រំភើបរកអ្វីនិយាយមិនបាន! អ្នកស្រីម៉ម សុម៉ាលី មានក្តីស្រមៃចង់បានឡាន Pick up ទុកដឹកក្មេងៗរងគ្រោះនៅតំបន់ដាច់ស្រយាល ពេលនេះអ្នកនាងស្រីអូន បានសម្រេចបំណងហួសពីក្តីស្រមៃរបស់គាត់ទៀត
- November 1, 2020
ប្រិយមិត្តប្រាកដជាធ្លាប់ស្គាល់ អ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ជាមជ្ឈមណ្ឌលនេះបានមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភហើយជនរងគ្រោះភាគច្រើនគឺជាកុមារីតូចៗមិនដឹងក្តី។ ការជួយរបស់លោកស្រីក៏មានការប្រឈមទាំងថវិកា និងកន្លែងស្នាក់នៅ និងរថយន្តក្នុងការដឹងជញ្ជូនកុមាររងគ្រោះ និងជូនកុមាររងគ្រោះទៅតុលាការថែមទៀត។ ដោយមើលឃើញពីការលំបាក និងខិតខំជួយរបស់លោកស្រី ម៉ម សុម៉ាលី អ្នកនាងស្រីអូន សម្រស់ធម្មជាតិ បានធ្វើការផ្តល់កាដូដ៏ធំ ព្រឹកនេះគឺជូនរថយន្តថ្មីស្រឡាងមួយគ្រឿង សម្រាប់លោកស្រីដែលជាមធ្យោបាយដឹកជញ្ជូនក្នុងមណ្ឌល។

អ្នកស្រី ម៉ម សុម៉ាលី បានបង្ហោះសាររំភើបដោយនឹកស្មានមិនដល់ថា៖ ក្តីស្រមៃថាចង់បានឡាន ការបាក់ pick up ដេីម្បីចុះតាមខេត្ត ស្រុកភូមិដាច់ស្រយាល ដេីម្បីងាយស្រួលក្នុងការទៅយកកូនៗជនរងគ្រោះ ពេលនេះបានសម្រេចបំណងហួសពីក្តីស្រមៃ ព្រោះខ្ញុំមិនដែលប៉ងប្រាថ្នាឡានថ្មីទេ ថ្ងៃនេះម៉ែអូន ស៊ុន្ទរី នួន ស្រីអូន សម្រស់ធម្មជាតិ 💖💖 បានសម្រេចបំណងហេីយ ពិតជារកពាក្យនិយាយមិនចេញមែន 🙏 អរគុណប្អូនប្រុស ប្អូនស្រី និងគ្រួសារ ស៊ុន ទាំងមូល ដែលបានសម្រេចសេចក្តីប៉ង ប្រាថ្នា របស់ អង្គការ Afesip Cambodia 🇰🇭 ឡាននេះពិតជាមានប្រយោជន៏ច្រេីន ក្នុងការដឹកជញ្ជូនកូនៗ ពិសេសតំបន់ដាច់ស្រយាល ដែលពិបាកក្នុងការធ្វេីដំណេីរ 🙏 នាងខ្ញុំតំណាងអោយ អង្គការ បុគ្គលិក និង កូនៗទាំងអស់ពិតជាអរគុណ ប្អូនស្រី ប្រុស ទាំងពីរ ដែលតែងតែនៅក្បែរកូនៗ ជួយកូនៗដោយក្តីស្រលាញ់ ❤️។






នេះជាអំពើល្អដ៏ប្រពៃមួយដែលធ្វើឲ្យមហាជនមានការកោតសរសើរជាពិសេសគេសង្កេតឃើញថា អ្នកនាងស្រីអូន សម្រស់ធម្មជាតិ ជានិច្ចជាកាលបានជួយការងារសង្គមដូចជាថ្មីៗនេះបានចែកអំណោយដល់បងប្អូនរងគ្រោះដោយសារទឹកជំនន់រាប់ពាន់គ្រោះឯណោះ៕



- Share This Post:






