Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្ដីជូនដំណឹងស្ដីពី ការផ្អាកចរាចរណ៍ការណូតទេសចរណ៍ ក្នុងទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៧ ឆ្នាំ២០២០នេះ ដើម្បីចូលរួមអបអរសាទរ ដែលប្រព្រឹត្តិទៅនៅថ្ងៃចន្ទ ៩រោច ខែកត្តិក ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺមានការបាញ់កាំជ្រួចអបអរក្នុងព្រះរាជពិធីប្រទានភ្លើងជ័យ នៅថ្ងៃទី០៩ ខែវិច្ឆិកា នឹងព្រះរាជពិធីពន្លត់ភ្លើងជ័យ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ ដូចនេះមន្ទីរទេសចរណ៍រាជធានីភ្នំពេញ សូមណែនាំដល់ម្ចាស់ទូក កាណូត កប៉ាល់ទេសចរណ៍ជាតិ និងអន្តរជាតិទាំងអស់ ឱ្យរក្សាសណ្ដាប់ធ្នាប់សន្តិសុខសុវត្ថិភាពនៅតាមដងទន្លេមុខព្រះបរមរាជវាំង និងបញ្ចៀសបញ្ហាផ្សេងៗ ពេលបាញ់កាំជ្រួច ដោយចូលរួមសហការ

    November 7, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដោយសង្កេតឃើញនូវ សារព័ត៌មាន Online ឈ្មោះ VOP News TV បានផ្សាយផ្ទាល់ដោយមានអត្ថន័យ វាយ ប្រហារ និងចោទប្រកាន់មកលើ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទាក់ទងនឹងករណីឈ្មោះ ងិន លក្ខិណា ដែលគាត់ត្រូវបានក្រុមហ៊ុន TrueMoney ប្តឹងទាក់ទងនឹងការផ្សាយផ្ទាល់តាមប្រព័ន្ធសង្គម (Facebook live) បរិហារកេរ្តិ៍ ក្រុមហ៊ុន TrueMoney និងបុគ្គលិក TrueMoney ថាបានលួចលុយរបស់ខ្លួន ចំនួន ១០,០០០ ដុល្លារ។ ជាងនេះទៅទៀតនៅ

    November 7, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់ថា មកដល់​យប់​ថ្ងៃទី​៦ ​ខែវិច្ឆិកា​ ឆ្នាំ​២០២០​ បាន​រកឃើញ​សាលារៀន​ពាក់ព័ន្ធ​នឹង​គណៈប្រតិភូ​ការបរទេស​ប្រទេស​ហុង​គ្រី​ចំនួន​៦​ ។​ ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង កីឡា​បានឱ្យដឹង​នៅ​ថ្ងៃទី​៧​វិច្ឆិកា​ឆ្នាំ​២០២០​ថា​ ​គិត​ត្រឹម​យប់​ថ្ងៃទី​០៦ វិច្ឆិកា ២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​រកឃើញថា គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​២​ទៀត (​សរុប​មាន​ចំនួន​០៦​គ្រឹះស្ថានសិក្សា​) ពាក់ព័ន្ធ​នឹង​ករណី​គណ​:​ប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។ ​ជាមួយគ្នា​នោះដែរ​អ្នកនាំពាក្យ​ក៏បាន​ឱ្យដឹងថា​ស្ថានភាព​នៃ​គ្រឹះស្ថានសិក្សា​គិត​ត្រឹម​យប់​ថ្ងៃទី​០៦ វិច្ឆិកា ឆ្នាំ​២០២០ រួមមាន៖ – ​គ្រឹះស្ថានសិក្សា​ទី​៦៖

    November 7, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ភាពអណាធិបតេយ្យនៅតែកើតមានឡើងនៅតំបន់ក្រោមស្ពានអាកាសស្ទឹងមានជ័យ ខណៈដែលជនសង្ស័យប្រុសស្រីមួយក្រុម មានគ្នាជាង១០នាក់ បានស្ទាក់វាយប្លន់ ប្រដាប់ដោយដំបង និងដុំថ្មវាយទៅលើបុរសជនជាតិឥណ្ឌាម្នាក់ ខណៈគាត់កំពុងរុញរទេះដើរលក់នុំរ៉ូទី យកលុយអស់រលីង និងពងទាជិត ១០០គ្រាប់ រួចគេចខ្លួនចូលទៅក្រោមស្ពានអាកាសស្ទឹងមានជ័យវិញបាត់ស្រមោលអស់។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ចំណុចមុខវត្តស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ សាក្សីដែលឃើញហេតុការណ៍បានបង្ហើបអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានរុញរទេះដើរលក់នំរ៉ូទី តាមបណ្ដោយផ្លូវ២១៧ ពីកើតទៅលិចគោលបំណង ទៅផ្ទះជួលរបស់គាត់ នៅម្ដុំលូប្រាំ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់លេចជនសង្ស័យប្រុសស្រីក្មេងស្ទាវៗ ជំទង់ៗ មានគ្នាជាងដប់នាក់ ប្រដាប់ដោយដំបង និងដុំថ្មបានធ្វើសកម្មភាព វាយទៅរូបគាត់

    November 7, 2020
  • សង្គម

    កាលពីព្រឹកមិញនេះមានការបង្ហោះ និងស៊ែរតៗគ្នាពីវិដេអូបុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជា K01 ដែលបានធ្វើសកម្មភាពដេញអ្នកជិះម៉ូតូបញ្ច្រាស់ទៅផ្លូវស្របវិញ ហើយនៅក្នុងវិដេអូក៏បានឃើញសកម្មភាពគាត់បានកាន់របស់រឹង និងរត់ទៅវាយកែបម៉ូតូឲ្យអ្នកបើកបរបញ្ច្រាស់ជិះត្រលប់ផ្លូវវិញ។ ទាក់ទងនឹងករណីនេះលោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបញ្ចេញមតិថា៖ “ខ្ញុំមិនកាន់ជើងប្រជាពលរដ្ឋដែលជិះបញ្ច្រាស់ផ្លូវទេ ហើយខ្ញុំក៏មិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋជិះបញ្ច្រាស់បែបនេះដែរ ប៉ុន្តែបុរសម្នាក់ដែលដេញវាយប្រជាពលរដ្ឋនៅក្នុងវីដេអូនេះគឺច្បាប់មិនគាំពារ ឬលើកទឹកចិត្តឲ្យគាត់ធ្វើបែបនេះទេ ព្រោះវាបំពានទៅលើមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ( អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល

    November 6, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងអប់រំបានតម្រូវឱ្យគ្រឹះស្ថានសិក្សាឯកជនចំនួន០៤ ផ្អាកដំណើរការសិក្សារយៈពេល១៤ថ្ងៃ បន្ទាប់ពីបាន រកឃើញថា មានពាក់ព័ន្ធនឹងករណីប៉ះពាល់ និងជួបប្រាស្រ័យជាមួយគណៈប្រតិភូប្រទេសហុងគ្រី ដែលមកបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ការផ្អាកការសិក្សារបស់សាលារៀនឯកជនចំនួន៤នេះ ធ្វើឡើងបន្ទាប់ពីប្រទេសថៃ បានប្រកាសរកឃើញថា ឯកឧត្តម រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មប្រទេសហុងគ្រី មានវិជ្ជមានកូវីដ-១៩ ក្រោយពេលដែលឯកឧត្តមបញ្ចប់ដំណើរ ទស្សនកិច្ចនៅកម្ពុជាកន្លងមកនេះ។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា គ្រឹះស្ថានសិក្សាឯកជនទំាង០៤នេះ ក្រសួងតម្រូវឱ្យផ្អាកការសិក្សាបណ្តោះអាសន្នចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា បន្ទាប់ពីបានរកឃើញថា

    November 6, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងមុខងារសាធារណៈ សូមគោរពផ្ញើជូនសម្តេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន ស្តីពីការជ្រើសរើសមន្ត្រីរាជការស៊ីវិល និងការអនុវត្តកម្មសិក្សា សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២១ ការប្រលងជ្រើសរើសនេះ អាចផ្ដើមពីខែមករា ឆ្នាំ២០២១តទៅ ដូច្នេះដើម្បីទទួលបានព័ត៌មានលម្អិតសូមអានសារលិខិតដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន

    November 6, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​៖​ តាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ប្រហែល​ ០៩​និង​៣០​នាទី​ព្រឹក​ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ និង​រឹត​បន្តឹង​ចំពោះ​ការ​បើកបរ​ល្មើស​នឹង​ផ្លា​ក​សញ្ញា​ហាមឃាត់​ (​ផ្លូវ​ឯកទិស​)​ នៅ​ចំណុច​ផ្លូវ​ខ្លោងទ្វារ​ទន្លេ​អុំ​ បាន​ធ្វើការ​ឃាត់​ម៉ូតូ​ចំនួន​ ២​គ្រឿង។ អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ទាំង ​៤​នាក់​ (​មាន​ទាំង​អ្នកបើកបរ​ និង​អ្នក​រួម​ដំណើរ​)​ បើកបរ​ពី​ត្បូង​ទៅ​ជើង​ ដើម្បី​​ធ្វើការ​ពិន័យ​ ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង​ ពួក​គាត់​បាន​ស្នើ​សុំ​អោយ​សមត្ថកិច្ច​យើង​ធ្វើការ​ផាកពិន័យ​មិន​ពាក់មួក​ចំនួន​តែ​ ១​នាក់​គត់​ និង​បាន​អប់រំ​ណែនាំ​ចំនួន​៣​នាក់​ បន្ថែម​ទៀត​ចំពោះ​អ្នក​ដែល​មិន​ពាក់មួក​សុវត្ថិភាព​។​ ដែល​មាន​បង្កាន់ដៃ​ពិន័យ​អន្តរការណ៍​លេខ​០០៩៤៨៣១​ និង​បង្កាន់ដៃ​បង់ប្រាក់​ពិន័យ​លេខ​ ០៧០-២-០២០០០១៧៣៨៩​ ចំនួន​ទឹកប្រាក់​ ៦០,០០០​ ៛​

    November 6, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ អនុវត្តន៍តាមការចង្អុលដឹកនាំរបស់លោកឧត្តមសនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីដោយផ្ទាល់់ពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១២:០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំ សហការណ៍ជាមួយកម្លាំង ការិ.ប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ២គោលដៅផ្សេងគ្នា។ គោលដៅទី១៖ ចំណុចបន្ទប់ជួលលេខD៥ របស់ជនសង្ស័យឈ្មោះ HUNDRI ALIHUSIN ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ គោលដៅទី២៖ ចំណុចបន្ទប់ជួលលេខ៦១៨ របស់ជនសង្ស័យឈ្មោះ យឿង តាំងទ្រៀង

    November 6, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងការបរទេសកម្ពុជាប្រកាសផ្លូវការថា “ប្រមុខការទូតហុងគ្រី ឆ្លងជំងឺកូវីដ១៩” ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជាសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូ ធ្វើចត្តាឡីស័ក។ កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចេញទៅបាញ់ថ្នាំសម្លាប់មេរោគ នៅអគារមិត្តភាពទីស្តីការគណ:រដ្ឋមន្ត្រី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពី មានបទបញ្ជាផ្ទាល់ពីឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកឧត្ដមសេនីយ៍ ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានបញ្ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ ចុះទៅបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងអគារធ្វើការនៃទីស្តីការគណរដ្ឋមន្ត្រី ក្រោយពីរដ្ឋមន្ត្រីហុងគ្រីដែល មានជំនួបជាមួយថ្នាក់ដឹកនាំមួយចំនួននៅទីនោះបានចាកចេញពីកម្ពុជានិងត្រូវបានធ្វើតេស្តរកឃើញថាមានផ្ទុកមេរោគកូវីដ១៩នៅទីក្រុងបាងកកដោយមន្ត្រីចត្តាឡីស័ក។ សូមជំរាបថា

    November 6, 2020