- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម សម្រេចផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវចាប់ចំនុចក្លោងទ្វារវត្តព្រះអង្គគុហា ព្រែកសង្កែ ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មេត្តាជ្រាបថា៖ កំណាត់ផ្លូវពីចំណុចក្លោងទ្វារវត្តព្រះអង្គគុហាព្រែកសង្កែ ស្ថិតនៅព្រែកកក់ ស្រុកស្ទឹងត្រង់ ប្រវែង៣.៧០០ម៉ែត្រ បានសាងសងដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០១៨។ ដោយសារជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃចុងក្រោយនេះ បានហូតច្រោះជើងផ្លូវ និងកៅស៊ូពីជាន់ដែលបង្កឲ្យបាក់ស្រុត និងប្រះតួផ្លូវ នៅគីឡូម៉ែត្រ១+៩០០ប្រវែង១៥ម៉េត្រ និងគីឡូម៉ែត្រ២+៤០០ប្រវែង៤០ម៉ែត្រ និងបានបង្កការលំបាកក្នុងការធ្វើចរាចរណ៍ឆ្លងកាត់របស់ប្រជាពលរដ្ឋ។ ដើម្បីសម្រួលដល់ការធ្វើដំណើរជៀសវាងនូវគ្រោះថ្នាក់ជាយថហេតុ និងដើម្បីទុកស្កាត់ការបាក់ស្រុតបន្ថែមទៀត រដ្ឋបាលខេត្តកំពង់ចាម សូមផ្អាកការធ្វើចរាចរណ៍បណ្ដោះអាសន្នលើកំណាត់ផ្លូវចាប់ពីចំនុចក្លោងទ្វារវត្តព្រះអង្គគុហា ព្រែកសង្កែ ស្ថិតនៅឃុំព្រែកកក់ រហូតដល់ចំនុចជើងភ្នំព្រែកសង្កែ
October 16, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២៣ និង៣០នាទីយប់ នៅចំណុច ផ្លូវ ១៧៣ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2BH-8494 ជាមួយ ម៉ូតូម៉ាក Honda C125 ពណ៍ខ្មៅ ពាក់ស្លាក លេខ កណ្តាល 1AI-3848 ។ ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ
October 16, 2020 - សិល្បៈ
ខណៈពេលដែលប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង គេសង្កេតឃើញថាមានសប្បុរសជនជាច្រើនបាននាំគ្នាចូលរួមជាថវិកា ក៏ដូចជាស្បៀងអាហារជាច្រើនដើម្បីជួយសង្គ្រោះដល់ពលរដ្ឋរងគ្រោះ ដែលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០នេះ។ ក្នុងនោះគេក៏សង្កេតឃើញសិល្បៈករ សិល្បៈការិនី ជាច្រើនបានចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះដូចជា តួយ៉ាងកញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ក៏មិនសំងំស្ងៀមនោះដែរ ដោយពួកគេបានត្រៀមភេសជ្ជៈ ក៏ដូចជាស្បៀងអាហារនិងថវិកាមួយចំនួន ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង។ កញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារនៅលើ Facebook របស់នាងថា៖ “តង់ទី ១ ស្ទីង120កេះ ចេញដំណើរទៅបាត់ដំបង នៅអង្ករ100បាវ ត្រីខ 100យួរ ទឹកប្រាក់មិនទាន់កំណត់បានទេមើលតាមជាក់ស្តែងគ្រាន់តែពួកខ្ញុំទាំងពីនាក់មានជាការត្រៀមទឹកប្រាក់ប្រហែល10000$ប៉ុណ្ណោះ សូមឲ្យបងប្អូនជួបសំណាងល្អទាំងអស់គ្នា G-Devith”
October 16, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា ដោយសារតែកម្ពុជានឹងបន្តទទួលរងនូវវិសម្ពាធ និងសម្ពាធទាប ដែលជាឥទ្ធិពលនៃព្យុះទី១៧ ឈ្មោះសូដែល ដែលនឹងធ្វើមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ក្នុងខេត្តកំពង់ធំរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ អាចធ្វើឲ្យកម្ពស់ទឹកនៅតាមស្ទឹងនានាក្នុងខេត្តមានការហក់ដល់កម្រិតប្រកាសអាសន្ន។ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ រដ្ឋបាលខេត្តកំពង់ធំ ប្រកាសឲ្យសាធារណជន ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសែន និងស្ទឹងស្ទោង មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារ និងឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាពនៅក្បែរបំផុត និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានគ្រោះថ្នាក់ណាមួយកើតឡើង៕
October 16, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការប្រកាសលេខទូរស័ព្ទចំនួន១០ខ្សែ ដើម្បីទុកឲ្យប្រជាពលរដ្ឋទាក់ទងពេលត្រូវការជំនួយសង្គ្រោះបន្ទាន់ ពាក់ព័ន្ធករណីទឹកជំនន់ នៅខណ្ឌដង្កោ ។ លេខទូរស័ព្ទត្រូវបានបែកចែកជាពីរក្រុម ដោយមួយក្រុមសម្រាប់មូលដ្ឋានឈរជើងនៅសង្កាត់ស្ពានថ្ម ដែលមាន ឯកឧត្ដម ឃួង ស្រេង ជាប្រធានផ្ទាល់តែម្ដង រួមមាន៖ 097 298 0533, 097 458 7803, 097 304 0851, 097 275 8464, 097 205 9406។
October 16, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងពីរដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀង បាននឹងកំពុងជន់លិចយ៉ាងខ្លាំងបណ្តាលឲ្យទឹកលិចកំណាត់ផ្លូវខេត្ត និងផ្លូវជាតិមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ក្នុងស្ថានភាពបែបនេះធ្វើឲ្យផ្លូវ-ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបានទេ។ ហេតុនេះ រដ្ឋបាលខេត្តកំពង់ធំ សូមផ្អាកការធ្វើចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទលើកំណាត់ផ្លូវជាតិលេខ២៦៤បេ, ២៧១៨, ២៦២០, ២៦៤ដេ, ២៦៤ដេ១ និងផ្លូវជាតិលេខ៥០សេ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានជូនដំណឹងជាថ្មី ក្នុងគោលបំណង ដើម្បីចូលរួមថែរក្សា ផ្លូវ-ថ្នល់ និងធានាដល់សុវត្ថិភាពបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើចរាចរផងដែរ៕
October 16, 2020 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងអំឡុងពេលស្ថានភាពប្រទេសកម្ពុជាកំពុងតែជួបប្រទះនឹងជំនន់ទឹកភ្លៀង រដ្ឋបាលខេត្តសង្កេតឃើញថាមានគណនេយ្យឈ្មោះ Mai Muon និងគណនេយ្យឈ្មោះ អុក ជួរ បានយករូបភាពទឹកឡើងខ្លាំងនៅតំបន់ភ្នំគូលែនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ មកបង្ហោះក្នុងគណនេយ្យឡើងវិញ ដែលសកម្មភាពនេះធ្វើឱ្យបងប្អូន ក៏ដូចជាសាធារណជនមានការភាន់ច្រឡំ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមបញ្ជាក់ថាស្ថានភាពទឹកនៅតំបន់ភ្នំគូលែនមានស្ថានភាពល្អប្រសើរ និងគ្រប់គ្រងបានដែលមិនទាន់ប្រកាសអាសន្ននោះទេ ដូចមាននៅក្នុងរូបភាពដែលបានថត កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។ រដ្ឋបាលខេត្ត សូមស្នើឲ្យបងប្អូនផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ មានមូលដ្ឋានច្បាស់លាស់ ដោយហេតុថា ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬមានចេតនាបង្ករការយល់ច្រឡំ ឬអសណ្តាប់សង្គម គឺអាចប្រឈមចំពោះមុខច្បាប់ ៕ ប្រភព៖
October 16, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងមួយរបស់ក្រសួងសុខាភិបាលនៅមុននេះបន្តិចបានអោយដឹងថា ក្រសួងបានធ្វើការច្រានចោលទាំងស្រុងចំពោះវិធីព្យាបាលជំងឺភូតភរ កុហក បោកប្រាស់ របស់គ្រូបុរាណ Chea Sokheng បណ្តាញសង្គម។ ក្រសួងក៏បានបញ្ជាក់ផងដែរថា គ្រូបុរាណ Chea Sokheng ពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល គ្មានជំនាញវិជ្ជាជីវៈវេជ្ជសាស្ត្រ ត្រឹមត្រូវ មិនគោរពច្បាប់ស្តីពីអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងមិនគោរពក្រមសីលធម៌គ្រូពេទ្យ ដែលបានឈរពិនិត្យហ្វីល និងព្យាបាលអ្នកជំងឺទាំងខ្លួនមិនមានជំនាញពេទ្យទាល់តែសោះ។ ក្រសួងសុខាភិបាលសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំជឿតាមការឃោសនា ភូតភរ កុហក បោកប្រាស់ របស់គ្រូបុរាណ Chea Sokheng បែបនេះតទៅទៀត ព្រោះវាធ្វើអោយប៉ះពាល់ដល់សុខភាពរបស់បងប្អូន៕
October 16, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ សេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខណ្ឌចំការមន មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សាធារណៈជន ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ មេត្តាជ្រាបថា៖ កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឧបាសក ទុយ ធិន ត្រូវជាឪពុកបង្កើតរបស់លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានទទួលមរណៈភាព ដោយរោគាពាធ ហើយជាមួយគ្នានេះ ផេករបស់រដ្ឋបាលខណ្ឌចំការមន ដែលមានឈ្មោះថា រដ្ឋបាលខណ្ឌចំការមន ក៏បានធ្វើការផ្សព្វផ្សាយសេចក្ដីជូនដំណឹង ស្ដីពីមរណៈទុក្ខនេះ ដើម្បីអោយញាតិមិត្តជិតឆ្ងាយនៃសពបានជ្រាប។ ប៉ុន្តែផ្ទុយទៅវិញ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ មានជនខិលខូចបានឆ្លៀតឱកាសនេះកេងយកផលចំណេញផ្ទាល់ខ្លួនដើររៃអង្គាសបច្ច័យ
October 16, 2020 - ព័ត៌មានជាតិ
កាលពីប៉ុន្មានថ្ងៃមុន លោកឧកញ៉ា ឌួង ឆាយ បានប្រកាសកៀងគប្រមូលមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះជន់លិចផ្ទះសម្បែង ដោយសារតែគ្រោះជំនន់ទឹកភ្លៀង។ នៅមុននេះបន្តិច លោកឧកញ៉ា ឌួង ឆាយ បានយកថវិកា ដែលប្រមូលបានពីសប្បុរសជនទៅប្រគល់ជួនជំនួយការផ្ទាល់របស់សម្តេចតេជោ ដើម្បីចាត់ចែងជួយជនរងគ្រោះ។ លោកឧកញ៉ា បានឲ្យដឹងដូច្នេះថា នេះគឺជាពេលដែលយើងត្រូវសាមគ្គីរួមរួបគ្នាដើម្បីជួយពូមីងបងប្អូនយើងក្នុងស្មារតីអ្នកជាតិនិយមដែលស្នេហាជាតិ និងប្រជាជាតិ។ ព្រះអង្គ គូ សុភាព លោកនឹងអញ្ជើញជាធីបតីតំណាងអោយយើងទាំងអស់គ្នាដើម្បីចុះចែកអំណោយជំនួយរបស់ពូមីងបងប្អូនទាំងអស់គ្នា ពិតជាមហាកិត្តិយសណាស់សំរាប់រូបខ្ញុំបាទ សូមជួយ SHARE! នេះជាលើកទី 1 ដែលខ្ញុំបាទសូមធ្វើការរៃអង្គាស និងគៀរគរអំពាវនាវដល់ពូមីងបងប្អូនចូលរួមបរិច្ចាកដើម្បីទិញអង្ករ មី ទឹកត្រី និងទឹកសុីអីវ យកទៅជួយចែកជូនពូមីងបងប្អូនដែលរងគ្រោះដោយទឹកជំនន់នៅខេត្តពោធសាត់
October 16, 2020









