សង្គម

សេដ្ឋីវ័យក្មេង ទ្រី ដាណា ដាក់មួយឃ្លាចំៗ “អ្នកខ្លះមិនទាន់បានចែកផងប្រកាសផ្អើលគេផ្អើលឯងអស់”

BY
Khmernote Media
October 14, 2020

សេដ្ឋីឡេវ័យក្មេង និងជាម្ចាស់ហាងមាស ឈ្មោះថា ទ្រី ដាណា បានបង្ហាញអារម្មណ៍របស់ខ្លួននៅលើ Facebook ដើម្បីអោយសប្បុរសជននាំគ្នាប្រជែងគ្នាធ្វើបុណ្យ ទាន់ពេលដែលប្រជាពលរដ្ឋកម្ពុជាជាច្រើនកំពុងរងទុក្ខដោយសារតែជំនន់ទឹកភ្លៀង។ ក្រៅពីនេះដែរអ្នកនាង ទ្រី ដាណា ក៏បានផ្ញើរសារទៅកាន់មនុស្សមួយចំនួនដែលចូលចិត្តនិយាយតែគ្មានឃើញធ្វើអ្វីឡើយ រហូតដាក់មួយឃ្លាចំៗថា “អ្នកខ្លះមិនទាន់បានចែកផងប្រកាសផ្អើលគេផ្អើលឯងអស់”។

អ្នកនាង ទ្រី ដាណា រៀបរាប់ថា៖ “តោះយើងប្រជែងគ្នាធ្វើបុណ្យទាន់ បងប្អូនខ្មែរជួបទុកលំបាក (គ្រោះទឹកជំនន់)កុំបានតែនិយាយគ្មានការធ្វើមិនល្អទេ ខ្ញុំចូលចិត្តធ្វើច្រើនជាងការនិយាយ អ្នកខ្លះមិនទាន់បានចែកផងប្រកាសផ្អើលគេផ្អើលឯងអស់ បើពួកយើងប្រជែងគ្នាក្នុងការធ្វើបុណ្យវិញល្អខ្លាំងណាស់ ព្រោះអ្នកដែលបានទទួលប្រយោជ៍គឺបងប្អូនខ្មែរយើង ទ្រីដាណា ចូលចិត្តធ្វើច្រើនជាងការនិយាយ”៕

Share This Post: