សង្គម

អ្នកនាង ទ្រី ដាណា ប្រកាសត្រៀមថវិកា ១០ ទៅ ២០ម៉ឺនដុល្លារ ក្នុងការជួយសង្គ្រោះបងប្អូនរងគ្រោះដោយសារទឹកជំនន់ ហើយបន្តទៅគ្រប់កន្លែងដែលមានគ្រោះនេះ

BY
Khmernote Media
October 12, 2020

ដោយសារតែឥទ្ធិពលនៃជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ស្រុកមួយចំនួនធំនៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ គេសង្កេតឃើញថាក្រៅពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជាជំនួយនិងការបញ្ជូនកំលាំងយោធា ដើម្បីចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋដោយផ្ទាល់នោះ ក៏មានសប្បុរសជន ល្បីៗជាច្រើនបានកំពុងតែបញ្ចេញថវិកាផ្ទាល់ខ្លួនដើម្បីជាជំនួយជួយសង្គ្រោះដល់ជនរងគ្រោះ ដោយសារទឹកជំនន់នេះផងដែរ។

ជាក់ស្តែងអ្នកនាងទ្រី ដាណា និងស្វាមី ដែលជានិច្ចជាកាលបានជួយអ្នកក្រខ្សត់ និងអ្នកមានទុក្ខលំបាកក្នុងជីវិត ពេលនេះបានប្រកាសថា៖ នាងខ្ញុំនិងត្រៀមថវិកាចំនួន10,0000$ទៅ20,0000$ក្នុងការជួយសង្គ្រោះ បងប្អូនដែលកំពុងតែជួបទុក្ខលំបាកក្នុងគ្រោះទឹកជំនន់មួយនេះហើយប្ដីប្រពន្ធខ្ញុំផ្ទាល់បានចុះផ្ទាល់ហើយសម្រាប់ថ្ងៃនេះហើយថ្ងៃស្អែកក៏បន្តទៅខេត្តបាត់ដំបងទៀតហើយក៏បន្តទៅគ្រប់ កន្លែងដែលមានគ្រោះនេះផងដែរ💪💪💪

បើទោះជាពួកខ្ញុំទាំងពីរមានការហត់និងមមាញឹកនឹងការងារខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែ😢😢ដោយសារក្តីអាណិតនិងការស្រឡាញ់បងប្អូនទាំងអស់គ្នាពួកខ្ញុំទាំងពីររីករាយនៅក្នុងការជួយសង្គ្រោះបងប្អូនទោះតិចឬមួយក៏ច្រើនក៏ពួកខ្ញុំពេញចិត្តនៅក្នុងការធ្វើដោយមិនខ្លាចការលំបាកឡើយ៕

 

Share This Post: