ខ្មែរណូត

ស្វែងរក

  • សង្គម

    នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រគេនរថយន្តទំនើប Alphard ម៉ូដែលចុងក្រោយ តំលៃជាង១០ម៉ឺនដុល្លារ ជូនសម្តេចសង្ឃ ណយ ច្រឹក ក្នុងឱកាសបុណ្យកឋិនទាន

    BY Khmernote Media October 13, 2020
    នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រគេនរថយន្តទំនើប Alphard ម៉ូដែលចុងក្រោយ តំលៃជាង១០ម៉ឺនដុល្លារ ជូនសម្តេចសង្ឃ ណយ ច្រឹក ក្នុងឱកាសបុណ្យកឋិនទាន

    កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី បានប្រគេនរថយន្តទំនើបម៉ាក Toyota Alphard ម៉ូដែលចុងក្រោយមួយគ្រឿងដែលមានតំលៃរហូតដល់ជាង១០ម៉ឺនដុល្លារ ប្រគេនដល់សម្តេច ព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា នេះបើតាមការបង្ហោះអោយដឹងនៅលើ Facebook របស់ ឯកឧត្តម មាស សំណាង អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា កាលពីម្សិលមិញនេះ។

    ឯកឧត្តម មាស សំណាង អនុរដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា បានបង្ហោះនៅលើ Facebook ថា៖ “សម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលរថយន្តមួយគ្រឿងពី ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ក្នុងឱកាសបុណ្យកឋិនទាន ១១ តុលា ២០២០”៕

    Share This Post: