- Khmernote Media
- កូវីដ-១៩
នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសថា មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី និងមិនមានករណីជាសះស្បើយនោះទេ។ ចំពោះអ្នកប៉ះពាល់ព្រឹត្តិការណ៍ ០៣ វិច្ឆិកា គឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានធ្វើការតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌ ៣ វិច្ឆិកា មានចំនួន ១៣០០សំណាក ដែលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានពិនិត្យធ្វើតេស្តចំនួន ១១៨៥ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានកូវីដ១៩ទាំងអស់។ ចំណែកវត្ថុសំណាកវិភាគចំនួន ១០៥ ដែលនៅសល់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងបន្តពិនិត្យនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្តទៀត។ គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
November 15, 2020 - ព័ត៌មានជាតិ
មុននេះបន្តិចសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នៅលើទំព័រហ្វេសបុកផ្លូវការរបស់សម្តេចថា៖ កម្ពុជាផ្តល់ម៉ាស២លានដល់មិត្តឡាវ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះនាយករដ្ឋមន្រ្តីឡាវ តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ទន្ទឹមនេះ ខ្ញុំក៏សូមចាត់តាំងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីនាំយកអំណោយខាងលើទៅទីក្រុងវៀងច័ន្ទ នាព្រឹកថ្ងៃច័ន្ទសប្តាហ៍ក្រោយ តាមជើងយន្តហោះពិសេស។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា៕
November 14, 2020 - កូវីដ-១៩
ក្រសួងសុខាភិបាលបានប្រកាសថា លទ្ធផលធ្វើតេស្ដលើកទី៣ ដែលចេញដោយវិទ្យាស្ថានប៉ាស្ទ័រ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លើសំណាកចំនួន១១៩៥នាក់ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា បង្ហាញថា «អវិជ្ជមានទាំងអស់»។ ចំពោះសំណាកនៅសល់ចំនួន១០៥ទៀត វិទ្យាស្ថានប៉ាស្ទ័រ នឹងបន្តពិនិត្យនៅថ្ងៃស្អែកទៀតថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ៕
November 14, 2020 - PR
តើត្រូវរស់នៅប្រជ្រៀតគ្នាជាមួយឪពុកម្តាយក្នុងផ្ទះតែមួយ ដោយសារគ្មានលទ្ធភាពទិញផ្ទះឬ? តើគ្មានលទ្ធភាពទិញផ្ទះ ដោយសារការបង់ប្រាក់ប្រចាំខែខ្ពស់ពេកឬ? តើពិតជាពិបាកមែនឬfក្នុងការទិញផ្ទះមួយសម្រាប់ខ្លួនឯង? ………… ………… ………… ………… ………… ………… ………… ………… ………… ………… ………… ………… ………… ………… ………… ………… ទេ! ទេ! ទេ! NO!NO!NO! បើកាត់បន្ថយការផឹកកាហ្វេពីរបីពែងក្នុងហាងកាហ្វេ ការទៅលេងក្លឹបពីរបីដង ការមើលកុនពីរបីដង ឬកាត់បន្ថយការផឹកស្រាបៀ៥កំប៉ុងជារៀងរាល់ថ្ងៃ គ្រាន់តែ សន្សំ ៨ ដុល្លារក្នុងមួយថ្ងៃ សន្សំ
November 14, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ក្រសួងមហាផ្ទៃចេញសេចក្តីជូនដំណឹង ក្នុងគោលបំណងធ្វើឲ្យសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ កាន់តែមានលក្ខណៈ សុវត្ថិភាពខ្ពស់ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចេញសន្លឹកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី ដែលមានសញ្ញាសុវត្ថិភាពពិសេស (Hologram) សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ដូចមានគំរូជូនភ្ជាប់៕
November 14, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ មុននេះបន្តិចមានការចុះផ្សាយពី អគ្គិសនីកម្ពុជា – EDC បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៤:៥១នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F30) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ផ្លូវលេខ៨៦ ផ្លូវលេខ៦៥ សង្កាត់ស្រះចក (២)សង្កាត់វត្តភ្នំ (៣)សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន
November 14, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងកាលពីម្សិលមិញថា នៅរសៀលថ្ងៃសុក្រ១៣រោច ខែកត្តិក ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុងពិធីដុតបំផ្លាញចោល នូវស្លាបមាន់និងសាច់មាន់ខូចគុណភាពចំនួន ២៤៩កេស ស្មើនឹង ២,៩៨៨ គីឡូក្រាម នៅទីតាំងចាក់សំរាមស្ថិតក្នុងភូមិសាស្ត្រ ភូមិអូរមុន្នី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ការដុតបំផ្លាញចោលស្លាបមាន់ និងសាច់មាន់ខូចគុណភាពនាពេលនេះស្ថិតក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងដោយមានការចូលរួមពីមន្រ្តីនៃមន្ទីរអង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្តបាត់ដំបង។ សូមជម្រាបជូនថា ស្លាបមាន់និងសាច់មាន់ខូចគុណភាពដែលត្រូវបានដុតបំផ្លាញចោលនាពេលនេះ ត្រូវបានឈ្មួញដឹកឆ្លងកាត់ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
November 14, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចកន្លែងកំសាន្តទំនប់ប្រទាក់ក្រឡា ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ចាប់យកម៉ូតូចំនួន០២គ្រឿង ពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកដុំថ្មគប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន ៥៧៦១៧១៩ ពាក់ស្លាកលេខភ្នំពេញ ១II-៣៥៥៩) ប្រព្រឹត្តនៅចំណុចម៉ាតPM ផ្លូវលេខ២០០៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២និង៥០នាទី។ ជនសង្ស័យមានឈ្មោះ
November 14, 2020 - ព័ត៌មានជាតិឆ្លងចរន្តអគ្គិសនីឆាបឆេះម៉ាស៊ីនបោកខោអាវក្នុងហាងលក់កាហ្វេមួយកន្លែង ផ្អើលអ្នកភូមិដើមមាក់ក្លឿ ច្បារអំពៅ១
ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីម៉ាស៊ីនបោកខោអាវលេចចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅលើជាន់ទី១ ក្នុងផ្ទះលក់កាហ្វេបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង ០១:១០នាទី រំលងអាធ្រាត្រថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលក់កាហ្វេមួយកន្លែងយីហោ “ Chi Shung Cafe Tattoo 99” ជិតស៊ុបពពែ៩៩ ផ្លូវ៣៧១ កែងផ្លូវ៦៣៨ ស្ថិតក្នុងភូមិដើមមាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមសម្តីពីម្ចាស់ផ្ទះមានឈ្មោះ ឈឿង សាងហុង ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះ កើតហេតុបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថាកាលពីព្រលប់ថ្ងៃទី១៣ មុនពេលកើតហេតុគាត់បានប្រមូលខោអាវយកទៅដាក់ក្នុង ម៉ាស៊ីនបោកខោអាវរបស់គាត់ ដែលនៅក្នុងបន្ទប់ជាន់ទី១
November 14, 2020 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះសម្តេចតេជោបានបញ្ជាក់ឲ្យដឹងថា៖ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣។ ជាលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកាហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ ទោះយ៉ាងណាក៏ដោយ ខ្ញុំនឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ ដែលខ្ញុំសង្ឃឹមថានឹងមានលទ្ធផលអវិជ្ជមានទាំងខ្ញុំនិងភរិយា ព្រមទាំងបងប្អូនប្រមាណ៩០០នាក់ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា២០២០។ ដែលនឹងធ្វើឱយការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាលដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង។ ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិដែលបារម្ភអំពីសុខភាពនិងជូនពរដល់ខ្ញុំនិងភរិយា៕
November 14, 2020









