Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងនេះ ប្រទេសកម្ពុជាបានរងសម្ពាធ ដែលបានធ្វើឲ្យមានភ្លៀងធ្លាក់ជាច្រើន បណ្តាលឲ្យនៅតាមតំបន់មួយចំនួនរងការលិចលង់ ខូចខាតទ្រព្យសម្បត្តិ ជាច្រើន ថែមទាំងមានអ្នកបាត់បង់អាយុជីវិត ដោយសារតែលង់ទឹកផងដែរ។ កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់ថវិកាឧបត្ថម្ភជូនគ្រួសារសពដែលបានរងគ្រោះលង់ទឹកស្លាប់សរុប២០នាក់ ដោយសារទឹកជំនន់នៅទូទាំងប្រទេស ដោយក្នុងមួយគ្រួសារសពទទួលបាន ១០លានរៀល និងផ្តល់ថវិកា១០ម៉ឺនដុល្លារបន្ថែមទៀត ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលរងគ្រោះខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង៕

    October 18, 2020
  • ព័ត៌មានជាតិ

    បន្ទាយមានជ័យ៖ កម្លាំងសង្គ្រោះមានកងពលតូចទ័ពពិសេស (៩១១) យោធា កងរាជអាវុធហត្ថ និងនគរបាលខេត្ត ចុះជួយជម្លៀសប្រជាពលរដ្ឋទាំងយប់ភ្លាមៗដោយជំនន់ទឹកភ្លៀងបានបន្តលិចលង់កាន់តែខ្លាំង នៅតំបន់មួយចំនួនទៀតក្នុងស្រុកថ្មពួក អូរជ្រៅ និងក្រុងប៉ោយប៉ែតផងដែរ។ មន្ទីរពេទ្យបង្អែកស្រុកថ្មពួក ត្រូវបានទឹកជន់លិចយ៉ាងជ្រៅនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ ទឹកនេះមួយផ្នែកជាទឹកភ្លៀងក្នុងខេត្ត និងមួយផ្នែកជាទឹកភ្លៀងហូរធ្លាក់ពីប្រទេសថៃ។ ក្រុមគ្រូពេទ្យប្រមាណជា១០០នាក់ និងអ្នកជំងឺ១៣នាក់ ត្រូវបានដឹកជម្លៀសពីមន្ទីរពេទ្យបង្អែកថ្មពួក ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយចេក៕  

    October 18, 2020
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ នេះ អ្នកឧកញ៉ា ហុង ពីវ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ពិភពថ្មី បានចូលរួមបរិច្ចាគថវិកាចំនួន៥០មុឺនដុល្លារ សម្រាប់ជួយជនរងគ្រោះដោយសារទឹកជំនន់។ លើសពីនេះទៅទៀតបើតាមការថ្លែងនៅក្នុងជំនួបសួរសុខទុក្ខដោយផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ក្នុងខណ្ឌដង្កោ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះអ្នកឧកញ៉ា ហុង ពីវ ដែលបានផ្តល់កន្លែងស្នាក់នៅដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅក្នុងបុរីពិភពថ្មីគួរស្រូវ២ ។ ពេលនេះអ្នកឧកញ៉ា ហុង ពីវ អគ្គនាយកពិភពថ្មីគ្រុប បានឧបត្ថម្ភអង្ករចំនួន ១០០តោន ជូនសាលារាជធានីភ្នំពេញ ដើម្បីយកទៅផ្គត់ផ្គង់ និងចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងទៀតផង។ នេះជាទឹកចិត្តប្រពៃមួយដែលឃើញអ្នកឧកញ៉ាហុង ពីវ

    October 18, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក ការពិត GCNP បានឲ្យដឹងថា បន្ទាប់ពីបានឃើញករណីក្មេងស្ទាវបង្ហោះម៉ូតូតាមផ្លូវសាធារណៈត្រូវបានគេបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានដាក់បទបញ្ជាឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងឈានដល់ចាប់ខ្លួនក្រុមក្មេងស្ទាវខាងលើ ដែលបានបង្ហោះម៉ូតូតាមផ្លូវសាធារណ:ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ១.ឈ្មោះ អ៊ុង ពេជ្រ ហៅណាក់ ភេទប្រុស ជាអ្នកបើកម៉ូតូ ២.ឈ្មោះ ប៉ិច បញ្ញចំរ៉ុង ភេទប្រុស ជាអ្នកជិះអង្គុយពីក្រោយ។ បច្ចុប្បន្ន ក្មេងឈាមក្តៅទាំងពីរនាក់ខាងលើ ស្ថិតនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសួរនាំ។

    October 17, 2020
  • សង្គម

    ករណីដ៏គូួរអោយភ្ញាក់ផ្អើលមួយដែលបានកើតឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ថ្មីៗនេះដោយសារតែក្រពើទំងន់ជាង៣០គីឡូក្រាមមួយក្បាល បានរួចចេញពីអាងចិញ្ចឹមបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ខណៈដែលខណ្ឌដង្កោកំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលបានហៀរចេញពីសណ្តរស្ទឹងព្រែកត្នោត។ ប៉ុន្តែនៅមុននេះបន្តិច ក្រពើដែលរួចនៅសង្កាត់ព្រែកកំពឹស ត្រូវបានកម្លាំងប៉ុស្តិ៍ព្រែកកំពឹស និងប្រជាការពារសង្កាត់នាំគ្នាចាប់បានវិញហើយ ដែលវាមានទំងន់ប្រមាណដល់ទៅ៥០គីឡូឯណោះ៕

    October 17, 2020
  • សង្គម

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង២៣​និង៣០នាទីយប់​ នៅចំណុច​ ផ្លូវ​១៧៣​ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខភ្នំពេញ 2BH-8494 ជាមួយ​ម៉ូតូម៉ាក​ Honda C125​ ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខ​ កណ្តាល​ 1AI-3848 ។ រថយន្ត​ Lexus 200T បានបេីកបរតាមបណ្តោយផ្លូវ១៧៣​ ទិសដៅពីជេីងទៅត្បូង​

    October 17, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ យោងតាមការបញ្ជាក់ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ កម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងមន្ទីរធម្មការ និងសាសនាខេត្ត បានឃាត់ខ្លួនជនសង្ស័យឈ្មោះ នន់ និមល ភេទប្រុស អាយុ៣៧ឆ្នាំ

    October 17, 2020
  • សង្គម

    ជំនន់ទឹកភ្លៀងកំពុងធ្វើការវាយប្រហារមកកាន់ប្រទេសកម្ពុជា និងធ្វើអោយប៉ះពាល់ដល់ខេត្តមួយចំនួន ក្នុងនោះដែររាជធានីភ្នំពេញក៏បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះដូចគ្នា ជាក់ស្តែងនៅក្នុងទឹកដីខណ្ឌដង្កោ កំពុងតែជម្លៀសប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទៅកាន់ទីទួលមានសុវត្ថិភាព។ នៅថ្ងៃនេះដែរ ក៏មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយដោយម៉ូតូកង់៣មួយគ្រឿង ត្រូវបានទឹកហូរបម្រុងគួចយកទៅប៉ុន្តែត្រូវបានកម្លាំងយោធាដឹកជញ្ជូន៩៩​ ជួយសង្គ្រោះទាន់ ដែលហេតុការណ៍នេះ ស្ថិតនៅតំបន់គួរស្រូវ សង្កាត់រលួស ខណ្ឌដង្កោ៕ ### ទឹកហូដួលម៉ូតូកង់៣ បណ្តាលអោយទឹកហូរប្រុងគួចយកទៅ​ តែត្រូវបានកម្លាំងយោធាដឹកជញ្ជូន៩៩​ ជួយសង្គ្រោះទាន់! ស្ថិតនៅគួរស្រូវ សង្កាត់រលួស ខណ្ឌដង្កោ! Posted by Sorn Sopheak-ស៊ន សុភក្រ្ត on Friday, 16 October 2020

    October 17, 2020
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង បានបង្ហាញពី សេចក្តីជូនដំណឹងស្តីពីការផ្អាកបណ្តោះអាសន្នរថយន្តធុនធំគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ ៥ ផ្លូវខេត្តលេខ១៥៧០ (បំបែកផ្លូវជាតិលេខ ៥៧ ដល់អាងកំពីងពួយ) ផ្លូវខេត្តលេខ ១៥៩សេ (បំបែកផ្លូវជាតិលេខ ៥៧បេ បវេល ដល់ អូរស្ងួត) និងផ្លូវខេត្តលេខ ១៥៩បេ១ (បំបែកផ្លូវខេត្តលេខ ១៥៩បេ ដល់ផ្លូវខេត្តលេខ ១៥៧០) ស្ថិតក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង។ ដោយសារក្រោយទទួលរងឥទ្ធិពលព្យុះជាបន្តបន្ទាប់ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងដំណំដែលអាចកើតជាជំនន់ទឹកភ្លៀងជាលើកទី២ ដែលធ្វើឲ្យផ្លូវទូទាំងខេត្ត រងនូវការខូចខាតយ៉ាងខ្លាំង។ ដើម្បីការពារសុវត្ថិភាពធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានជាយថហេតុ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង

    October 17, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២០ វេលាម៉ោង២៣​និង៣០នាទីយប់​ នៅចំណុច​ ផ្លូវ​១៧៣​ ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តម៉ាក Lexus NX 200T ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខភ្នំពេញ 2BH-8494 ជាមួយ​ម៉ូតូម៉ាក​ Honda C125​ ពណ៌ខ្មៅ​ ពាក់ផ្លាក​លេខ​ កណ្តាល​ 1AI-3848 ។ រថយន្ត​ Lexus 200T បានបេីកបរតាមបណ្តោយផ្លូវ១៧៣​ ទិសដៅពីជេីងទៅត្បូង​

    October 17, 2020