ខ្មែរណូត

ស្វែងរក

  • សង្គម

    បងប្រុសម្នាក់ណែនាំឲ្យប្រុងប្រយ័ត្ន ក្រោយចោរគាស់ហាង ប្រមូលយកទូរស័ព្ទទាំងការ៉ុងគេចខ្លួនបាត់

    BY Khmernote Media October 15, 2020
    បងប្រុសម្នាក់ណែនាំឲ្យប្រុងប្រយ័ត្ន ក្រោយចោរគាស់ហាង ប្រមូលយកទូរស័ព្ទទាំងការ៉ុងគេចខ្លួនបាត់

    កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនឹងករណីចោរម្នាក់ លួចគាស់ចូលក្នុងហាងទូរស័ព្ទ ហើយប្រមូលយកទូរស័ព្ទបានទាំងការ៉ុង គេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍គាស់ហាងទូរស័ព្ទនោះកើតឡើងតាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០០ និង៥៥នាទី ប៉ុន្តែមិនបានដឹងទីតាំងច្បាស់នោះទេ។

    យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Bun Rony បានអោយដឹងថា “មួយរយៈនេះមាន​ ចោរគាស់ផ្ទះ​ ចោរលួច​ ចោរចោះតំបូល​ ចោរកាត់សោរ​ ចោរកាត់ជញ្ជាំងមានច្រេីនណាស់​ សូមបងប្អូនមេត្តាមានការប្រុងប្រយត្ន័ខ្ពស់។ បេីមានពត៌មានណាដែលទាក់ទងនឹងចោរដូចរូបខាងលេីនេះសូមមេត្តាទាក់ទងមកខ្ញំបាទផ្ទាល់ក៏បាន។
    ————————-
    ដូចជាក្នុងករណីនេះ​ ចោរបានចូលតាមផ្ទះដែលចាក់សោរចោល​ ហេីយកាត់ជញ្ជាំងចូលមកយកតែម្តង។
    ————————-
    010/085-222244

    Share This Post: