សោកស្តាយណាស់! លោក ស៊ូ សោភណ្ឌរិទ្ធី គណៈកម្មការនៅក្នុងកម្មវិធី Master Chef Khmer ទទួលមរណៈភាព ដោយសារជំងឺសួតធ្ងន់ធ្ងរ
- October 20, 2020
លោក ស៊ូ សោភណ្ឌរិទ្ធី ដែលជាគណៈកម្មការនៅក្នុងកម្មវិធី Master Chef Khmer បានទទូួលមរណៈភាពនៅមុននេះបន្តិច នេះបើតាមការអោយដឹងនៅលើ Facebook របស់នាយព្រែក និងអ្នកជិតស្និទ្ធជាមួយលោកស៊ូ សោភណ្ឌរិទ្ធី បានបង្ហោះតាំងពីពេលលោកចូលសង្គ្រោះបន្ទាន់ រហូតដល់ដង្ហើមចុងក្រោយ។ នាយព្រែកបានបង្ហោះឲ្យដឹងថា៖ “សូមចូលរួមសោកស្ដាយចំពោះគ្រួសារសពបងរិទ្ធី គណ:កម្មការកម្មវិធី Master Chest Khmer កម្មវិធីចាក់ផ្សាយមិនទាន់ចប់ផង មិនគួរបងអាយុខ្លីចឹងសោះ RIP”។
លោក ស៊ូ សោភណ្ឌរិទ្ធី គឺជាគណៈកម្មការនៅក្នុងកម្មវិធី Master Chef Khmer ដ៏ល្បីឈ្មោះមួយរូប ត្រូវបានមហាជនស្គាល់ស្ទើរគ្រប់គ្នា ហើយមរណៈភាពរបស់លោកបានធ្វើអោយមហាជនមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក្តីចំពោះមរណៈភាពរបស់លោក ស៊ូ សោភណ្ឌរិទ្ធី ត្រូវបានគេបញ្ជាក់អោយដឹងថា គាត់មានជំងឺសួតធ្ងន់ធ្ងរ ហើយបច្ចុប្បន្នសពរបស់លោកត្រូវបានតំកល់ធ្វើបុណ្យនៅបុរីសែនសុខក្រាំងធ្នង់ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
- Share This Post: