក្រសួងការងារថៃ នៅទីស្តីការក្រសួងការងារថៃ និងមានការចូលរួមពីក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត ស្រុករបស់ថៃ។ នៅក្នុងជំនួបនោះឯកឧត្តមឯកអគ្គរាជទូតកម្ពុជាបានស្នើសុំ៤ចំនុចទៅរដ្ឋមន្ត្រីក្រសួងការងារថៃ ដូចខាងក្រោម៖ ១-ស្នើសុំភាគីថៃជួយសម្រួលដល់ពលករកម្ពុជាដែលបានដំណើរការចូលមកធ្វើការក្នុងប្រទេសថៃតាមប្រពន្ធ័MoU ប៉ុន្តែមិនទាន់បានដំណើរការឯកសាររួចរាល់ ដោយសារតែបញ្ហាវិបត្តជំងឺកូវីដ១៩ អាចស្នាក់នៅ និងធ្វើការបណ្តោះអាសន្ននៅថៃសិន និងរង់ចាំក្រសួងការងារថៃបើកឲ្យដំណើរការឯកសារ MoU ឡើងវិញ ។ ២-ស្នើសុំបញ្ចុះតម្លៃទិដ្ឋាការស្នាក់នៅ ពី១, ៩០០បាត ក្នុង១ឆ្នាំ ទៅតម្លៃ
October 3, 2020 - ព័ត៌មានជាតិ
កាលពីថ្ងៃមិញនេះលោកឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហោះឲ្យដឹងថាលោកនឹងចូលទៅវះកាត់ ហើយក៏មានបងប្អូនជាច្រើនបានជូនពរលោកឧកញ៉ាផងដែរ ហើយមុននេះបន្តិចលោកឧកញ៉ា បានបង្ហោះបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកថា៖ អរគុណច្រើនខ្លាំងណាស់ចំពោះសាស្ត្រាចារ្យមហាបរិញ្ញាគួច ហាច ព្រមទាំងសហការីមន្ទីរពហុព្យាបាល សំពៅមាស ដែលបានជួយសង្គ្រោះជីវិតរបស់ខ្ញុំអោយរួចចាកផុត ពីសេចក្តីស្លាប់ក្នុងថ្ងៃសុក្រទី០២ ខែតុលា ឆ្នាំ២០២០នេះ ។ លោកមហាបរិញ្ញាមានប្រសាសន៍ថាអ្នកធំជាងគេ ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់គាត់មានតែឯកឧត្តមហ្នឹងហេីយ ខ្ញុំសូមវាយតម្លៃខ្ពស់ដល់សេវាកម្មក៏ដូចជាសម្ភារៈឧបករណ៍ពេទ្យមិនចាញ់បរទេសប៉ុន្មានទេ៕
October 2, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ រថយន្តកុងតឺន័មួយគ្រឿងបើកបុកម៉ូតូពីក្រោយ កិនអ្នកបើកបរធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម រួចបន្តទៅបុករ៉ឺម៉កកង់បីក្រឡាប់ផ្ងារជើង ហេីយបន្ថែមល្បឿនបេីករត់គេចបាត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅចំណុចមុខក្រុមហ៊ុនហុងដា (ជិតក្លឹបកម្សាន្តមីតណាយ) តាមបណ្តោយផ្លូវ(វេងស្រេង)ចោមចៅ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមអត្តសញ្ញាណប័ណ្ណនៅក្នុងកាបូប ជនរងគ្រោះដែលស្លាប់ឈ្មោះកង សុភ័ត្រ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិក្តុល ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។ ម្ចាស់រ៉ឺម៉កកង់បីឈ្មោះយ៉ាង សុភាព ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅកាណាស៊ីធី សង្កាត់ចោមចៅទី២ បានឲ្យដឹងថា មុនពេលកើតហេតុ
October 2, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមចាប់ខ្លួន បងប្រុសបង្កើតដែលវាយសម្លាប់ប្អូន បានហើយ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម តាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ។ បទល្មើសនេះវាយសម្លាប់ប្អូនប្រុសបង្កើតខ្លួនឯងនេះ គឺបានកើតឡើងកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបន្ទាយអាមេរិក ភូមិថ្គង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។ ប្រតិបត្តិការបង្ក្រាបដោយជោគជ័យនេះ ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៊ិន
October 2, 2020









