សង្គម

មហាជន សោកស្តាយផ្ទះឈើដ៏ប្រណិតរបស់ កីឡាករបាល់ទាល់ សារី តៃម៉ូ យុវជនឆ្នើមរបស់ក្រុមយុវជនបឹងកេត ដែលត្រូវភ្លើងឆេះខ្ទេច

BY
Khmernote Media
October 20, 2020

ខេត្តមណ្ឌលគិរី៖ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នេះ មានករណីអគ្គិភ័យបានឆាប​ឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ មួយកន្លែងស្ថិតនៅ​ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី​។ យោងតាមប្រភពព័ត៌មានបឋមដែលទទួលបានពេលនេះ​គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយផ្ទះដែលរងការឆាបឆេះនោះត្រូវបានគេស្គាល់ថាជា ផ្ទះរបស់កីឡាករ​ សារី​ តៃម៉ូ​ ដែលជាយុវជនឆ្នេីមរបស់ក្រុមយុវជនបឹងកេត។

ក្នុងនោះដែរមហាជនយ៉ាងច្រើនបានសំដែងការសោកស្តាយចំពោះផ្ទះឈើដ៏ប្រណិតរបស់កីឡាកររូបនេះ ដែលផ្ទះមួយនេះមើលពីក្រៅហាក់ធម្មតា ប៉ុន្តែផ្នែកខាងក្នុងរៀបចំរចនាឈើប្រណិតយ៉ាងស្រស់ស្អាត ប៉ុន្តែអ្វីៗបានត្រឹមសោកស្តាយ ព្រោះផ្ទះរបស់ សារី​ តៃម៉ូ ត្រូវបានអគ្គីភ័យលេបត្របាក់ខ្ទេសអស់ទៅហើយ៕

Share This Post: