Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តមណ្ឌលគិរី៖ តាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានទទួលរងនូវចំហាយឥទ្ធិពលព្យុះ និងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម បណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅតាមបណ្តាស្រុក រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងមានការហូរកាត់ផ្តាច់ស្ពានយោល ១កន្លែង នៅស្រុកកោះញែក នេះបើតាមការឱ្យដឹងពីលោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ។ លោក យន់ សារ៉ោម បានឱ្យដឹងថា ស្ពានយោល ១កន្លែង ត្រូវបានជំនន់ទឹកភ្លៀងហក់ឡើងយ៉ាងខ្លាំង បណ្តាលឲ្យហូរកាត់ផ្តាច់ស្ពានយោល នៅវេលាម៉ោង ៧ និង៣៩នាទី

    November 12, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ ប្រភព៖ អគ្គិសនីកម្ពុជា- EDC

    November 12, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការណែនាំយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, កម្លាំងចម្រុះ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរង និងលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំចុះចែកម៉ាស់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវ ដែលមិនមានពាក់ម៉ាស នៅចំណុចមុខវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    November 12, 2020
  • ព័ត៌មានជាតិ

    ព្រឹត្តិការណ៍ ៣ វិច្ឆិកា គឺជាព្រឹត្តិការណ៍មួយដែលសម្តេចតេជោ ហ៊ុន សែន បានដាក់ឈ្មោះឡើងដើម្បីចៀសវាងការ​រើសអើង និងប៉ះពាល់ដល់ប្រទេសទាំង ២ នៅពេលក្រោយ ស្រាប់តែថ្មីៗនេះ​មានការយករូបលោករដ្ឋមន្ត្រីហុងគ្រី Péter Szijjártó ទៅធ្វើការបង្ហោះពេញបណ្តាញសង្គម Facebook ដោយមានការអធិប្បាយបែបចំរុះ។ ក្នុងនោះដែរឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក៏បានបង្ហោះសារនៅលើ ទំព័រ Facebook ផ្លូវការរបស់លោក ដោយលើកយក 3 ចំនុចរបស់លោក Péter Szijjártó មកធ្វើការបង្ហាញជូនសាធារណជនអោយបានដឹង។ ឯកឧត្តម ប្រាក់ សុខុន បានរៀបរាប់ថា៖

    November 12, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នាថ្ងៃទី១០-១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគោលដៅបែបបទចេញក្រៅប្រទេស បានសហការជាមួយ ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការបណ្តេញចេញជនជាតិចិនចំនួន ២៤នាក់ តាមជើងយន្តហោះចេញលេខ ZA494 (KOS-CTU) និងចេញលេខ DR5032 (KOS-KMG) ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ឆ្នាំ៕

    November 12, 2020
  • ព័ត៌មានជាតិ

    នៅមុននេះសម្តេចតេជោ ហ៊ុន សែន បានធ្វើការបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចថា៖ “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញនិងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។ ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះសំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។ បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺកូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូប ការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការ លាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។ សម្រាប់ការពាក់ម៉ាស់ដែលកាលពីម្សិលមិញនេះខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ជូនទៅសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់។ សូមបងប្អូនពាក់ម៉ាស់ទាំងអស់គ្នាដើម្បីយើងឈានទៅបញ្ចប់ព្រិត្តិការណ៍៣វិច្ឆកាឱយបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣ វិច្ឆិកា ២០២០ វិញ។ សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះត្រូវបន្តធ្វើឱ្យបានហ្មត់ចត់នឹងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនឹងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំអោយពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន”៕

    November 12, 2020
  • កូវីដ-១៩

    នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសថា មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី និងមិនមានករណីជាសះស្បើយបន្ថែមឡើយ។ ចំពោះអ្នកប៉ះពាល់ព្រឹត្តិការណ៍ ០៣ វិច្ឆិកា គឺនៅថ្ងៃទី១១ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ក្រសួងសុខភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌ ៣ វិច្ឆិកា មានចំនួន ៨៨នាក់ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានកូវីដ១៩ទាំងអស់។ គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ២ ៤៩៧វត្ថុសំណាក (ក្នុងចំនួននេះមានអ្នកធ្វើតេស្តលើកទី១ ចំនួន ១ ៦៨០នាក់ និងលើកទី២ បានចំនួន

    November 12, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ចបង្រ្កាបកន្លែងបើកល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅដីឡូត៍គ្មានលេខ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង១៦និង៣០នាទី ឃាត់ខ្លួនអ្នកលេងជល់មាន់ ១៤នាក់។ ១-ឈ្មោះ យូ លិញ ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ២-ឈ្មោះ យ៉ា សុភិន ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិចុងព្រែក១ សង្កាត់ព្រែកឯង

    November 12, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាថៅកែភោជនីយដ្ឋាន១៦៨ បានបើករថយន្ត Ford Ranger បត់ស្ដាំចូលភោជនីយដ្ឋាន ខ្វះការប្រុងប្រយ័ត្ន ត្រូវកង់បីឥណ្ឌា បើកលឿនមកបុកពីក្រោយ កៀបជាប់តៃកុងកង់បីរងរបួសបែកថ្ងាសឈាមស្រក់ពេញខ្លួន ផ្អើលក្រុមអ្នករត់កង់បីនិងប្រជាពលរដ្ឋជួយគាស់សង្គ្រោះមនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០យប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចមុខភោជនីយដ្ឋាន១៦៨ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ភាគីខាងរថយន្តម៉ាកហ្វតរ៉េនជ័រ (Ford Ranger) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-3068 បើកបរដោយឈ្មោះ សួស សម្បត្តិ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរថៅកែភោជនីយដ្ឋាន១៦៨

    November 12, 2020
  • ព័ត៌មានជាតិ

    យោងតាមការសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ស្នើសុំឲ្យអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារ នៅទូទាំងរាជធានីភ្នំពេញ ខេត្ត ផ្អាកអាជីវកម្មជាបណ្តោះអាសន្ន រហូតមានការជូនដំណឹងជាថ្មី៕

    November 11, 2020