សង្គម

រំភើបណាស់ ! ឧកញ៉ា ស្រី ចាន់ថន ប្រកាសរ៉ាប់រងថ្លៃព្យាបាលអោយ កីឡាករ មឿន សុខហ៊ុច ដែលរបួសបាក់ជើង ព្រមទាំងជំពាក់ធនាគារទៀត

BY
Khmernote Media
October 20, 2020

កីឡាករប្រដាល់គុណខ្មែរ មឿន សុខហ៊ុច ដែលបងប្អូនមហាជននិងអ្នកនិយមកីឡាប្រដាល់ប្រាកដជាបានស្គាល់ច្បាស់ពីទឹកដៃ ប្រយុទ្ធរបស់កីឡាកររូបនេះ ដោយកាលពីអំឡុងចុងឆ្នាំ២០១៩ កីឡាកររូបនេះធ្លាប់បានបំបាក់កីឡាករថៃ Check Sayam នៅក្នុងទឹកទី៤ យ៉ាងកក្រើកនៅលើសង្វៀនប្រដាល់អន្តរជាតិ នៅស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍។ ថ្មីៗនេះដែរកីឡាន មឿន សុខហ៊ុច បានរងរបួសបាក់ជើង ខណៈដែលខ្លួនកំពុងរងបន្ទុកបង់ថ្លៃធនាគាររៀងរាល់ខែផងដែរ។

ដោយឃើញពីទុក្ខលំបាកមួយនេះឧកញ៉ា ស្រី ចាន់ថន ក៏បានប្រកាសជួយរ៉ាប់រងថ្លៃព្យាបាលទាំងអស់ដល់កីឡាកររូបនេះ ដោយឧកញ៉ា ចិត្តធម៌ រូបនេះបង្ហោះសារនៅលើបណ្តាញសង្គមថា៖ “ប្អូន មឿន សុខហ៊ុច រងរបួសបាក់ជើង ព្រមទាំងជំពាក់ធនាគារទៀត បងនឹងរាបរងចេញថ្លៃព្យាបាលទាំងអស់ ដល់ប្អូន”៕

Share This Post: