សង្គម

មកដឹងពីកម្រៃសេវា និងឯកសារសម្រាប់ស្នើសុំបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដែលបណ្ណនេះអាចយកទៅប្រើប្រាស់បានចំនួន៩៩ប្រទេស

BY
Khmernote Media
October 6, 2020

យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការពន្យល់ឲ្យដឹងពីបណ្ណអនុញ្ញាតបើកបរអន្តរជាតិ (International Driving Permit) ដែលទើបតែប្រកាសជាផ្លូវការនាពេលកន្លងទៅនេះ។ ក្រសួងបានបញ្ជាក់ថា បណ្ណអនុញ្ញាតបើកបរអន្តរជាតិ ដែលចេញដោយព្រះរាជាណាចក្រកម្ពុជានេះ ជាកូនសៀវភៅដែលមានទំហំ ១៤៨x១០៥មីលីម៉ែត្រ មានសុភាពរយៈពេល ១ឆ្នាំ។

បណ្ណអនុញ្ញាតបើកបរអន្តរជាតិ (International Driving Permit) ដែលចេញដោយព្រះរាជាណាចក្រកម្ពុជា អាចយកទៅប្រើប្រាស់ និងមានការទទួលស្គាល់នៅក្នុងបណ្តាប្រទេសហត្ថលេខីនៃអនុញ្ញាស្តីពីចរាចរណ៍ផ្លូវគោក (៩៩ប្រទេស) ទីក្រុងសឺណែវ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ។

:::កម្រៃសេវា៖ ២៥០ ០០០៛
:::ទីតាំងផ្តល់សេវា៖ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមណ្ឌលផ្តល់សេវាសាធារណៈ (ផ្សារទំនើប ជីប ម៉ុង ណូរូ ម៉ន ជាន់ទី៣)
:::ឯកសារភ្ជាប់៖
១.ឯកសារចម្លងបណ្ណបើកបរជាតិ ដែលចេញដោយព្រះរាជាណាចក្រកម្ពុជា
២.ឯកសារចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន(ចំពោះជនបរទេស)
៣.រូបថត៤x៦ ផ្ទៃពណ៌ស (៣សន្លឹក)
៤.ឯកសារចម្លងកិច្ចសន្យាជួលផ្ទះដែលទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច និងលិខិតបញ្ជាក់អសយដ្ឋានបច្ចុប្បន្នចេញដោយមេឃុំ ឬចៅសង្កាត់។

:::តំណភ្ជាប់ទៅកាន់ ឯកសារនៃអនុញ្ញាស្តីពីចរាចរណ៍ផ្លូវគោក(៩៩ប្រទេស) ទីក្រុងសឺណែវ ១៩ កញ្ញា ១៩៤៩៖ https://bit.ly/3cSjW2J

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

Share This Post: