សង្គម

ប្រពៃខ្លាំងណាស់! ប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ នាំគ្នាធ្វើស៊ុបទាំងខ្ទះត្នោតប៉ូវកម្លាំងក្រុមកងទ័ព ដែលចុះជួយជនរងគ្រោះ ដោយសារទឹកជំនន់

BY
Khmernote Media
October 19, 2020

ចាប់តាំងពីពាក់កណ្តាលខែតុលា កន្លងមកនេះ ប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលខ្យល់ព្យុះ ដែលបានធ្វើឲ្យមានភ្លៀងធ្លាក់ជាច្រើន បណ្តាលឲ្យនៅតាមតំបន់មួយចំនួនរងការលិចលង់ ខូចខាតទ្រព្យសម្បត្តិ ជាច្រើន ថែមទាំងមានអ្នកបាត់បង់អាយុជីវិត ដោយសារតែលង់ទឹកផងដែរ ហើយប្រជាពលរដ្ឋរាប់សែននាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនរកកន្លែងទីទួលសុវត្ថិភាព។ ខណៈដែលប្រទេសកម្ពុជាកំពុងតែជួបគ្រោះធម្មជាតិ យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើន ដែលមិនទទួលរងផលប៉ះពាល់ បានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការជួយសង្គ្រោះជនរងគ្រោះ ដោយសារទឹកជំនន់ ក៏ដូចជាជួយក្រុមកងទ័ពផងដែរ។

ជាក់ស្តែង ថ្មីៗនេះប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ បាននាំគ្នាធ្វើម្ហូបយ៉ាងឆ្ងាញ់ ដើម្បីប៉ូវកំលាំងក្រុមកងទ័ព ដែលចុះជួយជនរងគ្រោះ។ យោងតាមការបញ្ជាក់ពី វរសេនាតូចថ្មើរជើងលេខ ប្រាំដប់បួន បានឲ្យដឹងថា សូមអរគុណ ប្រជាពលរដ្ឋ និងអាជីវករស្រុកម៉ាឡៃ ដែលធ្វើស៊ុបឲ្យកងកម្លាំងហូប ពេលដែលកំពុងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ សូមជួនពរប្រជាពលរដ្ឋ ព្រមទាំងអាជីវករស្រុកម៉ាឡៃ ជួបតែសេចក្តីសុខ សេចក្តីចម្រើន រកទទួលទានមានបាន នឹងជួបតែពុទ្ធពរទាំងបួនប្រកាគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លៀងឡើយ៕

Share This Post: