Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ- មានសេចក្តីរាយការណ៍ថា ក្មេង​ស្រី​ម្នាក់​អាយុ​១២ឆ្នាំ​ ត្រូវបាន​ទឹកគួចបាត់ខ្លួន នៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ​ ពេលកំពុងលេងទឹកជាមួយក្រុមគ្រួសារ វេលាម៉ោង៥ល្ងាចថ្ងៃ២១តុលា២០២០។ ក្រោយទទួលដំណឹងនេះឯកឧត្តម​ គួចចំរើន​ អភិបាលខេត្តព្រះសីហនុ​ បានអញ្ជើញចុះ​ផ្ទាល់​ ជាមួយមន្រ្តី​ជំនាញ​ និងបុគ្គលិកសង្គ្រោះ ដើម្បី អន្តរាគមន៍​រុករកជួយក្មេងស្រីនេះ ។ ដោយសារល្បាក់ថ្ម និងទឹកហូរខ្លាំងពេក ប្រតិបត្តិការរុករកជួបការលំបាក ជាមួយការសន្និដ្ឋានពីក្រុមសង្គ្រោះថា ក្មេងស្រីរងគ្រោះអាចស្លាប់ជាប់ក្នុងល្បាក់ថ្ម ។ ទោះជាយ៉ាងនេះក្តី គិតមកត្រឹមព្រលប់ថ្ងៃដដែល គេនៅមិនទាន់រកឃើញក្មេងស្រីរងគ្រោះនៅឡើយ៕ ប្រភព៖ លោក Huy Bunleng

    October 21, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​ ៖ មានករណីអគ្គិភ័យឆាបឆេះក្លឹបកម្សាន្ត៥៥ នាម៉ោងជិត៦ល្ងាច ថ្ងៃទី២១​ ខែតុលា​ ឆ្នាំ២០២០​ ដែលមានទីតាំងស្ថិតនៅផ្លូវ២៤០ កែង៥៥ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ អាជ្ញាធរ​មូលដ្ឋាន​និងរថយន្តពន្លត់អគ្គិភ័យកំពុងចេញជួយអន្តរាគមន៍​ ដោយមិនទាន់ដឹងមូលហេតុ​អ្វីនៅឡេីយ​ ។ នេះជាដំណឹងបឋម​ដែលក្រុមការងារខ្មែរណូតទទួលបានពីកន្លែងកេីតហេតុ​ សូមរងចាំដំណឹងបន្ថែមបន្តិចទៀតនេះ៕ ម៉េង ខ្មែរណូត

    October 21, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ មុននេះបន្តិចមានការស៊ែរតៗគ្នាជាច្រើនតាមបណ្ដាញសង្គមហ្វេស ប៊ុក ទៅលើបុរសជនជាតិចិនម្នាក់ ប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើអគារកំពុងសាងសង់មួយកន្លែង ដែលមានកម្ពស់ ២១ជាន់ ចំណែកឯជនជាតិចិនមួយក្រុមទៀតមានគ្នាប្រហែល៥០នាក់ កំពុងនាំគ្នាឈរស្រែកតវ៉ា និងបិទផ្លូវលេខ៥០៨ ដោយសារតែមេការមិនព្រមបើកប្រាក់ខែអោយ ខណៈពេលនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក អភិបាលរង បានចុះទៅសម្របសម្រួលកុំអោយមានការបិទផ្លូវ បង្កការកកស្ទះចរាចរណ៍ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈឡើង។ ហេតុការណ៍នេះស្ថិតនៅផ្លូវបេតុង ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នាម៉ោង៣រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ៕ ដោយ៖ បងម៉េង ខ្មែរណូត

    October 21, 2020
  • ព័ត៌មានជាតិ

    លោក ស៉ឺ សោ​ភ័ណ្ឌ​រិ​ទ្ធី ដែលត្រូវមហាជនជាច្រើនបានស្គាល់រូបលោកថាជាគណៈកម្មការមួយរូបក្នុងកម្មវិធីប្រកួតចម្អិនម្ហូបដ៏ល្បីឈ្មោះ MasterChef Khmer បានទទួលមរណភាពកាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ដែលធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើល និងអាណិតអាសូរយ៉ាងខ្លាំង។ សពរបស់លោក លោក សុឺ សោភ័ណ្ឌរិទ្ធី ត្រូវបានតម្កល់រៀបចំធ្វើបុណ្យឯគេហដ្ឋាន ស្ថិតនៅក្នុងបុរីមហាខណ្ឌសែនសុខ សង្កាត់ក្រាំងធ្នង់ រាជធានីភ្នំពេញ។ នៅថ្ងៃនេះផងដែរ លោក អ៉ឹម ជីវ៉ា បានចូលរួមបុណ្យសពរបស់ Chef រិទ្ធី ដោយក្នុងនោះក្រុមគ្រួសាររបស់លោកបានបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់លោក គឺមិនមែនស្លាប់ដោយសារជំងឺសួតនោះទេ។ លោក អ៉ឹម ជីវ៉ា បានឲ្យដឹងថា “ក្រុមគ្រួសាររបស់លោកសោភ័ណ្ឌរិទ្ធីហៅឆេបរិទ្ធីគឺគាត់សូមបដិសេធថាស្វាមីរបស់គាត់គឺមិនមែនទទួលមរណភាពដោយសារជំងឺក្រិនថ្លើម ជំងឺរបេង

    October 21, 2020
  • ព័ត៌មានជាតិ

    កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ មហាជនជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ដែល​ជា​គណៈកម្មការ​ដ៏ល្បីមួយរូបនៅ​ក្នុង​កម្មវិធី Master Chef Khmer បានទទួលមរណៈភាព។ មរណៈភាពរបស់លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ត្រូវបានគេបញ្ជាក់អោយដឹងថា គាត់មានជំងឺសួតធ្ងន់ធ្ងរ ហើយបច្ចុប្បន្នសពរបស់លោកត្រូវបានតំកល់ធ្វើបុណ្យនៅបុរីសែនសុខក្រាំងធ្នង់ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយទទួលដំណឹងសោកសៅនេះ លោក រិន ណារ៉ា ដែលជាគណៈកម្មការម្នាក់ក្នុងកម្មវិធី Master Chef Khmer បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកថា “ប្អូនសុំជូនដំណើរបងប្រុសត្រឹមនឹង!បើមានជាតិក្រោយពិតសូមកុំអោយបងអាយុខ្លីដូចជាតិនេះទៀត! Chef

    October 21, 2020
  • ព័ត៌មានជាតិ

    កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ មហាជនជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ដែល​ជា​គណៈកម្មការ​ដ៏ល្បីមួយរូបនៅ​ក្នុង​កម្មវិធី Master Chef Khmer បានទទួលមរណៈភាព។ មរណៈភាពរបស់លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ត្រូវបានគេបញ្ជាក់អោយដឹងថា គាត់មានជំងឺ ហើយបច្ចុប្បន្នសពរបស់លោកត្រូវបានតំកល់ធ្វើបុណ្យនៅបុរីសែនសុខក្រាំងធ្នង់ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយទទួលដំណឹងសោកសៅនេះ គណៈកម្មការ អេលីត សិទ្ធថាវវ៉ាត់ ហៅ Jessica បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកថា “តាំងនាមខ្ញុំដែលជាដៃគូរនៅក្នុងកម្មវិធីដ៏ល្បីប្រចាំប្រទេសខ្មែរ ដែលជាកម្មវិធី MasterChef Khmer

    October 21, 2020
  • សុខភាព

    ជំងឺ​មហារីក​ទងសួត គឺ​ច្រើន​ប៉ះពាល់​លើ​បំពង់​ខ្យល់​ ឬ​ទង​សួត​ និង​ក្រពេញ​ទឹក​មាត់ ជា​ពិសេស​អាច​រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត ​ប៉ុន្តែ​មហារីក​ប្រភេទ​នេះ​អាច​ព្យាបាល​បាន បើ​សិន​ធ្វើ​រោគវិនិច្ឆ័យ និ​ង​ព្យាបាល​បាន​ទាន់​ពេល​វេលា។ ភាគ​ច្រើន​ប្រុសៗ​គ្រប់​វ័យ​​ ងាយ​នឹង​កើត​មហារីក​ទងសួត ច្រើន​ជាង​ស្រីៗ។ ជំងឺ​មហារីកទង​សួត​ចែកចេញជា​បី​ប្រ​ភេទ​គឺ៖ – ដុំ​ក្រពេញ (Carcinoid Tumors)៖ ​អាច​ប៉ះពាល់​លើ​សរសៃ​ប្រសាទ​វិញ្ញាណ​ និង​ការ​បញ្ចេញ​អ័រម៉ូន។ គេ​រក​ឃើញ​ដុំ​ភាគ​ច្រើន​នៅ​ក្នុង​សួត ​ក្រពះ ​និង​ពោះវៀន។ – ដុំ​ទឹក​ជាមួយ​ដុំ​ក្រពេញ (Adenoid cystic carcinoma)៖ កើត​លើ​ក្រពេញ​ទឹក​មាត់​ និង​បំពង់​ក​ ព្រម​ទាំង​អាច​មាន​លើ​បំពង់​ខ្យល់ ក្រពេញ​ទឹក​ភ្នែក ក្រពេញ​ញើស ស្បូន​ ផ្នែក​ខាង​ក្រៅ​ប្រដាប់​ភេទស្ត្រី​ និង​សុដន់​ជាដើម។

    October 21, 2020
  • សិល្បៈ

    កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ មហាជនជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ក្រោយទទួលដំណឹងថា លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ដែល​ជា​គណៈកម្មការ​ដ៏ល្បីមួយរូបនៅ​ក្នុង​កម្មវិធី Master Chef Khmer បានទទួលមរណៈភាព។ មរណៈភាពរបស់លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ត្រូវបានគេបញ្ជាក់អោយដឹងថា គាត់មានជំងឺសួតធ្ងន់ធ្ងរ ហើយបច្ចុប្បន្នសពរបស់លោកត្រូវបានតំកល់ធ្វើបុណ្យនៅបុរីសែនសុខក្រាំងធ្នង់ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយទទួលបានដំណឹងដ៏សោកសៅនេះ ពូឃ្លាំង ដែលជាតារារ៉េបជើងចាស់ដ៏ល្បីឈ្មោះ បានបង្ហោះនៅលើគណនីរបស់លោកថា “គេថាមនុស្សកេីតស្លាប់ជារឿងធម្មតា! តែបេីអ្នកនោះជាមនុស្សសំខាន់សំរាប់អ្នកណា​ អ្វីដែលធម្មតានឹងក្លាយជាសោកស្តាយ​ដក់ក្នុងចិត្តអ្នកនោះ បងប្រុស(Chef)ខ្ញុំមិនទាន់បានហូបម្ហូបបងប្រុសផ្ទាល់ដៃផង🙏😢 សូមចូលរួមរំលែកទុក្ខ​ គ្រួសារបងប្រុសផង”៕  

    October 21, 2020
  • ព័ត៌មានជាតិ

    កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយទទួលដំណឹងថា លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ដែល​ជា​គណៈកម្មការ​មួយរូបនៅ​ក្នុង​កម្មវិធី Master Chef Khmer បានទទួលមរណៈភាព។ លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី គឺជា​គណៈកម្មការដ៏ល្បីមួយរូប​នៅ​ក្នុង​កម្មវិធី Master Chef Khmer ត្រូវបានមហាជនស្គាល់ស្ទើរគ្រប់គ្នា ហើយមរណៈភាពរបស់លោកបានធ្វើអោយមហាជនមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក្តីចំពោះមរណៈភាពរបស់លោក ស៊ូ សោ​ភណ្ឌ​រិ​ទ្ធី ត្រូវបានគេបញ្ជាក់អោយដឹងថា គាត់មានជំងឺសួតធ្ងន់ធ្ងរ ហើយបច្ចុប្បន្នសពរបស់លោកត្រូវបានតំកល់ធ្វើបុណ្យនៅបុរីសែនសុខក្រាំងធ្នង់ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មុនពេលលោកស៊ូ សោ​ភណ្ឌ​រិ​ទ្ធី

    October 21, 2020
  • ព័ត៌មានជាតិ

    យោងតាមការសង្កេតតាមដាន និងព្យាករណ៍អាកាសធាតុ ដែលបានបង្ហាញដោយក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ឥទ្ធិពលរបស់ប្រព័ន្ធសម្ពាធទាបមកលើព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើរទូទាំងប្រទេស ដែលធ្វើឲ្យខេត្តមួយចំនួនកំពុងរងឥទ្ធិពលទឹកភ្លៀងបង្កជាទឹកជំនន់ដូចជាខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន។ ក្នុងពេលនិងក្រោយពេលទឹកជំនន់ មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនត្រូវបានប្រទះឃើញ ដោយសារការហូរច្រោះដី រសាត់មកពីតំបន់ដែលមានមីនប្រឆាំងមនុស្ស មីនប្រឆាំងរថក្រោះ និងសំណល់ជាតិផ្ទះពីសង្គ្រាមជាច្រើនប្រភេទ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋជាយថាហេតុ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានណែនាំវិធានការណ៍ចំនួន០៦ចំនុច ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដោយសារមីនដូចខាងក្រោម៖

    October 21, 2020