- Khmernote Media
- ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដង្កោ នៅមុននេះបន្តិចបានអោយដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅពេលនេះបានជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋនៅសង្កាត់មួយចំនួនដូចជា សង្កាត់ គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ។ សេចក្តីជូនដំណឹងនោះមានខ្លឹមសារថា៖ “សេចក្ដីជូនដំណឹង! ដោយសារស្ថានភាពទឹកជន់តាមសណ្ដទឹកស្ទឹងព្រែកត្នោតបានធ្វើអោយជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ។ ក្នុងខណះពេលនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានី ដឹកនាំកម្លាំងរដ្ឋបាលខណ្ឌ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកងអន្តរាគមន៍នៃបញ្ជាការដ្ឋានអង្គរក្ស បានកំពុងនិងត្រៀមអន្តរាគមន៍ជួយនៅសង្កាត់រលួស តាមផ្លូវជាតិលខ ២១ ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាក់ទងមេភូមិ ចៅសង្កាត់ ឬឆ្លើយតបនៅក្នុងផេគហ្វេសបុករដ្ឋបាលខណ្ឌ។ សូមអរគុណ!”
October 13, 2020 - ព័ត៌មានជាតិ
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោក លោកស្រីស្នងការរង នាយការិយាល័យ អធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីអន្តរាគមន៍ទាំងអស់ បានត្រៀមខ្លួនរួចជាស្រេចដេីម្បីចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីប្រឈម និងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ជាពិសេសទីតាំងដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំងនៅស្ទឹងព្រែកត្នោត ខណ្ឌដង្កោ ៕
October 13, 2020 - ព័ត៌មានជាតិ
នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹកបានប្រកាសព័ត៌មានមួយស្តីពីស្ថានភាពទឹកនៅលើទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលពេលនេះកំពុងប្រឈមនឹងជំនន់ទឹកស្ទឹងព្រែកត្នោត ដោយបច្ចុប្បន្នស្ថានភាពទឹកនៅទីនោះ ស្ថិតនៅក្នុងកម្រិតប្រកាសអាសន្នហើយ។ ភ្លាមៗនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអោយបិទចរាចរណ៍នៅលើផ្លូវជាតិលេខ៣ ជាបណ្តោះអាសន្ន ដោយសារតែស្ថានភាពជំនន់ទឹកភ្លៀង។ គួរបញ្ជាក់ផងដែរថា ស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត ឡើងដល់កម្រិតប្រកាសអាសន្នដោយសារបរិមាណទឹកហូរខ្លាំងមកពីផ្នែកខាងលើចូលក្នុងស្ទឹងព្រែកត្នោតបន្ថែម និងភ្លៀងធ្លាក់ខ្លាំងមុននេះលើសពីកម្រិត ៧២,៨០ មីលីម៉ែត្រ ត្រឹមម៉ោង ១៨:៤០នាទីយប់ បណ្តាលឲ្យកម្ពស់ទឹកនៅទំនប់អាងទឹក៧មករាឡើងខ្ពស់កម្ពស់អតិបរមាកាលពីឆ្នាំ២០១៨ទៅទៀត ដោយកម្ពស់ទឹកនៅទ្វារទឹកខាងមុខពេលនេះ មានកម្ពស់ ៦,៣៤ ម៉ែត្រហូរលើទ្វារទឹកកម្ពស់ ១,៥៤ ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៩,១០ម៉ែត្រ ដែលកម្ពស់ទឹកស្ទឹងព្រែកត្នោតឆ្នាំនេះ ខ្ពស់ជាង
October 13, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើទំព័រ Facebook របស់ក្រសួងធនធានទឹកនៅមុននេះបន្តិចបានអោយដឹងថា៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម កំពុងដឹកនាំក្រុមការងារបចេ្ចកទេសក្រសួង ធ្វើការអន្តរាគមន៍ទប់ជំនន់ស្ទឹងព្រែកត្នោត នៅភូមិសាស្រ្តភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ៖ នៅព្រលប់ថ្ងៃដដែល វេលាម៉ោង ១៧:០០នាទី ថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងដឹកនាំក្រុមការងារចុះពិនិត្យនិងបញ្ជាការងារអន្តរាគមន៍នៅលើទំនប់សណ្តរស្ទឹងព្រែកត្នោត
October 13, 2020 - ព័ត៌មានជាតិ
ដូចដែលអស់លោក លោកស្រី អ្នកនាង កញ្ញា បានជ្រាបរួចមកហើយថាកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជាពិសេសនៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដោយក្នុងនោះរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកំលាំងយោធា ក៏ដូចជាស្បៀងអាហារ ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់ ហើយយើងក៏សង្កេតឃើញមានសប្បុរសជនជាច្រើនចូលរួមបរិច្ចាគជាថវិកា ដើម្បីជួយជនរងគ្រោះផងដែរ។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេស។ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃ១៣តុលា២០២០ នេះថវិកាទទួលបានជាង២លានដុល្លារដែលក្នុងនោះ៖ +លោកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន ២០ មុឺនដុល្លារ។ +ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។ +លោកឧកញ៉ា ថៃ
October 13, 2020 - ព័ត៌មានជាតិ
ប្រទសកម្ពុជាកំពុងជួបគ្រោះទឹកជំនន់ជាពិសេសនៅខេត្តបាត់ដំបង និងពោធិ៍សាត់ បងប្អូនជាច្រើនគ្រួសារជួបការលំបាកខ្វះខាតស្បៀង និងប៉ះពាល់កន្លែងរស់នៅ។ ក្នុងថ្ងៃនេះមានសប្បុរសជនជាច្រើនដែលបានចូលរួម ជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាននៅក្នុងប្រទេសយើងនេះ។ យោងតាមការបង្ហោះរបស់សម្តេចតេជោ មុននេះបន្តិចលោកឧកញ៉ា ហុង ពីវ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនពិភពថ្មី បានចូលរួមបរិច្ចាគថវិកាចំនួន៥០មុឺនដុល្លារ សម្រាប់ជួយជនរងគ្រោះដោយសារទឹកជំនន់ផងដែរ៕
October 13, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា សូមគោរពជូនដំណឹងដល់ពុកម៉ែមាមីងបងប្អូនដែល រស់នៅក្នុង ស្រុកភ្នំស្រួច (ឃុំចំបក់ ឃុំតាំងសំរោង ឃុំតាំងស្យា និងឃុំមហាសាំង ) និងមួយផ្នែកនៃស្រុក សំរោងទង (ឃុំតាំងក្រូច) ទាំងអស់មេត្តាជ្រាបថា នៅវេលាម៉ោង១៦ រសៀលនេះទំនប់ចំការតែ ដែលមានសមត្ថភាពស្តុកទឹក៥លានម៉ែត្រគូបបានបាក់ហើយ។ ដូច្នេះសូមពុកម៉ែមាមីងបងប្អូនដែលរស់នៅតាមបណ្ដាឃុំពាក់ព័ន្ធ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅប្របនឹងមាត់ស្ទឹងសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។ ក្នុងន័យនេះដែរ សូមអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សូមមេត្តាយកចិត្តទុកដាក់នៅក្នុងការរក្សាកម្លាំងដើម្បីទុកចុះជួយបងប្អូនប្រជាពលរដ្ឋនៅពេលដែលគាត់ត្រូវការសង្គ្រោះ ៕ សូមអរគុណ!
October 13, 2020 - សង្គម
ដូចដែលអស់លោក លោកស្រី អ្នកនាង កញ្ញា បានជ្រាបរួចមកហើយថាកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជាពិសេសនៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដោយក្នុងនោះរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកំលាំងយោធា ក៏ដូចជាស្បៀងអាហារ ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់មួយនេះ។ ទន្ទឹងនឹងគ្នានេះដែរក៏មានសប្បុរសជនជាច្រើន បាននាំគ្នាជួយឧបត្ថម្ភ ដល់ជនរងគ្រោះក៏ដូច ជាកងកំលាំងយោធា និងអាជ្ញាធរផងដែរ ហើយក្នុងនោះដែរអតីតកីឡាករប្រដាល់វង្ស ណយ បានទិញមី៤០កេះតូច ដែលសន្សំពីលក់សាច់គោងៀតដើម្បីឧបត្ថម្ភប្រជាពលរដ្ឋនៅខេត្តដែលរងគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់និងខេត្តបាត់ដំបង។ តាមរយៈលោកហេងឡុង បានបង្ហោះឲ្យដឹងថា៖ ទោះមិនមែនជាឧកញ៉ា ក៏កីឡាករប្រដាល់ល្បីឈ្មោះ វង្ស ណយ សុខចិត្តសន្សំថវិកាទិញមី៤០កេះតូច ជួយឧបត្ថម្ភប្រជាពលរដ្ឋនៅខេត្តដែលរងគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងតាមរយៈខ្ញុំបាទ។ សូមជូនពរប្អូនប្រុស និងក្រុមគ្រួសារឲ្យមានសុខភាពល្អ និងកាន់តែរីកចម្រើនដើម្បីបន្តជួយសង្គមយើងទាំងអស់គ្នា។ លោកបានបន្ថែមថា សន្សំលុយពីលក់សាច់គោងៀត មកទិញមីជួយប្រជាពលរដ្ឋ!គាត់បានប្រាប់ខ្ញុំ៕
October 13, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយផេកហ្វេស ប៊ុក របស់ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសូមថ្លែងអំណរគុណជូនចំពោះ លោកឧកញ៉ា ឌួង ឆាយ និង លោកជំទាវ ដេត ម៉ាលីណា ដែលបានឧបត្ថម្ភថវិកាចំនួន ១០០,០០០(មួយរយពាន់) ដុល្លារអាមេរិក និង លោកជំទាវ ឧកញ៉ា ង៉ូវ ម៉ុច និងឯកឧត្តមឧកញ៉ា ង៉ូវ ស្រ៊ុន បានឧបត្ថម្ភថវិកាចំនួន ១០០,០០០(មួយរយពាន់) ដុល្លារអាមេរិក ដើម្បីសម្រាលដល់ការដោះស្រាយផលវិបាកដោយសារទឹកជំនន់
October 13, 2020 - ព័ត៌មានជាតិ
រឿងរ៉ាវភិក្ខុសង្ឃ ឡុង ចន្ថា ដែលបានបែកធ្លាយរឿងអាស្រូវទាក់ទងមនុស្សស្រីតាមបណ្តាញសង្គម ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ បានណែនាំទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគង់អាស្រ័យដល់ភិក្ខុ ឡុង ចន្ថា ទៀតនោះឡើយ។ ករណីភិក្ខុសង្ឃ ឡុង ចន្ថា នេះដែរហាក់ដូចស្ងប់ស្ងាត់មួយរយៈ ស្រាប់តែថ្មីៗនេះទទួលបានដំណឹងថាបានសឹកហើយ តែភិក្ខុសង្ឃដែលមានរឿងអាស្រូវរូបនេះបញ្ជាក់សឹកមួយរយៈប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្តី គេកំពុងរង់ចាំមើលថា តើលោក ឡុង ចន្ថា រូបនេះនឹងធ្វើការបួសជាភិក្ខុសង្ឃវិញរឺយ៉ាងណា ? ហើយក្រសួងធម្មការនិងសាសនា នឹងទទួលយកការបួសរបស់អន្ទិត ឡុង ចន្ថា វិញដែររឺទេ?
October 13, 2020









