សង្គម

ព្រហើនមែន! ចោរ២នាក់លួចកាច់សោ.កយកម៉ូតូ Scoopy បានមួយគ្រឿងចេញទៅបាត់មួយសន្ទុះត្រលប់មកវិញលួចថែមមួយគ្រឿងទៀត (មានវីដេអូ)

BY
Khmernote Media
October 23, 2020

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែកចាយវីដេអូមួយបង្ហាញពីសកម្មភាពចោរមួយក្រុមមានគ្នា២នាក់បានធ្វើសកម្មភាពលួចកាច់សោ ក យកម៉ូតូ Scoopy មួយគ្រឿងចេញទៅបាត់ ហើយមួយសន្ទុះក្រោយមក បានត្រលប់មកម្តងទៀតលួចកាច់ក.យកម៉ូតូ Scoopy មួយគ្រឿងទៀត ចេញទៅបាត់ដោយសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ នៅចំណុចផ្ទះជួលមួយកន្លែង ខាងក្រោយធនាគារកម្ពុជាសាធារណៈ ជិតស្តុបបូកគោ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍អោយសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ ។

Share This Post: