- Khmernote Media
- សង្គម
យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តាមរយៈគណនីហ្វេសប៊ុកឈ្នោះ So Mony បានសរសេរខ្លឹមសារនិងភ្ជាប់ជាមួយរូបភាពផង បានឱ្យដឹងថា រយៈពេលជាង០៦ខែបានកន្លងផុតទៅហើយ មានគេយកម៉ូតូមកឱ្យជាងម៉ូតូម្នាក់រស់នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ធ្វើការជួសជុលម៉ូតូឱ្យ ដែលអ្នកយកម៉ូតូមកឱ្យជាងជួសជុលនោះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែតាំងពីពេលជួសជុលរួចរហូតមកដល់ពេលនេះ មានរយៈពេល០៦ខែហើយ មិនឃើញម្ចាស់ម៉ូតូនោះមកយកម៉ូតូទៅវិញសោះ។ ដោយអស់លទ្ធភាពរង់ចាំ នៅពេលនេះជាងជួសជុលម៉ូតូ បានយកម៉ូតូនោះទៅប្រគល់ឱ្យនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលតាឯក ក្រុងបាត់ដំបង រក្សាទុកនិងផ្សព្វផ្សាយស្វែងរកម្ចាស់ម៉ូតូ។ ភិនភាគម៉ូតូ និងស្លាកលេខគឺ សៀមរាប 1G-6029 ដូច្នេះបើបងប្អូនណាដែលជាម្ចាស់កម្មសិទ្ធិពិតប្រាកដលើម៉ូតូដូច មានភិនភាគនេះ សូមអញ្ជើញធ្វើការទំនាក់ទំនងទៅប៉ុស្ត៍នគរបាលរដ្ឋ បាលទួលតាឯក ក្រុងបាត់ដំបង ដើម្បីទទួលយកម៉ូតូទៅវិញ
November 4, 2020 - សង្គម
រាជធានីភ្នំពេញ ៖ ស្ត្រីវ័យប្រហែល៥០ឆ្នាំម្នាក់ បាត់ខ្លួនចេញពីផ្ទះទាក់ទងមិនបាន ដើររកមិនឃើញ ទើបមានការព្រួយបារម្មណ៍ពីសុវត្ថិភាពគ្រប់បែបយ៉ាងចំពោះម្ដាយ ធ្វើឲ្យក្រុមគ្រួសារ ជាពិសេសកូនប្រុសបួងសួងសូមឲ្យវត្ថុសាកសិទ្ធនៅក្នុងលោកជួយតាមម្ដាយរបស់ខ្លួនផង ដោយប្រកាសរកម្ដាយតាមបណ្ដាញទំនាក់ទំនងផ្សេងៗ ហើយចេញតាមរកដែរ តែមិនទាន់ទទួលបានដំណឹងអ្វីឡើយ និងទាក់ទងបណ្ដាញសារព័ត៌មានជួយផ្សព្វផ្សាយចែករំលែកបន្តបន្ទាប់គ្នា បង្កការភ្ញាក់ផ្អើលឡើងដល់អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ជួយចែកចាយគ្នារាប់ពាន់នាក់ផងដែរ។ បើតាមសម្ដីប្អូនប្រុសឈ្មោះ សុខ សំណាង ត្រូវជាកូនបង្កើត បានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា ម្ដាយរបស់ខ្លួនមានឈ្មោះ ហៃ សារឹម អាយុ៥០ឆ្នាំជាង បាត់ចេញពីផ្ទះនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ តាំងពីថ្ងៃអាទិត្យ ទី០១ ខែវិច្ឆិកា គិតត្រឹមព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺរយៈពេល៤ថ្ងៃហើយ ដោយមិនមានយកអ្វីទៅជាមួយឡើយ
November 4, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅផ្លូវបំបែកជាបួន ដោយសារមិនបានប្រុងប្រយ័ត្ន និងខ្វះការយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក និងបំពានស្លាកសញ្ញាចរាចរណ៍(ឈប់-Stop) ទើបបណ្តាលឲ្យរថយន្តតូយ៉ូតាព្រូស (TOYOTA PRIUS) ពីរគ្រឿង បើកបោះពួយយ៉ាងលឿនមកបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង តែមិនបណ្ដាលឱ្យមានមនុស្សរងរបួសទេ គ្រាន់តែឈ្លោះគ្នាបែកផ្សែង ផ្អើលទាំងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២:២០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចខាងក្រោយវិទ្យាល័យទួលទំពូង ផ្លូវបំបែកជាបួន តាមបណ្ដោយផ្លូវ៤៣២ កែងផ្លូវ១៣៥ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់មកកាន់ក្រុមការងារខ្មែរណូតថា នៅមុនពេលកើតហេតុ គេឃើញបុរសនារី៣នាក់ បើកបររថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស (TOYOTA PRIUS)
November 4, 2020 - ព័ត៌មានជាតិ
សាន់វ៉េ កុមារាមួយរូបបានចូលរួមបង្ហាញសមត្ថភាពពិសេសរបស់ខ្លួនក្នុងកម្មវិធី តូច ខ្លឹម ខ្លាំង កាលពីថ្ងៃ អាទិត្យ ទី ០១ ខែ វច្ឆិកា កន្លងទៅនេះ បានធ្វើឲ្យគណកម្មការមានការភ្ញាក់ផ្អើលពីសមត្ថភាពនៃការចងចាំរបស់គេ ពាក់ព័ន្ធនឹងចំណេះដឹងប្រវត្តិសាស្ត្រខ្មែរ និងតារាងខួបគីមីថ្នាក់ទី ៩ ។ ទោះបី សាន់វ៉េ ទើបតែមានអាយុ ៧ ឆ្នាំក៏ដោយ ប៉ុន្តែប្អូនប្រុសអាចមានសមត្ថភាពក្នុងការចងចាំពីឆ្នាំនៃការវិវឌ្ឍសម័យកាលនៃព្រះរាជាណាចក្រកម្ពុជា ទាំង ១៥ ដំណាក់កាល ព្រមទាំងព្រះនាម និងឆ្នាំនៃព្រះមហាក្សត្រដែលបានគ្រងរាជ្យនៅក្នុង សម័យនគរភ្នំ និងសម័យអង្គរ។ អាពាហ៍ពិពាហ៍ ប្រវត្តិនៃការសិក្សា និងសមាជិកគ្រួសារ ដែលធ្វើឲ្យគណៈកម្មការទាំងបីមានលោក
November 3, 2020 - សុខភាព
ប៉ាម៉ាក់ភាគច្រើន នៅពេលដែលកូនៗធ្វើអំពើមួយយើងមិនពេញចិត្ត ឬធ្វើខុស បើមិនបានវាយកូនមួយដៃដូចនៅមិនសុខ ព្រោះខ្លាចកូននៅតែខូច។ ប៉ុន្តែយើងត្រូវដឹងថា ការដែលប្រើពាក្យគំរោះគំរើយ ឬវាយដំកូនដោយសារចង់កែទង្វើឆ្គាំឆ្គងរបស់កូនចេញ មិនមែនជាតិចនិកល្អ ដូចដែលយើងគិតទេ ហើយបែរជាផ្ដល់ការចងចាំមិនល្អដល់កូនថែមទៀត។ ក្នុងករណីដែលកូនមិនស្ដាប់បង្គាប់ យើងមិនចាំបាច់វាយ ឬស្រែកគំហកដាក់កូនទេ ព្រោះអំពើវាយតប់ ស្រែកគំហកដាក់កូននេះ សុទ្ធតែផ្ដល់ភាពអវិជ្ជមានដល់កូន ថែមទាំងអាចឲ្យកូនខ្លាចយើងជាម៉ាក់ប៉ាមិនហ៊ាននៅជិតក៏ថាបាន។ នេះបើតាមការឲ្យដឹងរបស់លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ។ ការប្រើអំពើហិង្សាទៅលើកូន ជំនួសដោយការបង្រៀនលួងលោមកូន មិនអាចកែប្រែទង្វើខុសឆ្គងរបស់កូនបានទេ ហើយលើសពីនេះ វាអាចធ្វើឲ្យចរិតកូនកាន់តែយ៉ាប់៖ – ការដាក់ទណ្ឌកម្មកូន អាចធ្វើឲ្យកូនចេះនិយាយកុហក ដើម្បីគេចពីការវាយ ឬស្ដីឲ្យរបស់ម៉ាក់ប៉ា ហើយកូនអាចទម្លាក់កំហុសទៅឲ្យអ្នកផ្សេង ជាដើម
November 3, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ត្រីជំនាញមន្ទីរសាធារណការរាជធានីភ្នំពេញ បានអះអាងថា ផ្លូវចំនួន២៩ខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ត្រូវបានក្រសួងសាធារណការនិងរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំណើរការជួសជុលជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៣ ខែវិច្ឆិកានេះថា ក្រោយ ជំនន់ទឹកភ្លៀងបានវាយលុករាជធានីភ្នំពេញរួចមក ផ្លូវមួយចំនួនត្រូវបានខូចខាត។ ចំពោះមុខនេះ ក្រសួងសាធារណការ និងរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជួសជុលជាបណ្ដោះអាសន្នសិន ដេីម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាក់ស្តែងផ្លូវជាតិលេខ៤ បាននិងកំពុងជួសជុល, ចំណែកផ្លូវ ២០A ផ្លូវ ៦A ក្រោយជួសជុលបណ្តោះអាសន្ន និងដាក់ឱ្យ ដំណើរការបណ្តោះអាសន្នដែរ
November 3, 2020 - ព័ត៌មានជាតិ
មរតកវប្បធម៌ ជាពិសេសល្ខោនខោល របាំបុរាណខ្មែរ របាំប្រជាប្រិយ ឬរបាំប្រពៃណីជាដើម គឺជាដួងព្រលឹងសំខាន់របស់ជាតិ ហើយវាក៏បង្ហាញផងដែរ នូវអត្តសញ្ញាណជាតិទៅកាន់ពិភពលោក។ លោក ហង់ ភូមិរ៉ា ដែលជាស្ថាបនិកបង្កើតថ្នាក់បង្ហាត់សិល្បៈមួយឈ្មោះថា “ក្រុមយុវជនល្ខោនខោលជំនាន់ថ្មី” បានធ្វើការប្រកាសបង្ហាត់បង្រៀនរបាំបុរាណ និងល្ខោនខោល ដោយមិនយកថវិកា។ លោក ហង់ ភូមិរ៉ា បានឲ្យដឹងថា ថ្នាក់បង្ហាត់បង្រៀនរបាំបុរាណ និងល្ខោនខោលនេះ មានទីតាំងស្ថិតនៅ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ (ម្តុំព្រែកលៀប) ហើយអ្នកចង់ហាត់ត្រូវមានអាយុចន្លោះពី៧ឆ្នាំដល់៣០ឆ្នាំ ចំណែកឯពេលវេលាហាត់ពីម៉ោង ៦:៣០ព្រឹកដល់៤:៣០ល្ងាច នៅចុងសប្តាហ៍។ សម្រាប់អ្នកដែលមានបំណងហាត់របាំបុរាណ និងល្ខោនខោល អាចធ្វើការសាកសួរព័ត៌មានលំអិតតាមរយៈលេខទូរស័ព្ទ 081513019៕
November 3, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន « ភូមិវប្បធម៌កម្ពុជា » បានចេញសេចក្ដីជូនដំណឹងពីការបិទភូមិវប្បធម៌ ហើយបានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនត្រូវបិទទ្វារនេះ គឺដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវមកចូលទស្សនា មានការថយចុះយ៉ាងគំហុកជាច្រើនខែកន្លងមកនេះ ក្រុមហ៊ុនបានជួបការលំបាកផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់ លើការចំណាយនានា ជុំវិញដំណើរការអាជីវកម្ម បន្តទៀតបាននោះទេ។ ដូច្នេះចាប់ពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះតទៅ ក្រុមហ៊ុន និងបិទដំណើរការអាជីវកម្មនៅភូមិវប្បធម៌កម្ពុជាទាំងស្រុង។ ការប្រកាសពីការបិទអាជីវកម្មនេះធ្វើឲ្យមហាជនមានការសោកស្តាយជាខ្លាំង ទន្ទឹមហ្នឹងនេះ ស្រាប់តែថ្មីៗនេះ អ្នកនាង ធី សុវណ្ណថា បានប្រកាសស្នើសុំការគាំទ្រ ចំនួន ២ម៉ឺន Like
November 3, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ ស្ត្រីម្នាក់រងរបួសបាក់ជើង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្តបើកបុកពីក្រោយម៉ូតូសេ១២៥ ក្លាយជាអគ្គិភ័យឆាបឆេះរថយន្តផ្នែកខាងក្បាលអូស និងម៉ូតូភ្លើងឆេះខ្ទេច កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៦ ខាងត្បូងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F-9611 បើកបរដោយឈ្មោះ សាន សាឡុន ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
November 3, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣:៤០នាទី កម្លាំងជំនាញ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) ដឹកនាំដោយលោក ឧ ទោ សុី ផល្លា លោក វ ឯក ជាវ តុលា នាយករងមន្ទីរ និង លោ វ ឯក សេង ឃុនណាង នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ដឹកនាំ
November 3, 2020









