សង្គម

លោកឧកញ៉ា ម៉ុង​ ឬទ្ធី បង្ហោះសារសូមទោស មហាជនក្រោយប្រើពាក្យសំដីមិនសមរម្យ ក្នុងវិដេអូកាលពីថ្ងៃមុន តែមានមូលហេតុមួយដែលលោកនិយាយបែបនេះ

BY
Khmernote Media
October 4, 2020

កាលពីថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយក្រោយលោកឧកញ៉ា បានបង្ហោះវីដេអូខ្លីមួយ ដែលលោកឧកញ៉ាកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យ ថែមទាំងសរសេរថា “ថ្ងៃ​សុក្រ​ទី​០២​ ខែ​តុលា​ ឆ្នាំ​២០២០​ ផ្តែផ្តាំកូន​ៗអោយហើយ​ខ្លាចពួក​វាចែក​ទ្រព្យសម្បត្តិ​គ្នា​មិន​ស្មើមុនពេល​ចូល​បន្ទប់​វះកាត់​”។ ក្នុងវិដេអូនោះដែរលោកឧកញ៉ា ចិត្តធម៌រូបនេះក៏បានប្រើពាក្យសំដីបែបកំប្លែងហួសចិត្តមួយ ដែលជាពាក្យមិនសមរម្យ ទើបថ្ងៃនេះលោកបានបង្ហោះសារសូមអភ័យទោសចំពោះមហាជនជាសាធារណៈ។ ក្នុងសារនោះបានរៀបរាប់ថា៖

“ខ្ញុំ​សូម​អភ័យទោស​ដល់​ប្រិយមិត្ត​យេីងទាំងអស់ ចំពោះ​ពាក្យ​សំដី​មិន​ សមរម្យ​ដែល​ខ្ញុំ​បាននិយាយ​ផ្តែផ្តាំ​ ទៅកាន់​ក្រុម​គ្រួសារប្រពន្ធកូន​​មុនពេល​ចូល​បន្ទប់​វះកាត់​ ​ដោយគឹតថា​ភាគរយ​នៃការ​រស់នៅ​បន្តទៀត​មានមិន​ច្រេីន​ និង​ដេីម្បី​កុំអោយ​ប្រពន្ធ​កូន​មានការ​តក់ស្លុត​ផង​ ក៏​បាននិយាយ​ខុស​ដោយ​អចេតនា​មិនបាន​គឹត​ទុកជាមុន​ បេីរនាប​បាក់​អាច​យក​រនាប​មកជួសវិញបាន​ តែបេី​សំដី​ហួស​មានតែ​សុំទោស​ដល់​ប្រិយមិត្ត​យេីង​ទាំងអស់គ្នា​តែប៉ុណ្ណោះ​​ ខ្ញុំ​និយាយ​នេះ​ជា​អ្នក​ជម្ងឺ​ដែលមាន​ការ​ភិតភ័យ​និង​ជាលក្ខណៈ​​បុគ្គល​ផ្ទាល់​ខ្លួន​​ទេ​ ក្នុង​នោះ​ផងដែ​ក៏សូ​ម​អរគុណ​ដល់​ប្រិយមិត្ត​យេីង​ទាំងអស់គ្នា​ដែលបាន​ជូនពរ​ដល់រូបខ្ញុំ​ ពេលនេះ​ខ្ញុំ​បាន​ធូរស្បើយ​ពី​ជម្ងឺ​វិញ​បន្តិច​វិញហេីយ​។”

Share This Post: