Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលបានការណែនាំពីរាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចាត់ឲ្យលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តដឹកនាំក្រុមការងារចម្រុះ ចុះណែនាំ និងផ្អាកអាជីវកម្ម ទូទាំងខេត្តចំនួន ៩៦កន្លែង រួមមាន៖ ទី១. ខារ៉ាអូខេ ចំនួន

    November 13, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្ទាក់ឃាត់រថយន្ត Jeep មួយគ្រឿងពាក់ផ្លាកលេខ 2BI-3889 ដើម្បីចាប់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើការនាំខ្លួនអ្នកលក់អនឡាញល្បីឈ្មោះ ទ្រី សុផានិត ទៅធ្វើការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ ស្រាប់តែអ្នកនាង ទ្រី សុផានិត ហាក់មានបញ្ហាសុខភាព បណ្តាលអោយសន្លប់បាត់ស្មារតី

    November 13, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មិនមានផែនការលើកពេលប្រឡងឌីប្លូម និងបាក់ឌុបនោះទេ ទោះបីយើងនៅបន្តតាមដានស្ថានការណ៍ក្រោយព្រឹត្តិការណ៍ ០៣វិច្ឆិកា ក៏ដោយ។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ទោះបីការសិក្សារបស់សិស្សបានផ្អាកជាបណ្តោះអាសន្ន នៅតាមទីតាំងមួយចំនួន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល រយៈពេល២សប្តាហ៍ដោយសារព្រឹត្តិការណ៍ ០៣ ខែវិច្ឆិកាយ៉ាងណាក្តី ប៉ុន្តែក្រសួងអប់រំ មិនទាន់មាន ផែនការលើកពេលនៃការប្រឡងនោះទេ។ តែទោះជាយ៉ាងណា ឯកឧត្តមបញ្ជាក់ថា ក្រសួងអប់រំ នៅបន្តតាមដាន និងវាយតម្លៃ

    November 13, 2020
  • សង្គម

    ប្អូនប្រុសម្នាក់ដែលមានឈ្មោះថា ពេជ ធារ៉ា ត្រូវបានអ្នកសារព័ត៌មាននិងមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយឃើញសកម្មភាពចូលរួមប្រណាំងកង់របស់ប្អូនប្រុស ទោះបីជាគ្មានកង់ល្អនឹងគេ មានត្រឹមកង់ដែលគ្មានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ និងគ្មានសូម្បីហ្វ្រាំងចាប់ តែមិនអាចរារាំងការតាំងចិត្តរបស់ក្មេងប្រុសម្នាក់នេះទេ។ បើតាមអោយដឹងប្អូនប្រុស ពេជ ធារ៉ា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កង់មួយគ្រឿងនេះគឺប្អូនសន្សំលុយទិញពីអេតចាយ តំលៃ២ម៉ឺនរៀល ហើយដោយសារតែស្រលាញ់ការជិះកង់ប្រណាំងទើបនាំចិត្តប្អូន ទៅសុំគណៈកម្មការដើម្បីធ្វើការប្រកួតស្ម័គ្រចិត្តនឹងគេ។ ប៉ុន្តែអ្វីដែលពិសេសមួយផ្នែកទៀតនោះគឺរូបថតដ៏រស់រវើករបស់បងប្រុស កឹម សុវណ្ណា ដែលជាអ្នកថតរូបកីឡាដ៏ល្បីឈ្មោះ ដោយគាត់គឺជាអ្នកថតរូបនិងធ្វើអោយ ពេជ ធារ៉ា ល្បីឈ្មោះនិងទទួលបានជំនួយជាច្រើនតាមរយៈរូបថតគាត់ប៉ុន្មានសន្លឹកនេះ។ ក្នុងនោះដែរអ្នកនាង ទ្រី ដាណា ក៏បានបង្ហោះសារមួយឃ្លាទៅកាន់លោក កឹម សុវណ្ណា ថា៖ ៉ទឹកដៃថតរូប ធ្វើឱ្យគេមើលហើយអាណិត មានមនោសញ្ចេតនា

    November 13, 2020
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ PNN News បានឲ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងស្នងការដ្ឋាន ចំនួន ១០០នាក់ ជួយសម្រួលរៀបចំ នៅបរិវេណពន្ឋនាគារខេត្តបន្ទាយមានជ័យ និងកម្លាំង អធិការដ្ឋាននគរបាលក្រុង/ស្រុកចំនួន០៥ មាន ក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកភ្នំស្រុក ជួយសម្រួលចរាចរណ៍តាមដងផ្លូវ ដើម្បីដឹកជញ្ជូនអ្នកជាប់ឃុំ ត្រឡប់មកកាន់ពន្ធនាគារ ខេត្តបន្ទាយមានជ័យ ក្រោយពីជំនន់ទឹកភ្លៀងបានស្រក។ លោកឧត្តមសេនីយ៍ស្នងការ ក៏បានក្រើនរំលឹកអោយបងប្អូនយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារប្រឆាំងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

    November 13, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្ទាក់ឃាត់រថយន្ត Jeep មួយគ្រឿងពាក់ផ្លាកលេខ 2BI-3889 ដើម្បីចាប់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលទទួលបានបន្ត នៅពេលកម្លាំងនគរបាលបានបង្ហាញថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់

    November 13, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមមានគ្នាប្រមាណជា១០នាក់ បានជិះម៉ូតូកង់បីមួយគ្រឿង ហើយសង្ស័យ មិនទាន់ដល់គោលដៅផង ម្ចាស់រ៉ឺម៉កទារលុយមុន ធ្វើឱ្យពួកគេខឹង ក៏លោតចុះចេញពីរ៉ឺម៉ក រួចយកដុំថ្មគប់លើម្ចាស់កង់បីរបួសបែកក្បាលតែម្ដង ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខហាងគោដុត៩៩៩៩ តាមបណ្តោយផ្លូវបេតុង ជិតវត្តអង្គតាមិញ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីជនរងគ្រោះនិងជាម្ចាស់រ៉ឺម៉កកង់បីបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានដឹកក្មេងស្ទាវចំនួន១០ នាក់ចេញពីម្តុំស្តុបលូប្រាំ ក្នុងគោលបំណងទៅម្តុំវត្តគោកបញ្ជាន់ដោយធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ រូបគាត់មិនទុកចិត្តបានសុំលុយពីក្មេងៗទាំងនោះមុន ខណៈនោះស្រាប់តែក្រុមក្មេងស្ទាវទាំងនោះបានលោតចុះពីលើម៉ូតូកង់បីគាត់ជាបន្តបន្ទាប់គ្នា។ ភ្លាមនោះរូបគាត់ឃើញដូច្នោះក៏បានស្រែកឆោឡោ ស្រាប់តែក្មេងទាំងនោះបានយកដុំថ្មមកគប់ចំក្បាលរបស់គាត់បណ្ដាលឲ្យបែកក្បាលហូរឈាម រួចរូបគាត់បានយកអាវមករុំក្បាលដើម្បីកុំឱ្យហូរឈាម។ បន្ទាប់មកក្មេងទាំងនោះបាននាំគ្នារត់គេចខ្លួនបាត់ស្រមោលតែម្តង។ ក្រោយកើតហេតុជនរងគ្រោះបានឲ្យមិត្តភក្តិជួយអូសរ៉ឺម៉កកង់បីទៅផ្ទះសិន រួចបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១

    November 13, 2020
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ-នៅវេលាម៉ោង ០០:២៥នាទីរំលងអធ្រាត្រឆ្លងចូល ថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២០ លើផ្លូវ 149C ( ផ្លូវបំបែក៦០ម៉ែត្រ ) ត្រង់ចំណុច ចំណោតទី២អាឡាំងឌឺឡុង ស្ថិតក្នុង​ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ​ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ​រថយន្ត ០១គ្រឿងម៉ាក COLORADO ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ​ 2AZ-0264 ( រថយន្តជាកម្មសិទ្ធរបស់ក្រុមហ៊ុនបេតុង អ៊ុយ ប៉ាង ) អ្នកបើកបរឈ្មោះ WANG XUSHENG ភេទប្រុស

    November 13, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម ខៀវ កញ្ញា​រីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន បានឲ្យដឹងថា ខ្ញុំបាទសូមគោរពរាយការណ៏ជូនឯកឧត្តមរដ្ឋមន្រ្តី ស្តីពី អ្នកសារ ព័ត៌មាន ” យុវជនតេជោ ” ឈ្មោះ ភាន សុភ័ក្រ្ត ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចាប់ឃាត់ខ្លួន នៅរសៀលថ្ងៃទី 12 ខែ វិច្ឆិកា ឆ្នាំ 2020 ពីបទដឹកឈើប្រណិតខុសច្បាប់ មាន ឈើក្រញ៉ូង ឈើនាង នួន ចេញពីស្រុកសៀម ប៉ាង តាម ផ្លូវជាតិ លេខ

    November 13, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលរួមលេង Challenge ដោយធ្វើការបរិច្ចាគ 1$ ដើម្បីជួយដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរ ដែល Challenge នេះត្រូវបានបង្កើតឡើងដោយលោក Sai និងក្រុមការងារ ដើម្បីជាចំណែកចូលរួមបន្ថែមក្នុងយុទ្ធនាការរត់រយៈពេល៩៩ថ្ងៃរបស់ជួយមន្ទីរពេទ្យកុមារអង្គរ។ Challeng នេះ គឺតែលោកអ្នកធ្វើការបរិច្ចាគប្រាក់ 1$ ទៅកាន់គណនីធនាគាររបស់មន្ទីរពេទ្យកុមារអង្គរ ហើយធ្វើការ Screenshot ប្រតិបត្តិការផ្ញើប្រាក់នោះ រួចបង្ហោះចូលគណនីហ្វេសប៊ុក ដោយភ្ជាប់ជាមួយរូបថតរបស់លោកអ្នក និង tag មិត្តភក្តិ 10នាក់ទៀតជាការស្រេច។ បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក Sai បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមលេង Challenge នេះ ហើយក្នុងរយៈពេលតែ២៤ម៉ោងទទួលបានថវិកា

    November 13, 2020