សង្គម

ឧត្តមសេនីយ៍ ទី ចំរើនកុសល៖ កុំដាក់ឲ្យក្មេងអង្គុយលេងដៃចង្កូតឡាន ព្រោះកម្លាំងផ្ទុះរបស់ពោងសុវត្ថិភាព អាចធ្វើឲ្យក្មេងគ្រោះថ្នាក់ដល់អាយុជីវិតបាន ហើយពោងសុវត្ថិភាពឡានអាចផ្ទុះគ្រប់ពេល មិនចាំបាច់តែពេលឡានបុកគ្នាទេ

BY
Khmernote Media
October 23, 2020

កាលពីពេលថ្មីៗនេះ មានការចែករំលែកតគ្នាពេញបណ្តាញសង្គម ក្រោយឧត្តមសេនីយ៍ ទី ចំរើនកុសល បានលើកឡើងពីបញ្ហាមួយដែលឪពុកម្តាយភាគច្រើនមិនសូវចាប់អារម្មណ៍ ប៉ុន្តែវាអាចបង្កជាគ្រោះថ្នាក់ណាមួយប្រសិនបើយើងប្រហែសតែបន្តិច គឺការដាក់អោយកូនអង្គុយនៅខាងមុខលេងដៃចង្កូតឡានបែបនេះ។

យ៉ាងណាមិញលោកឧត្តមសេនីយ៍ ទី ចំរើនកុសល ក៏បានលើកបញ្ជាក់ថា ពោងសុវត្ថិភាពរថយន្តអាចផ្ទុះបានគ្រប់ពេល មិនចាំបាច់តែរថយន្តបុកគ្នានោះទេ ដោយលោកបានរៀបរាប់ថា៖ “ការដាក់ក្មេងអោយអង្គុយលេងនៅនឹងដៃចង្កូតរថយន្តបែបនេះគឺគ្រោះថ្នាក់ណាស់ ព្រោះកម្លាំងផ្ទុះរបស់ពោងសុវត្តិភាពអាចបំបាក់កក្មេងបាន។ យ៉ាងណាមុិញពោងសុវត្តិភាពវាអាចផ្ទុះបានគ្រប់ពេល មិនចាំបាច់តែរថយន្តបុកគ្នានោះទេ។
បំណងល្អពី ឧត្តមសេនីយ៍ ទីចំរើនកុសល។”

យ៉ាងណាមិញជុំវិញការលើកឡើងនេះ អ្នកជំនាញខាងរថយន្តម្នាក់បានបញ្ជាក់ចំពោះលក្ខខណ្ឌដែលពោងសុវត្ថិភាពអាចផ្ទុះបាន ដោយអ្នកជំនាញរូបនេះបាននិយាយថា ពោងសុវត្ថិភាពអាចផ្ទុះបានច្រើនករណី ដូចជា ពេលជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ ឆ្លងប្រពន្ធ័បញ្ជារ រឺករណីយកវត្ថុរឹងទៅវាយចំគីបពោង (sensor)។ ហើយចំពោះរថយន្តទំនើបៗ ពោងសុវត្ថិភាពនៅផ្នែកអ្នករួមដំណើរ វាមិនផ្ទុះនោះទេបើទោះជាបុកធ្ងន់ធ្ងរ ប្រសិនបើអ្នករួមដំណើរនោះ មានគីឡូស្រាលមិនគ្រប់តាមស្តង់ដារ ព្រោះកំលាំងផ្ទុះរបស់ពោងសុវត្ថិភាពវាខ្លាំង ដែលអាចបំបាក់កយើងបាន។ តើប្រិយមិត្តយល់យ៉ាងណាដែរ?

Share This Post: