- Khmernote Media
- សង្គម
កាលពីពេលថ្មីៗនេះ មានការចែករំលែកតគ្នាពេញបណ្តាញសង្គម ក្រោយឧត្តមសេនីយ៍ ទី ចំរើនកុសល បានលើកឡើងពីបញ្ហាមួយដែលឪពុកម្តាយភាគច្រើនមិនសូវចាប់អារម្មណ៍ ប៉ុន្តែវាអាចបង្កជាគ្រោះថ្នាក់ណាមួយប្រសិនបើយើងប្រហែសតែបន្តិច គឺការដាក់អោយកូនអង្គុយនៅខាងមុខលេងដៃចង្កូតឡានបែបនេះ។ យ៉ាងណាមិញលោកឧត្តមសេនីយ៍ ទី ចំរើនកុសល ក៏បានលើកបញ្ជាក់ថា ពោងសុវត្ថិភាពរថយន្តអាចផ្ទុះបានគ្រប់ពេល មិនចាំបាច់តែរថយន្តបុកគ្នានោះទេ ដោយលោកបានរៀបរាប់ថា៖ “ការដាក់ក្មេងអោយអង្គុយលេងនៅនឹងដៃចង្កូតរថយន្តបែបនេះគឺគ្រោះថ្នាក់ណាស់ ព្រោះកម្លាំងផ្ទុះរបស់ពោងសុវត្តិភាពអាចបំបាក់កក្មេងបាន។ យ៉ាងណាមុិញពោងសុវត្តិភាពវាអាចផ្ទុះបានគ្រប់ពេល មិនចាំបាច់តែរថយន្តបុកគ្នានោះទេ។ បំណងល្អពី ឧត្តមសេនីយ៍ ទីចំរើនកុសល។” យ៉ាងណាមិញជុំវិញការលើកឡើងនេះ អ្នកជំនាញខាងរថយន្តម្នាក់បានបញ្ជាក់ចំពោះលក្ខខណ្ឌដែលពោងសុវត្ថិភាពអាចផ្ទុះបាន ដោយអ្នកជំនាញរូបនេះបាននិយាយថា ពោងសុវត្ថិភាពអាចផ្ទុះបានច្រើនករណី ដូចជា ពេលជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ឆ្លងប្រពន្ធ័បញ្ជារ រឺករណីយកវត្ថុរឹងទៅវាយចំគីបពោង (sensor)។ ហើយចំពោះរថយន្តទំនើបៗ ពោងសុវត្ថិភាពនៅផ្នែកអ្នករួមដំណើរ វាមិនផ្ទុះនោះទេបើទោះជាបុកធ្ងន់ធ្ងរ
October 23, 2020 - ព័ត៌មានជាតិ
កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យម្នាក់ដែលមានឈ្មោះ លី ថារិយ បានបាញ់សម្លាប់ឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ មានមុខរបរកាត់សក់ នៅជិតសាលារៀនទួលគោក ត្រូវបានគេស្គាល់អត្តសញ្ញាណជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ តាមស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះប្រាប់ថា មុនពេលកើតហេតុស្វាមីរបស់ខ្លួនបានអង្គុយផឹកសុីជាមួយមិត្តភក្តិនៅមុខផ្ទះ។ រហូតដល់ម៉ោងជាង១០យប់ក៏រៀបចំនឹងចូលផ្ទះស្រាប់តែឮសំឡេងប្រតាយប្រតប់ឈ្លោះគ្នាជាមួយនឹងបុរសម្នាក់ដែលស្គាល់ថាជាអ្នកជិតខាង។ រហូតមកដល់ពេលនេះប្រពន្ធជនរងគ្រោះដែលមានឈ្មោះថា ឆាយ សុខមេ៉ង កំពុងទទួលបន្ទុកកូនស្រី៤នាក់នៅតូចៗនៅឡើយរស់កំព្រាបង្អែកជីវិតរបស់ពួកគេ។ កូនស្រីទី១ អាយុ១១ឆ្នាំ, កូនស្រីទី២ អាយុ ៩ឆ្នាំ, កូនស្រីទី៣ អាយុ៥ឆ្នាំ, កូនស្រីទី៤ អាយុ១ឆ្នាំ។ ឥលូវនេះគាត់បានបង្ហោះសុំសម្តេចតេជោ ជួយរកយុត្តិធម៌ ដោយគាត់បានសរសេរថា៖ “សូមគោរព. សម្តេចពុក. សម្តេចមែ៉
October 23, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋមបានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយឡានដឹកដីបុកជាមួយម៉ូតូអូសទាំងមនុស្សទៅបុកផ្ទប់រថយន្តធុនធំដឹកឥដ្ឋមួយគ្រឿងទៀត ដែលចតទុកចោលលើចិញ្ចើមផ្លូវបណ្តាលអោយភាគីម៉ូតូស្លាប់យ៉ាងអាណោចអាធ័មកៀបជាប់រថយន្តទាំងពីរគ្រឿងតែម្ដង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1I-3960 ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង០៧:១០នាទីព្រឹកព្រលឹម ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០នេះ តាមផ្លូវព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ព្រៃស សហការជាមួយជំនាញផ្នែកវាស់វែងចរាចរណ៍ខណ្ឌដង្កោ បានចុះទៅធ្វើការតាមជំនាញ និងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ កុំអោយមានការកកស្ទះដល់អ្នកដំណើរដ៏ទៃទៀតផងដែរ៕ ដោយ៖ បងម៉េង ខ្មែរណូត
October 23, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ- ករណីផ្ទុះអាវុធនៅក្រុងព្រះសីហនុ កាលពីយប់រំលងអាធ្រាតឆ្លងចូលថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ សមត្ថកិច្ចអះអាងថា ជាករណីប៉ុនប៉ងមនុស្សឃាត ក្នុងនោះក្រុមជនល្មើស ប្រើអាវុធខ្លីបាញ់រះបណ្តាលឲ្យមនុស្ស២នាក់រងរបួស បង្កឡើងដោយជនជាតិចិនបាញ់ទៅលើជនរងគ្រោះជាជនជាតិចិនដូចគ្នា។ បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីនេះ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឃាត់ខ្លួនបានជនសង្សយ័ពាក់ពន្ធ័ចំនួន ៤ នាក់ ។ ចំណែកជនរងគ្រោះ ២ នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ សមត្ថកិច្ចបញ្ជាក់ថា ជនល្មើសបានជិះរថយន្ត ហាំមើ ស្លាកលេខ 2BI-7260 ភ្នំពេញ បានបាញ់រះដោយអាវុធខ្លីចូលហាងចាក់សាក់
October 23, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដើម្បីឆ្លើយតបតាមតម្រូវការចាំបាច់របស់គ្រឹះស្ថានសិក្សា សិស្សានុសិស្ស និងអ្នកអាណាព្យាបាល ក្នុងការប្រើប្រាស់សេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាពអប់រំកាយ និងកីឡា និងសេវាអាហារដ្ឋាន ក្រសួងអនុញ្ញាតជាគោលការណ៍ឲ្យគ្រឹះស្ថានសិក្សាទាំងអស់ ដែលទទួលបានលិខិតអនុញ្ញាតឲ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ អាចដំណើរការនូវសេវាខាងលើនេះ ដោយត្រូវអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) ឲ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ករណីក្រសួងពិនិត្យឃើញថា គ្រឹះស្ថានសិក្សាណាមិនបានអនុវត្តតាមគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) ក្រសួងនឹងអនុវត្តវិធានការនានា ដែលមានជាធរមាន៕
October 23, 2020 - សង្គម
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែកចាយវីដេអូមួយបង្ហាញពីសកម្មភាពចោរមួយក្រុមមានគ្នា២នាក់បានធ្វើសកម្មភាពលួចកាច់សោ ក យកម៉ូតូ Scoopy មួយគ្រឿងចេញទៅបាត់ ហើយមួយសន្ទុះក្រោយមក បានត្រលប់មកម្តងទៀតលួចកាច់ក.យកម៉ូតូ Scoopy មួយគ្រឿងទៀត ចេញទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះជួលមួយកន្លែង ខាងក្រោយធនាគារកម្ពុជាសាធារណៈ ជិតស្តុបបូកគោ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍អោយសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ ។
October 23, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងកង់បីឥណ្ឌាមួយគ្រឿងដឹកភ្ញៀវ បើកបត់ឆ្លងផ្លូវត្រូវបានម៉ូតូធំម៉ាក CBR ជិះឌុបគ្នាក្នុងល្បឿនលឿនពេក ចាប់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកក្រឡាប់ផ្ងារជើងម្ខាង សង្កត់អ្នកបើកបរនិងភ្ញៀវ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំណុចកែងវត្តទួលទំពូង ផ្លូវម៉ៅសេទុង កែងជាមួយផ្លូវលេខ១៣៥ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន នាម៉ោងជាង១០យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ។ សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសចំណាស់ម្នាក់ បើកកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HJ-1371 ដឹកយុវជនម្នាក់ដែលជាភ្ញៀវ បានធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ កែងវត្តទួលទំពូង បានស៊ីញ៉ូបត់ឆ្វេងបំណងបត់ទៅផ្លូវលេខ១៣៥ ខណៈពេលបត់បានពាក់កណ្ដាលផ្លូវ
October 23, 2020 - ព័ត៌មានជាតិ
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមធ្វើការបំភ្លឺជូនបងប្អូនប្រជាពលរដ្ឋ និងអង្គភាពសារពត៌មាន ស្តីពីករណីប្រទះឃើញសត្វក្រពេី ០១ក្បាលងាប់នៅក្បែរមាត់លូ ចំណុចភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ ដែលបង្ហោះលើគណនីបណ្តាញសង្គមឈ្មោះ នី ចាន់យុគ។ ក្រោយពីបានដឹងដំណឹងនេះ សមត្ថកិច្ចបានចុះស្រាវជ្រាវ ស្វែងរកពីប្រភពដែលសត្វក្រពើ១ក្បាលនេះងាប់ បានដឹងថា៖ សត្វក្រពើ ០១ក្បាលនេះ ជារបស់ឈ្មោះ សយ សារ៉ន ភេទប្រុស នៅភូមិក្បាលចាម ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ដែលបានខាំគ្នាងាប់ក្នុងអាងកាលពីថ្ងៃទី ១៩ខែតុលា ឆ្នាំ២០២០ ហើយម្ចាស់បានយកក្រពើដែលងាប់នោះ
October 23, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងែទី២២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុញ្ញាតមន្ត្រីរាជការ និងនិយោជិត កម្មករ បានឈប់សម្រាកការងារ ឆ្នាំ២០២១ តាមប្រតិទិន ដូចខាងក្រោម៖ – ថ្ងៃទី ០១ មករា ទិវាចូលឆ្នាំសកល សម្រាក០១ថ្ងៃ – ថ្ងៃទី ០៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក០១ថ្ងៃ – ថ្ងៃទី ០៨ មីនា ទិវាអន្តរជាតិនារី សម្រាក០១ថ្ងៃ –
October 23, 2020 - ព័ត៌មានជាតិ
កាលពីប៉ុន្មានម៉ោងមុននេះ ថ្ងៃទី ២២ ខែតុលា ២០២០ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសសេចក្តីជូនដំណឹង តាមផេកហ្វេសបុកផ្លូវការថា៖ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំង ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងបានបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យទឹកហូរចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងសង្កែ អាចមានការកើនឡើង នៅយប់នេះ ឬព្រឹកស្អែក អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ។ សូមអរគុណ !
October 22, 2020









