សង្គម

ឧកញ៉ា ឌួង ឆាយ ប្រកាសដឹកនាំគៀងគ ប្រមូលមូលនិធិសប្បុរសធម៌ ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់

BY
Khmernote Media
October 13, 2020

ដូចដែលអស់លោក លោកស្រី អ្នកនាង កញ្ញា បានជ្រាបរួចមកហើយថាកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងជាពិសេសនៅក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដោយក្នុងនោះរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកំលាំងយោធា ក៏ដូចជាស្បៀងអាហារ ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់មួយនេះ។ ទន្ទឹងនឹងគ្នានេះដែរក៏មានសប្បុរសជនជាច្រើន បាននាំគ្នាជួយឧបត្ថម្ភ ដល់ជនរងគ្រោះក៏ដូច
ជាកងកំលាំងយោធា និងអាជ្ញាធរផងដែរ ហើយក្នុងនោះដែរ លោកឧកញ៉ា ឌួង ឆាយ ក៏បានប្រកាសគៀងគ ប្រមូលមូនិធិសប្បុរសធម៌ ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ដូចគ្នា ដោយលោកឧកញ៉ា បានបង្ហោះនៅលើ Facebook លោកថា៖

“ឱទេវតាអើយ សូមទ្រង់ប្រណីដល់មនុស្សជាតិផង ខ្ញុំសូមលើកម្រាមដៃ១០ ប្រណំ សូមទេវតាប្រណី កុំអោយមានភ្លៀវខ្លាំងបែបនេះទៀតអី មិនថានៅតាមបណ្តាខេត្ត ក្រុងកំពុងលិចលង់ហើយ ក្មេងៗ មនុស្សចាស់ក៏ចាប់ផ្តើមឈឺហើយដែរ ថ្លូវថ្នល់ សាលារៀន មន្ទីពេទ្យ វត្តអារាម ផ្ទះសំបែង ស្រែចំការលិចខ្ទេចខ្ទីអស់ហើយ…តើបងប្អូនប្រជាពលរដ្ឋសង្ឃឹមអី្វ តើបានអ្វីចិញ្ចឹមជីវិតបន្តទៀត? ខ្ញុំសូមអំពាវនាវ ពុកម៉ែបងប្អូនចូលមូលនិធិសប្បុរសធម៌ទាំងអស់គ្នាដើម្បីប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយទឹកជំនន់ សូមចូលរួមជួយគ្នាក្នុងគ្រាអាសន្ន ABA 001660000 Duong Chay ឌួង ឆាយ”

Share This Post: