ជម្លោះរវាងហាងលក់ទូរស័ព្ទជាមួយនឹងភ្ញៀវ កើតរឿងវែកញែកគ្នាផ្អើលពេញ Facebook រហូតស្តីបន្ទោសធនាគារ ABA ព្រោះតែរឿងនេះ
- October 12, 2020
កាលពីពេលថ្មីៗនេះមានករណីប្រកែកគ្នាពេញបណ្តាញសង្គម Facebook រវាងហាងលក់ទូរសព័្ទមួយកន្លែងជាមួយនឹងអតិថិជនដែលទិញទំនិញតាម Online និងបានធ្វើការវេរប្រាក់តាមប្រព័ន្ធធនាគារ ABA ដោយម្ចាស់ហាងបានស្តីបន្ទោសទៅកាន់ធនាគារថាបាន Block លុយដែលអតិថិជនបានវេរមកអោយខ្លួន ដោយជាក់ស្តែងម្ចាស់ហាងទូរស័ព្ទមានឈ្មោះថា Mekong Phone shop បានលើកឡើងថា៖
“បទពិសោធន៍គួរអោយភ្ញាក់ផ្អេីល សម្រាប់ការទូទាត់សាច់ប្រាក់ តាមរយះធនាគារ ABA Bank អតិថិជន បានវេរលុយចំនួន 75$ ចូល Account ហាង បន្ទាប់មកដោយហេតុថាគាត់ តេទាក់ទងមកហាងក្រៅម៉ោងធ្វេីការមិនបាន គាត់ក៏បានទាក់ទងទៅធនាគារដេីម្បី Block Transaction របស់គាត់ ដែលបណ្តាលអោយមានការBlock លុយចំនួន 75$ ពីAccount ហាង។
ក្រោយពេលឃេីញដូចនេះ ខាងហាង បានទាក់ទង ទៅ ABA hotline ដូចសួរនាំអំពីមូលហេតុ ដោយខាងធនាគារឆ្លេីយតបថា ABA Block លុយ 75$ ក៏ព្រោះអ្នកដែលវេរលុយគេទាក់ទងស្នេីរអោយBlock លុយនេះសិន ទេីបធនាគារសម្រេច អនុវត្តតាម។ សំណួរ តេីបេីអ្នកដែលវេរលុយ អាចមានសិទ្ធដល់ថ្នាក់អោយធនាគារ ទៅBlock Transaction ណាមួយពី Account ដែលខ្លួនវេរលយទៅ តេីមានវាហានិភ័យអ្វីខ្លះដល់អ្នកដែលទទួល? ហេីយធនាគារធ្វេីដូចនេះបានដោយសំអាងលេីហេតុផលអ្វី ហេីយធ្វេីដូចនេះទំនុកចិត្តរបស់អតិថិនមានការកេីនឡេីង ឬធ្លាក់ចុះ? ចំពោះ យេីងខ្ញុំដែលជាអ្នកប្រេីសេវាទូទាត់លុយតាមABA BANK គឺអស់សេចក្តីទុកចិត្តតែម្តង។ សូមការយល់ឃេីញរបស់អាជីករ ដែលកំពុងប្រេីប្រាស់សេវានេះដូចគ្នា។ ពីហាងមេគង្គ”
ក្រោយមានការលើកឡើងរបស់ហាងទូរស័ព្ទខាងលើ បងប្រុសដែលជាសាមីខ្លួនក៏បានឆ្លើយតបទៅវិញថា៖ “សូមធ្វើការឆ្លើយតបទៅម្ចាស់ផេក ឈ្មោះ Mekong Phone shop ដែលចោទប្រកាន់មកលើខ្ញុំបាទនិង ធនាគារ ។ ខ្ញុំបាទឆ្លើយតបទៅម្ចាស់ ផេក ឈ្មោះ Mekong phone shop ថា បើគ្មានបំណងបោកគេទេ កុំបារម្ភរឿងគេយកលុយរបស់គេមកវិញ ពីព្រោះគេមិន ទាន់យករបស់អ្នកឯងទេ របស់អ្នកឯងគឺមិនទាន់ឲ្យគេទេ ។ រឿងគេស្នើសុំធនាគារដកលុយរបស់គេវិញគឺដោយសារគេមិនទុកចិត្តអ្នកឯង កាលគេមិនទាន់បាញ់លុយឲ្យអ្នកឯង ឆាត់ឆ្លងឆ្លើយរហូត ដល់គេបាញ់លុតឲ្យរួច បិទឆ្លងឆ្លើយ ខល មិនលើកជាច្រើនដង រហូតឆ្លងថ្ងៃបន្ទាប់ក៏មិនតប ចំណុចនេះហើយធ្វើឲ្យអតិថិជនបារម្ភករណីផេកបោក ។ រកស៉ីលក់ Online ឆ្លើយតបថា ម៉ោងដេក មិនលក់ទួរស័ព្ទ មិនទាន់ដល់ម៉ោងធ្វើ ចុះលុយគេផ្ញើម៉េចមិនថាចាំដល់ម៉ោងចធ្វើការចាំផ្ញើ? មានតែប្រាប់ភ្ញៀវថា ផ្ញើមកមុនមក ទើបផ្ញើឥវ៉ាន់ឲ្យ? សូមជម្រាបពុកម៉ែបងប្អូនលើកនេះខ្ញុំមិនលើកលែងឲ្យទេចំពោះករណីជនខិលខូចមួយចំនួនលក់តាម Onlineមានបំណងបោកប្រាស់ប្រជាពលរដ្ឋថែមទាំងបោករូបខ្ញុំទៀត។ សូមស្នើ ឲ្យក្រសួងមានសមត្ថកិច្ចមេត្តាជួយ មើលករណី អ្នកលក់ Online មួយចំនួនខ្វះ កំពុងតែ បំពុលសង្គម បោកប្រាស់ពលរដ្ឋ តាមរយៈការលក់ Online សព្វថ្ងៃនេះ ។” ខាងលើនេះគ្រាន់តែជាការលើកឡើងរបស់ភាគីទាំងសងខាងតែប៉ុណ្ណោះ តើប្រិយមិត្តយល់យ៉ាងណាដែរ?
- Share This Post: