- Khmernote Media
- ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះមាននារីម្នាក់បានបង្ហោះពាក់ព័ន្ធនឹងបុរសម្នាក់ដែលពាក់ឯកសណ្ឋាន កងរាជអាវុធហត្ថ បានធ្វើការឈែតមករកខ្លួនដោយប្រើប្រាស់ពាក្យពេចន៍ និងរូបអាសអាភាស ធ្វើឲ្យនារីម្នាក់នេះគិតថាមាក់ងាយមកលើខ្លួន និងបានប្តឹងទៅបុគ្គលខាងលើ។ ហើយនៅមុននេះបន្តិចលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថបានធ្វើការប្រកាសនៅលើផេកផ្លូវការថា បុគ្គលខាងលើដែលមានឈ្មោះ ស្វាយ វង្ស មិនមានឈ្មោះក្នុងក្របខ័ណ្ឌអង្គភាពកងរាជអាវុធហត្ថទេ។ “ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ សូមជម្រាបជូនអ្នកសារព័ត៌មាននិងសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ កងរាជអាវុធហត្ថ បានឃើញបណ្ដាញសារព័ត៌មានចុះផ្សាយអំពីបុគ្គលម្នាក់ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ មានឈ្មោះ ស្វាយ វង្ស ខ្ញុំបាទសូមបញ្ជាក់ថា បុគ្គលនេះ ពុំមានឈ្មោះក្នុងក្របខ័ណ្ឌអង្គភាពកងរាជអាវុធហត្ថទេ។ សូមជ្រាបជាព័ត៌មាន សូមអរគុណចំពោះការសហការ!”៕
November 2, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកង ចាប់ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងដកហូតកាំភ្លើងខ្លី១ដើម ក្រោយពេលធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទពីនារីម្នាក់កំពុងអង្គុយចុចទូរស័ព្ទ នៅកន្លែងលក់បបរ ហើយរត់ឡើងម៉ូតូមិនទាន់ ត្រូវបាននាងស្រែកឆោរឡោផ្អើលប្រជាពលរដ្ឋយកកៅអីគប់ និងទាញទម្លាក់ពីលើម៉ូតូប្រតាយប្រតប់គ្នាធ្វើឲ្យជនសង្ស័យជ្រុះកាំភ្លើងពីចង្កេះ ហើយត្រូវប្រជាពលរដ្ឋជួយនាំគ្នាចាប់ រហូតផ្អើលដល់កម្លាំងល្បាតអាវុធហត្ថខណ្ឌបឹងកេងកង ចេញជួយអន្តរគមន៍ចាប់វាយខ្នោះបានទាំង២នាក់តែម្ដង ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចកន្លែងលក់បបរមួយកន្លែង នៅតាមផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោងជាង៤ទាបភ្លឺ ឈានចូលថ្ងៃចន្ទ ទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ នារីរងគ្រោះមានឈ្មោះ លី ណា អាយុ៣៥ឆ្នាំ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយញ៉ាំបបរនៅកន្លែងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់
November 2, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល៖ យុវជន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆបោកយកផ្លាកដៃកាឡៃមកដាក់បញ្ចាំ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៦និង៤០នាទីនៅចំណុច ហាងយីហោពិសិដ្ឋស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។ ចំណែកឯជនសង្ស័យមាន២នាក់៖ ទី១-ឈ្មោះឈុន ណារ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតបាកដ និងទី២-ឈ្មោះឡេង បូនី ភេទប្រុស
November 2, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឱ្យដឹងថាក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងរយៈពេលថ្ងៃ២ នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាង ៤១ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រយៈពេល៣ថ្ងៃកន្លងមកនេះ គឺថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុង ដែលរួមមានប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផ្ទៃក្នុង ដែលបានដើរកម្សាន្ត សរុបមាន៤១៨,០៨៩នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន៤១៨,០៩៦នាក់
November 2, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលទន្លេបាសាក់ថា បាត់រថយន្ត PRIUS របស់ខ្លួន ដែលទុកកន្លែងចតរថយន្ត ក្រោយពេលចូលរាំលេងក្នុងក្លឹបកម្សាន្តមួយកន្លែង លុះចេញមកវិញបានមកយករថយន្ត តែរកមិនឃើញរថយន្ត ក៏សួរនាំសន្តិសុខ ស្រាប់តែសន្តិសុខប្រាប់មកវិញថា មាននារីម្នាក់បើកយកចេញទៅបាត់ហើយ ទើបដឹងថាជាចោរ ក៏ផ្អើលឆោឡោឡើងហើយក៏បានផ្ដល់ដំណឹងទៅវិទ្យុ ABC ជួយផ្សាយឲ្យសមត្ថកិច្ចគ្រប់គោលដៅបានដឹង ដើម្បីជួយស្ទាក់ចាប់រថយន្តនោះឲ្យផង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត០៣ទាបភ្លឺ ឈានចូលថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចក្លឹបកម្សាន្តមួយកន្លែង មានទីតាំងស្ថិតនៅខាងជើងស្ថានទូតរុស្សី ផ្លូវរដ្ឋសភា ក្រុម១១៣ ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ រថយន្តដែលត្រូវបានគេលួចយកទៅបាត់នោះ ម៉ាក TOYOTA
November 2, 2020 - កូវីដ-១៩
នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់បន្ថែមទៀត និងមិនមានករណីជាសះស្បើយថ្មីនោះទេ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មី០១នាក់នោះ គឺជាស្ត្រីជនជាតិខ្មែរ អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកចិត្តបុរី ខេត្តក្រចេះ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង បានមកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖
November 2, 2020 - សង្គម
ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់ អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ជាមជ្ឈមណ្ឌលនេះបានមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភហើយជនរងគ្រោះភាគច្រើនគឺជាកុមារីតូចៗមិនដឹងក្តី។ ការជួយរបស់លោកស្រីក៏មានការប្រឈមទាំងថវិកា និងកន្លែងស្នាក់នៅ និងរថយន្តក្នុងការដឹងជញ្ជូនកុមាររងគ្រោះ និងជូនកុមាររងគ្រោះទៅតុលាការថែមទៀត។ ដោយមើលឃើញពីការលំបាក និងខិតខំជួយរបស់លោកស្រី ម៉ម សុម៉ាលី អ្នកនាងស្រីអូន សម្រស់ធម្មជាតិ បានធ្វើការផ្តល់កាដូដ៏ធំ ព្រឹកនេះគឺជូនរថយន្តថ្មីស្រឡាងមួយគ្រឿង សម្រាប់លោកស្រីដែលជាមធ្យោបាយដឹកជញ្ជូនក្នុងមណ្ឌល។ អ្នកស្រី ម៉ម សុម៉ាលី បានបង្ហោះសាររំភើបដោយនឹកស្មានមិនដល់ថា៖ ក្តីស្រមៃថាចង់បានឡាន ការបាក់ pick up ដេីម្បីចុះតាមខេត្ត ស្រុកភូមិដាច់ស្រយាល
November 1, 2020 - សង្គម
ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់ អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ជាមជ្ឈមណ្ឌលនេះបានមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភហើយជនរងគ្រោះភាគច្រើនគឺជាកុមារីតូចៗមិនដឹងក្តី។ ការជួយរបស់លោកស្រីក៏មានការប្រឈមទាំងថវិកា និងកន្លែងស្នាក់នៅ និងរថយន្តក្នុងការដឹងជញ្ជូនកុមាររងគ្រោះ និងជូនកុមាររងគ្រោះទៅតុលាការថែមទៀត។ ដោយមើលឃើញពីការលំបាក និងខិតខំជួយរបស់លោកស្រី ម៉ម សុម៉ាលី អ្នកនាងស្រីអូន សម្រស់ធម្មជាតិ បានធ្វើការផ្តល់កាដូដ៏ធំ ព្រឹកនេះគឺជូនរថយន្តថ្មីស្រឡាងមួយគ្រឿង សម្រាប់លោកស្រីដែលជាមធ្យោបាយដឹកជញ្ជូនក្នុងមណ្ឌល។ នេះជាអំពើល្អដ៏ប្រពៃមួយដែលធ្វើឲ្យមហាជនមានការកោតសរសើរជាពិសេសគេសង្កេតឃើញថា អ្នកនាងស្រីអូន សម្រស់ធម្មជាតិ ជានិច្ចជាកាលបានជួយការងារសង្គមដូចជាថ្មីៗនេះបានចែកអំណោយដល់បងប្អូនរងគ្រោះដោយសារទឹកជំនន់រាប់ពាន់គ្រោះឯណោះ៕
November 1, 2020 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទុក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាង២០ម៉ឺននាក់ ដើរលេងកម្សាន្ដនៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះថា រយៈពេលពីរថ្ងៃកន្លងមកនេះ គឺថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២០ ភ្ញៀវទេសចរផ្ទៃក្នុងដែលរួមមាន ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសផ្ទៃក្នុង ដែលបានដើរកម្សាន្ត សរុបមាន២០៧,០១២នាក់ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន២០៣,៦២៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង
November 1, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្ត PRUIS មួយគ្រឿង ជាសមាជិកក្រុម (Prius Meeting Group PMG) បើកបរដោយបុរសម្នាក់ ឆ្លងកាត់ផ្លូវបំបែកជាបួន ត្រូវជនជាតិចិនប្រុសស្រីមួយក្រុម បើករថយន្ត KIA CARNIVAL លឿនស្លេវ ឆ្លងកាត់ពីមុខក៏បុកអូសកាងមុខរថយន្ត PRIUS ខ្ទេចមួយកំណាត់មុខ ចំណែកឯរថយន្ត KIA ខូចខាតចំហៀងខាងស្ដាំ និងផ្ទះបែកកង់មុខខាងឆ្វេង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវបំបែកជាបួន លើផ្លូវលេខ២១៤ កែងផ្លូវបាស្ទ័រ(៥១) ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីវេលាម៉ោង០៣:៤០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ
November 1, 2020









