- Khmernote Media
- សុខភាព
ថ្មីៗនេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ គឺត្រូវបានរកឃើញថាបានឆ្លងជំងឺ COVID-19 ខណៈពេលបច្ចុប្បន្ននេះ ក្រុមគ្រូពេទ្យរបស់លោកប្រធានាធិបតីបានផ្ដល់ថ្នាំ និងប្រើវិធីសាស្ត្រព្យាបាលជាច្រើនដើម្បី កាត់បន្ថយរោគសញ្ញាជំងឺ និងធ្វើឲ្យការជាសះស្បើយពីជំងឺកាន់តែឆាប់រហ័ស។ ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលគេបានដឹង ថាត្រូវបានប្រើដើម្បីព្យាបាលលោកប្រធានាធិបតី។ ១- ការព្យាបាលដោយប្រើ អង់ទីករ ម៉ូណូក្លូណាល់ របស់ក្រុមហ៊ុន Regenron កាលពីថ្ងៃសុក្រកន្លងទៅនេះ សេតវិមានបានប្រកាសថាលោកប្រធានាធិបតី បានទទួលកម្រិតថ្នាំ ៨ ក្រាមនៃ អង់ទីករ ម៉ូណូក្លូណាល់ របស់ក្រុមហ៊ុន Regenron។ ដើម្បីផលិតអង់ទីករ ម៉ូណូក្លូណាល់នេះ អ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុនបានជ្រើសរើសយក អង់ទីករ ដែលប្រឆាំងជំងឺ COVID-19
October 5, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ខ្សែកាប ខ្សែអុបទិក ខ្សែអ៉ិនធឺណេតចម្រុះ ដែលតភ្ជាប់អូសបន្តគ្នាពីបង្គោលភ្លើងតាមចិញ្ចើមផ្លូវ គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនោះ បែរជាផ្ទុះស្សេឆាបឆេះបែកផ្កាភ្លើងលាន់លឺផាំងៗ ផ្អើលប្រជាពលរដ្ឋភ័យស្លន់ស្លោ រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ទាំងយប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣:៥០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចក្រោយវត្តកោះ មុខកន្លែងលក់ត្រីលំអរផ្ទះមួយកន្លែងយីហោ ស៊ូទៀង លើផ្លូវ៦៣ កែងផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមសម្ដីបុរសម្ចាស់ផ្ទះមួយកន្លែងនៅក្បែរនោះដែលជាអ្នកឃើញហេតុការណ៍ផ្ទាល់បានឲ្យខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ ខណៈពេលកំពុងសម្រានលង់លក់ក្នុងផ្ទះរបស់គាត់ ចម្ងាយពីកន្លែងកើតហេតុជិត១០០ម៉ែត្រ ស្រាប់តែលឺសម្លេងផាំងៗដូចគេដុតផាវ រូបគាត់ក៏បានបើកទ្វារផ្ទះដើរចេញទៅអឺតមើល ស្រាប់តែឃើញខ្សែភ្លើងនៅចំណុចកើតហេតុ កំពុងឆ្លងចរន្តអគ្គិសនី(ទុស្សេ) បែកផ្កាភ្លើងធ្លាក់រាយប៉ាយពេញដី និងឆេះខ្សែភ្លើងចេញជាអណ្ដាតភ្លើងយ៉ាងខ្លាំង ទើបគាត់ស្រែកឆោឡោថា
October 5, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ទាល់តែរថយន្តទំនើបៗពន្លះគ្នាដាច់កង់ម្ខាងទើបដឹងថា ការដ្ឋានសំណង់អាគារខ្ពស់មួយកន្លែង បានបញ្ឈររថយន្តក្រឡុកស៊ីម៉ងត៍បាញ់បេតុងនៅលើផ្លូវ ស្ទើតែមួយចំហៀងផ្លូវទៅហើយ ដែលធ្វើអោយប៉ះពាល់ពាល់សណ្ដាប់ធ្នាប់សាធារណៈ ជាក់ស្ដែងខណៈដែលរថយន្ត LEXUS GS300 បើកគេចពីរថយន្តក្រឡុកស៊ីម៉ងត៍ ចូលគន្លងម្ខាងទៀត ស្រាប់តែត្រូវរថយន្ត Mercedes Benz បោះពួយលឿនដូចហោះ គេចរថយន្តមួយគ្រឿងទៀត ជ្រុលទៅបុកមួយចំហៀងខាងឆ្វេង បណ្ដាលឲ្យដាច់កង់ម្ខាង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយសម្រួលចរាចរណ៍ទាំងយប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០:៥០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី០៤ ខែតុលាឆ្នាំ២០២០នេះ នៅចំណុចផ្លូវលេខ៧៨ ជាប់របងស្ថានទូតរុស្សី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បើតាមសម្ដីអ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញនៅមុខការដ្ឋានសំណង់អាគារខ្ពស់ក្បែរកន្លែងកើតហេតុ មានបញ្ឈររថយន្តក្រឡុកស៊ីម៉ងត៍
October 5, 2020 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះតុលាការឱ្យអនុវត្តតែ ៥ខែ២៨ថ្ងៃប៉ុណ្ណោះ ហើយទោសសល់ប៉ុន្មានត្រូវព្យូរ។ បើគិតពីថ្ងៃចាប់ខ្លួននិងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល៥ខែ២៨ថ្ងៃហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះត្រូវមានសេរីភាពឡើងវិញផងដែរ៕
October 5, 2020 - ព័ត៌មានជាតិ
សៀមរាប៖ នៅក្នុងកិច្ចការរៀបចំសណ្តាប់ធ្នាប់និងសោភ័ណភាពនៅបរិវេណខាងលិចប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាបានដាក់ឱ្យដំណើរការបន្ទប់ទឹកអនាម័យកម្រិតស្តង់ដាអន្តរជាតិដែលមានទីធ្លាធំទូលាយ និងបំពាក់ទៅដោយសម្ភារបរិក្ខារទំនេីប នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅក្នុងទីលានបដិសណ្ឋារកិច្ច។ អគារនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន Green Angkor Culture PLC., មានបន្ទប់ស្រីចំនួន៨ បុរសចំនួន៦ បង្គន់នោមបុរសចំនួន៦ និងបង្គន់សម្រាប់ជនពិការចំនួន២ (ស្រី១ប្រុស១) សម្រាប់ឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បរិស្ថាន និងអនាម័យ នៅតំបន់រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក។ បន្ទប់ទឹកអនាម័យនេះនឹងស្ថិតក្រោមការថែទាំរបស់គ្រឹះស្ថានអង្គរ ដេីម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលេីកកម្ពស់ការផ្តល់សេវាកម្មទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority
October 5, 2020 - ព័ត៌មានជាតិ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺ និងបញ្ជាក់ជូនសាធារណ:ជនឲ្យបានជ្រាបថា នេះជាករណីចាស់ដែលបានកេីតឡេីងតាំងពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ គណនីហ្វេសបុក ឬផេកមួយចំនួនដែលតែងតែយកព័ត៌មានចាស់មកផុសបំភ្លើសការពិត ក្នុងគោលបំណងអាក្រក់ ដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំជាពិសេសក្នុងគោលបំណងបំពុលបរិយាកាសសង្គម ឬក៏មានបំណងអាក្រក់ដើម្បីបង្កអសន្តិសុខដល់សង្គមជាតិផងដែរ ។ សូមបញ្ជាក់ថាករណីខាងលើនេះមិនមែនជាករណីឆក់នោះទេ ជនបរទេសបានធ្លាក់ពីលើម៉ូតូកង់បី រងរបួសស្រាល និងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតដូចផេកមួយចំនួនបានចុះផ្សាយខុសពីការពិតនោះទ។ សូមចូលរួមទប់ស្កាត់រាល់ព័ត៌មានមិនពិត និងចូលរួមចែករំលែកតែព័ត៌មានពិត !!! ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
October 5, 2020 - កូវីដ-១៩
ព្រឹកថ្ងៃទី ០៥ ខែតុលាឆ្នាំ ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យដឹងពីករណីវិជ្ជមានវិរុសកូវីដ១៩ថ្មីចំនួន ២នាក់ ដែលក្នុងនោះមានបុរសជនជាតិបារាំង អាយុ ២៧ឆ្នាំ ធ្វើដំណើរមកពីប្រទេសបារាំង មកដល់កម្ពុជាថ្ងៃទី ២០ កញ្ញា ២០២០ ហើយ ថ្ងៃទី ២២ កញ្ញា ២០២០ ចាកចេញពីភ្នំពេញតាមរថយន្ត Larryta minibus ទៅកាន់សៀមរាប ក្រោយធ្វើតេស្តលើកទី១ លទ្ធផលអវិជ្ជមាន និងក្រោយធ្វើចត្តាឡីស័ក ១៤ថ្ងៃរបស់គាត់ លទ្ធផលតេស្តម្តងទៀតគឺវិជ្ជមាន។ ចំណែកមួយករណីទៀតគឺជាស្រ្តីជនជាតិឥណ្ឌា អាយុ ៣៤ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយកន្លែងនៅទីក្រុងភ្នំពេញ មកដល់កម្ពុជាថ្ងៃទី
October 5, 2020 - សង្គម
កាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយក្រោយលោកឧកញ៉ា បានបង្ហោះវីដេអូខ្លីមួយ ដែលលោកឧកញ៉ាកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យ ថែមទាំងសរសេរថា “ថ្ងៃសុក្រទី០២ ខែតុលា ឆ្នាំ២០២០ ផ្តែផ្តាំកូនៗអោយហើយខ្លាចពួកវាចែកទ្រព្យសម្បត្តិគ្នាមិនស្មើមុនពេលចូលបន្ទប់វះកាត់”។ ក្នុងវិដេអូនោះដែរលោកឧកញ៉ា ចិត្តធម៌រូបនេះក៏បានប្រើពាក្យសំដីបែបកំប្លែងហួសចិត្តមួយ ដែលជាពាក្យមិនសមរម្យ ទើបថ្ងៃនេះលោកបានបង្ហោះសារសូមអភ័យទោសចំពោះមហាជនជាសាធារណៈ។ ក្នុងសារនោះបានរៀបរាប់ថា៖ “ខ្ញុំសូមអភ័យទោសដល់ប្រិយមិត្តយេីងទាំងអស់ ចំពោះពាក្យសំដីមិន សមរម្យដែលខ្ញុំបាននិយាយផ្តែផ្តាំ ទៅកាន់ក្រុមគ្រួសារប្រពន្ធកូនមុនពេលចូលបន្ទប់វះកាត់ ដោយគឹតថាភាគរយនៃការរស់នៅបន្តទៀតមានមិនច្រេីន និងដេីម្បីកុំអោយប្រពន្ធកូនមានការតក់ស្លុតផង ក៏បាននិយាយខុសដោយអចេតនាមិនបានគឹតទុកជាមុន បេីរនាបបាក់អាចយករនាបមកជួសវិញបាន តែបេីសំដីហួសមានតែសុំទោសដល់ប្រិយមិត្តយេីងទាំងអស់គ្នាតែប៉ុណ្ណោះ ខ្ញុំនិយាយនេះជាអ្នកជម្ងឺដែលមានការភិតភ័យនិងជាលក្ខណៈបុគ្គលផ្ទាល់ខ្លួនទេ ក្នុងនោះផងដែក៏សូមអរគុណដល់ប្រិយមិត្តយេីងទាំងអស់គ្នាដែលបានជូនពរដល់រូបខ្ញុំ ពេលនេះខ្ញុំបានធូរស្បើយពីជម្ងឺវិញបន្តិចវិញហេីយ។”
October 4, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ-នៅក្នុងសេចក្តីប្រកាសព័ត៍មានរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ឲ្យបណ្តាញផ្សព្វផ្សាយដឹងថា ប្រតិបត្តិការរបស់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បង្ក្រាបភោជនីយដ្ឋាន ខារ៉ាអូខេមួយកន្លែងក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ឈ្មោះ«ស៊ីនខាយសៀនមិន» របស់ជនជាតិចិនកាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ មានបង្កប់អំពើជួញដូរ ប្រើប្រាស់គ្រឿងញៀន និងបម្រេីសេវាផ្លូវភេទ ក្រោយបញ្ចប់ការសាកសួរស្រាវជ្រាវរួចមក ក្នុងចំណោមមនុស្សជាង៤០០នាក់ មានជនជាតិចិន,ជនជាតិវៀតណាមនិងខ្លះទៀតជាជនជាតិខ្មែរ ដែលសមត្ថកិច្ចឃាត់ខ្លួនជាបឋម នគរបាលរកឃើញមានមេក្លោងនិងបក្ខពួកជាជនជាតិចិនចំនួន៩នាក់ដែលមានបទល្មើស និងបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយគិតត្រឹមថ្ងៃ៤តុលានេះ ជនសង្សយ័ទាំង៩នាក់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារហើយ។ ក្រៅពីនេះ មួយចំនួនចាប់បញ្ជូនចេញត្រឡប់ទៅប្រទេសដើមវិញ និងអ្នកដែលមិនជាប់ពាក់ពន្ធ័ក្នុងអំពើល្មើសត្រូវបានដោះលែងតាមនិតិវិធីច្បាប់។ របាយការណ៍បញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញរឹបអូសបានគ្រឿងញៀនជាង១២គីឡូក្រាម និងអាវុធ៣ដើម (អាវុធវែងមួយដើម និងអាវុធខ្លី២ដើម) ព្រមទាំងវត្ថុតាងមួយចំនួនទៀត៕ ប្រភព៖ លោក Huy Bunleng
October 4, 2020 - ព័ត៌មានជាតិ
កាលពីថ្មីៗនេះបងប្រុសម្នាក់បានបង្ហោះវិដេអូលោកពូម្នាក់បានឈរនៅជិតដើមពកពិន ឬ ប៉កពិន ហើយបងប្រុសបានទទួលទានយ៉ាងឆ្ងាញ់ពិសារ ហើយបងប្រុសបានសរសេរថាវិលមកដល់ផ្ទះវិញហើយដើរល្បាតព្រៃលើភ្នំឳរ៉ាល់ចំនួន១០ថ្ងៃដើរទាល់តែដាច់បាយ។ យ៉ាងណាមិញនៅក្នុងវិដេអូលោកពូបាននិយាយថា នេះជាផ្លែភ្ញៀវព្រៃ និងបងប្អូនយកទៅបង្ហោះបន្ត មានការភាន់ច្រលំ តាមពិតផ្លែនេះគឺមានឈ្មោះថា ផ្លែពកពិន, ប៉កពិន ដែលមានរសជាតិជូរណាស់មិនផ្អែមទេ តែបើបងប្អូនបានឃើញដឹងតែលេបទឹកមានហើយ។ បងប្អូនដែលចូលចិត្តម្ជូរពិតជាត្រូវមាត់តែម្តងបើបានបុកអំបិលម្ទេសញាំជាមួយវា។ សូមប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖
October 4, 2020









