- Khmernote Media
- ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ អ្នកនាង ធី សុវណ្ណថា បានបង្ហោះសារប្រតិកម្មយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយម្ចាស់គណនីហ្វេសប៊ុកមួយ បានយកវីដេអូចាស់របស់អ្នកនាង ដែលធ្លាប់បង្ហោះរិះគន់ការលិចទឹកទីក្រុងភ្នំពេញ យកមកបង្ហោះឡើងវិញ បំណងញុះញង់ លាបពណ៌បង្ខូចកិត្តិយសអ្នកនាង ស្របពេលដែលតំបន់មួយចំនួននៅក្នុងទីក្រុងភ្នំពេញកំពុងតែជន់លិច ដោយសារតែជំនន់ទឹកភ្លៀង។ អ្នកនាង ធី សុវណ្ណថា បានបង្ហោះឲ្យដឹងថា “សារបដិសេធ នេះជាវីដេអូចាស់ កាលឆ្នាំ២០១៤ ខ្ញុំបានរិះគន់ ការលិចទឹកទីក្រុងភ្នំពេញ ដោយមិនបានពិចារណា គ្រប់ជ្រុងជ្រោយ រាជរដ្ឋាភិបាល ខិតខំសហកាជាមួយអង្គការជប៉ុន JICA កសាងប្រពន្ធលូធំៗ បានរំដោះទឹកចេញពីក្រុង បានលឿន ប៉ុន្តែថ្មីៗនេះ តំបន់អាសុី រងឥទ្ធិពលព្យុះធំៗ ជាបន្តបន្ទាប់
October 15, 2020 - ព័ត៌មានជាតិ
បើយោងតាមសេចក្តីជូនដំណឹង អគ្គិសនីកម្ពុជា – EDC ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕
October 15, 2020 - ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងបានកំពុងធ្វើការវាយប្រហារយ៉ាងខ្លាំងខ្លា ទៅលើបណ្តាខេត្ត និងតំបន់ខ្លះទៀតនៃរាជធានីភ្នំពេញ និងបានរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដំណាំ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏ត្រូវបានរងផលប៉ះពាល់ខូចខាតផងដែរ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ផ្លូវមួយខ្សែពីស្រុកបវេល ទៅកាន់ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានដាច់ទាំងស្រុង ដោយសារតែកំលាំងទឹកហូរ ព្រោះជំនន់ទឹកភ្លៀង។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជា កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋអោយបានទាន់ពេលវេលា និងបានអំពាវនាវអោយប្រជាពលរដ្ឋបង្កើនការយកចិត្តទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀងនេះ៕
October 15, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ១៥និង៣០ នាទីរសៀលនៅចំណុចភូមដូនត្រិត ឃុំ តាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងពេលដែលប្រជាពលរដ្ឋសឹងតែមួយស្រុកភ័យព្រួយនឹងជំនន់ទឹកភ្លៀង បង្កការលិចលង់លំនៅដ្ឋានផលដំណាំពុំទាន់បានស្រាកស្រាន្តផងនោះ ក៏ស្រាប់តែចោរចិត្តឥតមេត្តាមកធ្វេីសកម្មភាពលួចយកគោមេ តែមួយរបស់ប្រជាពលរដ្ឋឈ្មោះ ច្រឹង បូរី ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅមូលដ្ឋានខាងលើ ទៅបាត់ក្នុងខណៈដែលម្ចាស់ចងឱ្យស៊ីស្មៅនៅចម្ងាយប្រមាណ២០០ម៉ែត្រពីខាងមុខផ្ទះ។ ទទួលបានព័ត៌មាននេះភ្លាម អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាយោបល់របស់លោកឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរងទទួលបន្ទុកដឹកនាំអធិការដ្ឋាននគរបាលស្រុក
October 15, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជាមានភ្លៀងធ្លាក់ជាច្រើន ដែលធ្វើឲ្យបណ្តាខេត្ត និងក្រុងមួយចំនួនបានរងការប៉ះពាល់ ដោយសារតែជំនន់ទឹកភ្លៀងជន់លិចយ៉ាងខ្លាំង។ ដោយសារតែមានការជន់លិចនេះ បានធ្វើឲ្យម៉ូតូ និងរថយន្តជាច្រើនរងការប៉ះពាល់ដូចជាត្រូវទឹកចូល និងជ្រុះបាត់ស្លាកលេខជាដើម។ ជាក់ស្តែងបងប្រុសម្នាក់ប្រកាសរើសបានស្លាកលេខរថយន្តជាច្រើន ដែលមានជ្រុះនៅម្តុំខណ្ឌសែនសុខ ពេលធ្វើដំណើរឆ្លងកាត់ទឹក។ ម្ចាស់គណនីហ្វេសប៊ុករូបនោះបានឲ្យដឹងថា “សេចក្តីជូនដំណឹង ក្នុងខណៈពេលដែលទឹកជន់លិចផ្លូវ ស្របពេលដែលបងៗដែលមានយាន្តជំនិះ ធ្វេីដំណេីតាមដងវិថី ភ្នំពេញថ្មី ផ្លូវ1986 កែងនឹងផ្លូវ 1003 ឆ្ពោះទៅ AEon 2 បេីបងប្អូនបានបាត់រឺបានឃេីញដូចដែលខ្ញុំបានបង្ហោះនៅខាងលេី សូមទាក់ទងមកខ្ញុំបាទតាមរយៈ លេខ 012 269 639/010 269 639/097 347
October 15, 2020 - ព័ត៌មានជាតិ
មុននេះបន្តិចក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ ២, ៣, ៤, ៥, ផ្លូវជាតិលេខ ២០, ២០អា, ២១, ២១អា, និងផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកណ្ដាល ជាបណ្ដោះអាសន្ន។ អាស្រ័យសូមប្រិយមិត្តមេត្តាជ្រាបជាព័ត៌មាន
October 15, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ គិតត្រឹមម៉ោង៩:៣០នាទីយប់នេះ អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដង្កោ និងក្រុមជួយសង្រ្គោះនៅតែបន្តសហការគ្នាដើម្បីចុះទៅជម្លៀសប្រជាពលរដ្ឋ ដែលជាប់ក្នុងលំនៅដ្ឋាន ក្នុងបុរីVIP ក្នុងសង្កាត់រលួស ខណ្ឌដង្កោ សរុបជាង២ពាន់គ្រួសារ ដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀង បណ្ដាលមកពីការបាក់ទំនប់ព្រែកត្នោត ដោយប្រើកាណូត និងអូរប័រ ដឹកមកទីទួលសុវត្ថិភាព មុខផ្សារព្រែកជ្រៃ ខណៈដែលសមត្ថកិច្ចបានបិទផ្លូវនៅចំណុចស្តុបបាគូ មិនអោយយានយន្តធ្វើចរាចរណ៍ឡើយ ដោយបញ្ច្រាសចរាចរណ៍ទៅតាមផ្លូវ៥០ម៉ែត្រ និងតាមផ្លូវវត្តព្រែកថ្លឹងវិញ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានយើងនៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះថា ឥលូវនេះលោកបានបញ្ជាឱ្យក្រុមការងារបិទចរាចរណ៍យានយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវលេខ ២១៧ នៅក្បែររង្វង់មូលកួរស្រូវ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រង់ចំណុចស្តុបបាគូ
October 14, 2020 - ព័ត៌មានជាតិ
នៅមុននេះបន្តិចឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្រេចចិត្តបិទផ្លូវលេខ ២១៧ (ផ្លូវចំការដូង) នៅជិតរង្វង់មូលគួរស្រូវជាបណ្តោះអាសន្នដោយសារតែជំនន់ទឹកភ្លៀងហូរកាត់ខ្លាំងពេក។ ភូមិសាស្ត្រផ្លូវ ២១៧ នេះដែរគឺស្ថិតនៅក្នុង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នកំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ដែលហូរចេញពីសណ្តរស្ទឹងព្រែកត្នោត។ គួរបញ្ជាក់ផងដែរថា កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជារអោយធ្វើការបិទផ្លូវជាតិលេខ៣ ជាបណ្តោះអាសន្នដោយសារតែជំនន់ទឹកភ្លៀងនេះដូចគ្នា ហើយក្នុងរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវអោយប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលកងកំលាំងទាំង៣ កំពុងឈរជើងត្រៀមចាំជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា៕
October 14, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋចំនួន ១២នាក់ហើយ (ស្រី៨នាក់) ដែលបានស្លាប់ដោយគ្រោះជំនន់ទឹកភ្លៀងដែលបាន និងកំពុងវាយប្រហារ និងប៉ះពាល់ដល់រាជធានី-ខេត្ត ចំនួន១៩។ យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ទទួលបាន បញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋស្លាប់ចំនួន ០៥នាក់ ខេត្តពោធិ៍សាត់ ០៣នាក់ ខេត្តព្រះសីហនុ ០២នាក់ ខេត្តប៉ៃលិន ០១នាក់ និងខេត្តកំពង់ធំ ០១នាក់។ របាយការណ៍ក៏បានបញ្ជាក់ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ ដូចជាផ្ទះ សាលារៀន ស្ពាន
October 14, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដោយសារតែស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឲ្យទឹកលិចកំណាត់ផ្លូវមួយចំនួននៅក្នុងខេត្តកណ្តាល ស្ថានភាពបែបនេះធ្វើឲ្យផ្លូវ-ស្ថាន មិនអាចទ្រាំងនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបានទេ។ ហេតុនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទនៅលើកំណាត់ផ្លូវជាតិលេខ ២, ៣, ៤, ៥, ផ្លូវជាតិលេខ ២០, ២០អា, ២១, ២១អា និងផ្លូវជាតិលេខ២១បេ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មានសេចក្តីជូនដំណឹងថ្មី ដើម្បីថែរក្សាផ្លូវ-ស្ពាន កុំឲ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរប្រកបដោយសុវត្ថិភាព៕
October 14, 2020









