សង្គម

អ្នកលេង Facebook ហួសចិត្តគ្រប់គ្នា ! លោកស្រីមេឃុំ ខំហៅគ្រឿងចក្រមកកាយរំដោះទឹកជំនន់ ស្រាប់តែបុរសចំណាស់ម្នាក់នេះ ចេញមករារាំងព្រោះខ្លាចកាយខូចផ្លូវគាត់ដើរទៅស្រែ

BY
Khmernote Media
October 13, 2020

រឿងរ៉ាវដ៏ហួសចិត្តមួយត្រូវបានអ្នកលេងបណ្តាញសង្គម Facebook នាំគ្នាប្រតិកម្មគ្រប់គ្នាដោយឃើញទង្វើររបស់បុរសចំណាស់ម្នាក់មកឃាត់ លោកស្រីមេឃុំ ដែលបានយកគ្រឿងចក្រមកកាយដើម្បីរំដោះទឹក ព្រោះខ្លាចជន់លិចដល់ផ្ទះអ្នកភូមិ ប៉ះពាល់ដល់ពលរដ្ឋដែលនាំអោយខូចខាតធ្ងន់ធ្ងរ។

ដោយឃើញលោកស្រីមេឃុំ យកគ្រឿងចក្របម្រុងនឹងកាយរំដោះទឹកបែបនេះ ស្រាប់តែបុរសចំណាស់ដែលគេមិនបានបង្ហាញពីអត្តសញ្ញាណនោះ ចេញមកធ្វើការតវ៉ា និងរារាំងដោយលើកហេតុផលថា ខ្លាចខូចផ្លូវដើរទៅស្រែរបស់គាត់។ ទោះជាយ៉ាងណាក្តីគេមិនបានបញ្ជាក់ពីតំបន់ដែលកើតរឿងរ៉ាវនេះទេ ប៉ុន្តែមហាជនបានកោតសរសើរចំពោះសកម្មភាពរបស់លោកស្រីមេឃុំ ដែលគិតគូរដល់ប្រជាពលរដ្ឋជាធំ ហើយក្រុមការងារយើងកំពុងស្រាវជ្រាវរកតំបន់និងខេត្តដែលបានកើតរឿងរ៉ាវហួសចិត្តនេះ ដើម្បីចែកជូនប្រិយមិត្តបានជ្រាបជាដំណឹងជាបន្តទៀត។ តើប្រិយមិត្តយល់យ៉ាងណាដែរ?

ទឹកលិចផ្លូវលោកស្រីមេឃុំខំរកវិធីដោះស្រាយដោយស្នើសុំ ត្រាក់ទ័រមកកាយតែបានអាមួយនេះប្រឆាំងដល់កវាមិនព្រមឲ្យកាយទេខ្លាចខូចផ្លូវវាថាទុកឲ្យទឹកលិចទៅខូចទឹកប្រសើរជាងយើងដោះស្រាយនេះបានជាអាអ្នកប្រឆាំងមែន

Posted by ជីវិត តស៊ូ on Friday, 9 October 2020

Share This Post: